EUប្រឆាំងជំទាស់សេចក្តីអំពាវនាវរបស់អាមេរិកស្តីពីការផ្តល់អាវុធឲ្យអ៊ុយក្រែន

EUប្រឆាំងជំទាស់សេចក្តីអំពាវនាវរបស់អាមេរិកស្តីពីការផ្តល់អាវុធឲ្យអ៊ុយក្រែន - ảnh 1
EUប្រឆាំងជំទាស់សេចក្តីអំពាវនាវរបស់អាមេរិកស្តីពីការផ្តល់
អាវុធឲ្យអ៊ុយក្រែន (រូបថតៈ AFP/TTXVN)


(VOVworld)-នាថ្ងៃទី៦មិនា តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយ
សន្តិសុខ និងកិច្ចការបរទេសរបស់សហភាពអឺរ៉ុប (EU)លោកស្រី Federia
Mogherini បានប្រឆាំងជំទាស់ការដែលអាមេរិកមានបំណងផ្គត់ផ្គង់អាវុធការ
ពារនិងបង្ក របួសសម្រាប់អ៊ុយក្រែន ដើម្បីជួយកងទ័ពប្រទេសនេះទប់ទល់
នឹងភាគីប្រ ឆាំង។តាមលោកស្រី Mogheriniថា ទិសដៅនៃសកម្មភាពជាបន្ត
គឺអនុវត្ត កិច្ច ព្រមព្រៀងសន្តិភាពដែលមានចុះហត្ថលេខានៅក្រុង Minsk
របស់ប្រទេស បេឡារុសមុននេះ។ ក្នុងថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសអូទ្រីស
Sebastian Kurz ក៏បានចាត់ទុកថា ការលើកផែនការផ្គត់ផ្គង់អាវុធឲ្យអ៊ុយក្រែន
គ្រាន់តែជាការ ចាក់ប្រេងលើភ្លើងតែប៉ុណ្ណោះ។

       ក្នុងព្រឹត្តការណ៍ទាក់ទិនមួយទៀត ស្ថាប័នសាព័ត៌មាននៃក្រសួងការពារ
ជាតិអង់គ្លេស បានឲ្យដឹងថា ប្រទេសនេះ នឹងប្រគល់ដោយឈរលើមូល
ដ្ឋានឥតសំណង សម្រាប់អ៊ុយក្រែន ចំនួនសំភារៈឧបករណ៍មិនបង្កការរង
របួសជាបន្ត ដោយមានចំនួនប្រាក់១,៣លានដុល្លារអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ