Festival យុវជនអាស៊ាន-ជប៉ុនឆ្នាំ២០១៣

(VOVworld)-តំណាងជាង៣០០នាក់មកពីប្រទេសអាស៊ានទាំង១០បានចូលរួម​ពិធី
បើក​ Festival យុវជនអាស៊ាន-ជប៉ុន២០១៣ នាយប់ថ្ងៃទី១៥វិច្ឆិកានៅទីក្រុង ហូជី
មិញវៀតណាម។

Festival យុវជនអាស៊ាន-ជប៉ុនឆ្នាំ២០១៣ - ảnh 1
គណៈប្រតិភូឡាវលើនានាយុវជនអាស៊ីអាគ្នេយ៌ទស្សនកិច្ចទីក្រុងហូជីមិញ
(រូបថតៈ TTXVN)

        តំណាងទាំងឡាយបានចូលរួមលេង ល្បែងប្រជាប្រិយដ៏វិសេសវិសាល របស់
វៀតណាម ព្រមទាំងស្វែងយល់អំពី ប្រពៃណីរបស់ប្រទេសនីមួយៗតាមរយៈបរិយា
កាស វប្បធម៌ ផ្សព្វ ផ្សាយរាល់សមិទ្ធិនៃដំណើររបស់នាវាយុវជនអាស៊ីអាគ្នេយ៌ និង
ការជួប្រាស្រ័យ រវាងយុវជនជប៉នជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន។ បង
Nguyen Cao The កម្មាភិបាលគណៈកម្មាធិការឃោសនាអប់រំមជ្ឍឹមសម្ព័ន្ធយុវជន
កុម្មុយនិស្តហូជីមិញ និងជាប្រធាន​គណៈប្រតិភូវៀតណាមឲ្យដឹងថា៖

       "គណៈប្រតិភូវៀតណាមចងផ្ញើជូនមិត្តភក្តិអន្តរជាតិឳកាសស្វែងយល់ ដ៏ជាក់ ស្តែងបំផុតអំពីជីវភាពរស់នៅ មនោសញ្ចេតនា និងលក្ខណៈវប្បធម៌ ប្រពៃណី របស់
វៀតណាម។​តាមនោះសម្តែងទឹកចិត្តស្រឡាញ់កកក្តៅ របស់ប្រជាជនវៀតណាម ចំពោះមិត្តភក្តិនៅជប៉ុនក៏ដូចជាយុវជនរបស់អាស៊ានផងដែរ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ