Festival Bac Ninh ២០១៤ដ៏វិសេសវិសាល

Festival Bac Ninh ២០១៤ដ៏វិសេសវិសាល - ảnh 1
Festival Bac Ninh ឆ្នាំ២០១៤បានប្រារព្ធឡើងនាយប់ថ្ងៃទី១៥មិនា (VOV)

        Vovworld-Festival Bac Ninh ឆ្នាំ២០១៤បានប្រារព្ធឡើងនាយប់ថ្ងៃ​ទី១៥​មិនា​
ជាមួយកម្មវិធីសិល្បៈ “ព្រលឹង Kinh Bac -Bac Ninh”។ ថ្លែងមតិក្នុងពិធី​ប្រារព្ធ​នេះ​ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បានអះអាងថា​ព្រឹត្តិការណ៍
នេះសំដៅលើកដំកើងនូវតំលៃវប្បធម៍ប្រវត្តិសាស្ត្រពិសេសរបស់​ស្រុកកំណើត
Kinh Bac -Bac Ninh។ ក្នុងឱកាសនេះដែរ ឧបនាយករដ្ឋមន្ត្រី Vu Duc Dam បាន
ប្រគល់ប័ណ្ណទទួលស្គាល់កេរ៌្តដំណែលពិសេសថ្នាក់ជាតិចំពោះវត្ត Dau និងវត្ត
But Thap ឲ្យដំណាងថ្នាក់ដឹកនាំខេត្ត Bac Ninh ផងដែរ។

        Festival Bac Ninh ត្រូវបានរៀបចំ៤ឆ្នាំម្ដងគិតតាំងពីរពេលចម្រៀង​ប្រជាប្រិយ
Quan ho ត្រូវបានអង្គការវប្បធម៍វិទ្យាសាស្ត្រនិងអប់រំអង្គការ​សហប្រជាជាតិ
(UNESCO) ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៍អរូបីយ៍ដំណាង​មនុស្សលោក។
Festival Bac Ninh ឆ្នាំ២០១៤បានអូសបន្លាយដល់ថ្ងៃទី២០មិនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ