G20 សន្យាជំរុញការទាក់ទងផ្ទាល់ជាមួយថាមពលបើកទូលា
(VOVWORLD) -នាថ្ងៃទី ១៥ មិថុនា សន្និសីទថ្នាក់រដ្ឋមន្ត្រីថាមពលនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងទើបលេចចេញជួរមុខនៅលើពិភពលោក (G20) បានបិទបញ្ចប់កិច្ចប្រជុំរយៈពេល ២ ថ្ងៃ នៅទីក្រុង Bariloche របស់អាហ្សង់ទីន ដោយសន្យាជំរុញការទាក់ទងផ្ទាល់ជាមួយថាមពលបើកទូលាយ ក៏ដូចជាភាពចាំចាច់ក្នុងការទប់ទល់នឹង កង្វះខាតថាមពលផងដែរ។
ទិដ្ឋភាព សន្និសីទថ្នាក់រដ្ឋមន្ត្រីថាមពលនៃ
ក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងទើបលេចចេញជួរមុខនៅលើពិភពលោក |
នៅក្នុងកិច្ចប្រជុំនេះ G20 បានផ្ដោតសំខាន់ទៅលើការពិភាក្សាអំពីគោលនយោបាយជំរុញការផ្លាស់ប្តូរទៅជាប្រព័ន្ធថាមពលដែលអាចបត់បែនបាន តម្លាភាព និងស្អាតថែមទៀត។ ក្រៅពីនេះ អង្គប្រជុំក៏បានលើកឡើងអំពីដោះស្រាយ សំដៅបន្ធូរបន្ថយគោលនយោបាយជួយឧបត្ថម្ភតម្លៃ ចំពោះឥន្ធនៈហ្វូស៊ីល និងតម្លាភាពអំពីព័ត៌មានថាមពលក៏ដូចជាការធ្វើឌីជីថលទីផ្សារថាមពល។ អង្គប្រជុំក៏បានចាត់ទុកថា៖ ការទាក់ទងផ្ទាល់ជាមួយសេវាថាមពលទំនើបគឺជាតម្រូវការចាំបាច់មួយ ហើយទទួលស្គាល់ថាថាមពលគឺជាកត្តាសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រកបដោយចីរភាព។
អញ្ជើញចូលរួមសន្និសីទនេះ មានសមាជិក G20 ទាំង ២០ ប្រទេស និងភ្ញៀវកិត្តិយសមកពី អេស្ប៉ាញ ហូឡង់ និងឈីលី ព្រមទាំងតំណាងនៃអង្គការអន្តរជាតិមួយចំនួនទៀតផងដែរ៕