Festival Hue ឆ្នាំ២០២០៖ បេតិកភ័ណ្ឌវប្បធម៌ជាមួយនឹងការធ្វើសមាហរណកម្មនិងការអភិវឌ្ឍ

(VOVWORLD) - ពិធីបុណ្យធំៗនៃ Festival Hue លើកនេះរួមមាន៖ កម្មវិធីសម្ដែង សិល្បៈបើក Festival ពិធីបុណ្យតាមដងវិថី ពិធីបុណ្យម្ហូបអាហារ កម្មវិធី ចម្រៀងរបស់តន្ត្រីករ Trinh Cong Son កម្មវិធីតន្ត្រីអេឡិចត្រូនិក និងការ សម្ដែងម៉ូដអាវផាយ ជាដើម។
Festival Hue ឆ្នាំ២០២០៖ បេតិកភ័ណ្ឌវប្បធម៌ជាមួយនឹងការធ្វើសមាហរណកម្មនិងការអភិវឌ្ឍ - ảnh 1កម្មវិធីសម្ដែងម៉ូដអាវផាយនៅ Festival Hue (រូបថត៖ VGP) 

Festival Hue ឆ្នាំ២០២០នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ សីហាដល់ថ្ងៃ ទី២ កញ្ញា ឆ្នាំ២០២០។ Festival Hue លើកទី១១នេះនឹងគម្របខួបរយៈ ពេល២០ឆ្នាំនៃដំណើរការចាប់បដិសន្ធិនិងការអភិវឌ្ឍរបស់ Festival វប្បធម៌ - សិល្បៈ - ទេសចរណ៍ មួយ។

ពិធីបុណ្យធំៗនៃ Festival Hue លើកនេះរួមមាន៖ កម្មវិធីសម្ដែង សិល្បៈបើក Festival ពិធីបុណ្យតាមដងវិថី ពិធីបុណ្យម្ហូបអាហារ កម្មវិធី ចម្រៀងរបស់តន្ត្រីករ Trinh Cong Son កម្មវិធីតន្ត្រីអេឡិចត្រូនិក និងការ សម្ដែងម៉ូដអាវផាយ ជាដើម។

លោក Phan Thien Dinh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue បានអះអាងថា ក្នុងអំឡុងពេលប្រព្រឹត្តទៅ Festival Hue ខេត្តនឹងលើកលែង១០០% ថ្លៃសំបុត្រចូលទស្សនាបេតិកភ័ណ្ឌនានានៅ ទីក្រុង Hue តាមនោះរួមចំណែកជំរុញការអភិវឌ្ឍនៃវិស័យទេសចរណ៍ក្នុង តំបន់។ លោក Phan Thien Dinh បានឲ្យដឹងថែមទៀតថា៖

“ឆ្នាំនេះ យើងខ្ញុំឆ្ពោះទៅទីផ្សារក្នុងប្រទេស ហើយយើងខ្ញុំក៏ជ្រើសរើស ក្រុមសិល្បៈនៅក្នុងខេត្តតែប៉ុណ្ណោះ។ ដើរទន្ទឹមនឹងពិធីបុណ្យ យើងខ្ញុំនឹង រៀបចំព្រឹត្តិការណ៍ផ្សេងៗទៀតដូចជា៖ ការរត់ម៉ារ៉ាតុង ការប្រណាំងកង់ ក្នុង គោលដៅផ្ញើរសារមួយស្ដីពីកម្លាំងរស់ថ្មីក្រោយជំងឺឆ្លង”។

ក្រោមប្រធានបទ “បេតិកភ័ណ្ឌវប្បធម៌ជាមួយនឹងការធ្វើសមាហរណ កម្មនិងការអភិវឌ្ឍ - Hue ផ្លាស់ប្ដូរថ្មីជានិច្ច” Festival Hue ឆ្នាំ២០២០នឹងនាំ មកជូនអ្នកចូលរួមនូវបទពិសោធន៍ថ្មីៗ វិសេសវិសាល និងការចាប់អារម្មណ៍ យ៉ាងស៊ីជំរៅអំពីវប្បធម៌ ប្រវត្តិសាស្ត្រនិងសិល្បៈនៃតំបន់ជាអតីតរាជធានី របស់ វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ