ECB មិនលើកកំពស់កំរិតទូទាត់សំរាប់ក្រិក
|
ECB មិនលើកកំពស់កំរិតទូទាត់សំរាប់ក្រិក |
(VOV)_ធនាគារកណ្ដាលអឺរ៉ុប ( ECB) នារសៀលថ្ងៃទី៦ កក្កដា បានសម្រេច
មិនបើកទូលាយកម្មវិធីជួយឧបត្ថម្ភទូទាត់បន្ទាន់ (ELA) សំរាប់បណ្ដាធនាគារក្រិក
គឺរក្សាកំរិត ELA ប្រមាណ៨៩ពាន់លាន Euro ដូចនឹងសេចក្ដីជូនដំណឹងនាដើម
សប្ដាហ៍មុន។
នាថ្ងៃនេះដែរ បារាំង អាល្លឺម៉ង់បានបើកឱកាសចរចារជាបន្តជាមួយក្រិក បន្ទាប់
ពីជំនួបសន្ទនារវាងប្រធានាធិបតីបារាំង លោក Francois Hollande និងអធិកាបតីអាល្លឺ
ម៉ង់ លោកស្រី Angela Merkel ។ សេចក្ដីប្រកាសនេះ បានសរអោយឃើញនូវការខំ
ប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការស្វែងរកដំណោះស្រាយ ៖
វិបត្តិក្រោយការស្ទង់មតិប្រជាជននៅក្រិក។
ក្នុងពេលនោះ អគ្គនាយកមូលនិធិរូបីយវត្ថុអន្តរជាតិ ( IMF) លោកស្រី Christine
Lagarde បានអះអាងថា៖ យន្តការហិរញ្ញវត្ថុនេះនឹងជួយក្រិក ក្នុងករណីដែលបាន
សំណូមពរ៕