EU ចែករំលែកជាមួយវៀតណាមអំពីការខូចខាតដោយខ្យល់ព្យុះដំរី

(VOVWORLD) - នាថ្ងៃទី ៨ វិច្ឆិកា តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប (EU) ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេស លោកស្រី Federica Mogherini និងអគ្គស្នងការ EU  ទទួលបន្ទុកការជួយឧបត្ថម្ភមនុស្សធម៌និងដោះស្រាយ វិបត្តិ លោក Christos Stylianides បាននាំចេញសេចក្តីថ្លែងការណ៍រួមដើម្បីចែករំលែកជាមួយវៀតណាមនៃការខូចខាតដោយខ្យល់ព្យុះដំរី។ 
EU ចែករំលែកជាមួយវៀតណាមអំពីការខូចខាតដោយខ្យល់ព្យុះដំរី - ảnh 1 EU ចែករំលែកជាមួយវៀតណាមអំពីការខូចខាតដោយខ្យល់ព្យុះដំរី

(VOVworld) – នាថ្ងៃទី ៨ វិច្ឆិកា តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប (EU) ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេស លោកស្រី Federica Mogherini និងអគ្គស្នងការ EU  ទទួលបន្ទុកការជួយឧបត្ថម្ភមនុស្សធម៌និងដោះស្រាយ វិបត្តិ លោក Christos Stylianides បាននាំចេញសេចក្តីថ្លែងការណ៍រួមដើម្បីចែករំលែក ជាមួយវៀតណាមនៃការខូចខាតដោយខ្យល់ព្យុះដំរី។ សេចក្តីថ្លែងការណ៍សង្កត់ធ្ងន់ថា៖  EU ប្រកៀកស្មាជាមួយប្រជាជននិងរដ្ឋាភិបាលវៀតណាមក្នុងពេលវេលានេះជាពិសេសគឺកំលាំងជួយសង្គ្រោះនិងប្រតិកម្មបន្ទាន់កំពុងជួយឧបត្ថម្ភជនរងគ្រោះនិងជំនះពុះពារលើផលវិបាកខាងហេដ្ឋារចនាសម្ព័ន្ធនិងលំនៅដ្ឋានផ្តល់ស្បៀងអាហារ។ ឯកសារនេះក៏បានឲ្យដឹងថា៖ EU កំពុងទាក់ទងជាមួយរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ ហើយត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាមក្នុងការជំនះពុះពារលើផលវិបាក ដោយខ្យល់ព្យុះដំរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ