EU ត្រៀមរៀបចំសម្រាប់ សេណារីយ៉ូ Brexit ដោយគ្មានកិច្ចព្រមព្រៀង

(VOVWORLD) - EU កំពុងខិតខំប្រឹងប្រែងត្រៀមរៀបចំសម្រាប់ Brexit ដោយគ្មានកិច្ចព្រមព្រៀង បន្ទាប់ពីជុំចរចាពាណិជ្ជកម្មនាពេលថ្មីៗនេះ រវាង EU និងអង់គ្លេសត្រូវបានបិទបញ្ចាប់ ដោយមិនទទួលបានលទ្ធផលដូចបំណងឡើយ។
EU ត្រៀមរៀបចំសម្រាប់ សេណារីយ៉ូ Brexit ដោយគ្មានកិច្ចព្រមព្រៀង - ảnh 1 ប្រធានក្រុមចរចា Brexit របស់ សហភាពអឺរ៉ុប (EU) លោក Michel Barnier (រូបថត៖ TTXVN)

នាថ្ងៃទី ១០ ខែកញ្ញា ប្រធានក្រុមចរចា Brexit របស់ សហភាពអឺរ៉ុប (EU) លោក Michel Barnier បានឲ្យដឹងថា EU កំពុងខិតខំប្រឹងប្រែងត្រៀមរៀបចំសម្រាប់ Brexit ដោយគ្មានកិច្ចព្រមព្រៀង បន្ទាប់ពីជុំចរចាពាណិជ្ជកម្មនាពេលថ្មីៗនេះ រវាង EU និងអង់គ្លេសត្រូវបានបិទបញ្ចាប់ ដោយមិនទទួលបានលទ្ធផលដូចបំណងឡើយ។ ថ្លែងបន្ទាប់ពីកិច្ចចរចាជុំទី ៨ ស្តីពីទំនាក់ទំនងភាពជាដៃគូថ្មីរវាងចក្រភពអង់គ្លេសនៅទីក្រុងឡុងដ៍នោះ លោក Barnier បានឲ្យដឹងថា EU បានបង្ហាញភាពបត់បែនចំពោះសំណើររបស់ភាគីអង់គ្លេសអំពីបញ្ហារបរនេសាទត្រី និងយុត្តិធម៌នៅតុលាការយុត្តិធម៌អឺរ៉ុប ក៏ដូចជាលើ វិស័យជាច្រើនទៀត។ទោះយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា ចក្រភពអង់គ្លេសមិនបានបង្ហាញនូវសុឆន្ទៈជួយគ្នាទៅវិញទៅមករបស់ខ្លួនចំពោះរាល់គោលការណ៍ ក៏ដូចជាអត្ថប្រយោជន៍ជាមូលដ្ឋានរបស់ EU ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ