EU ផ្តល់ជំនួយជាទឹកប្រាក់ចំនួន១ពាន់លាន EURO សំរាប់អាហ្វ្រីកខាងលិចដើម្បីបង្ការប្រឆាំងវីរុសអេបូឡា
|
EU ផ្តល់ជំនួយជាទឹកប្រាក់ចំនួន១ពាន់លាន EURO សំរាប់អាហ្វ្រីកខាងលិចដើម្បីបង្ការប្រឆាំងវីរុសអេបូឡា |
(VOV)_ EU ផ្តល់ជំនួយជាទឹកប្រាក់ចំនួន១ពាន់លាន EURO សំរាប់អាហ្វ្រីក
ខាងលិចដើម្បីបង្ការប្រឆាំងវីរុសអេបូឡា។ សេចក្តីសម្រេចចិត្តនេះត្រូវបានប្រធាន
ក្រុមប្រឹក្សារអឺរ៉ុប លោក Herman Van Rompuy ជូនដំណឹង នាថ្ងៃទី២៤ តុលា ក្នុងថ្ងៃ
ប្រជុំទី២ នៃសន្និសីទកំពូល EU ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Brussels បែល្ស៊ីក។
ការសម្រេចចិត្តនេះសំដៅបង្កើនការបង្ការ ប្រឆាំងនឹងអាសន្នរោគអេបូឡា នៅអា
ហ្វ្រីកខាងលិច ជាតំបន់ដែលអាសន្នរោគរីករាលដាលខ្លាំងក្លាបំផុត។
មុននោះ ថ្នាក់ដឹកនាំនៃប្រទេសជាសមាជិក EU ទាំង២៨ និងគណៈកម្មាធិការ
ទ្វីបអឺរ៉ុប (EC) ក៏បានឯកភាពអំពីការផ្តល់ជំនួយជាទឹកប្រាក់ចំនួន៦០០លាន Euro
សំរាប់ Liberia, Sierra Leone, និង Guinea ផងដែរ៕