G7 ឆ្ពោះទៅគោលដៅកាត់បន្ថយថាមពលហ្វូស៊ីល
![G7 ឆ្ពោះទៅគោលដៅកាត់បន្ថយថាមពលហ្វូស៊ីល - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_06_10/a-g7.jpg) |
G7 ឆ្ពោះទៅគោលដៅកាត់បន្ថយថាមពលហ្វូស៊ីល |
(VOV)_ថ្នាក់ដឹកនាំខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ រួមមាន៖អាមេរិក កាណាដា ជប៉ុន
បារាំង អាលឺម៉ង់ អ៊ីតាលី និងអង់គ្លេស ( G7) បានឯកភាពអំពីគោលដៅកាត់បន្ថយ
បរិមាណឧស្ម័នបញ្ចេញចោល COC2 និងការកាត់បន្ថយបរិមាណថាមពលហ្វូស៊ីល។
នេះគឺជាលទ្ធផលសំខាន់ មុននឹងសន្និសីទអន្តរជាតិស្ដីពីធាតុអាកាស COP 21 នឹង
ប្រារព្វឡើងនាចុងឆ្នាំ ២០១៥នេះ នៅបារាំង។ តាមនោះ បណ្ដាប្រទេស G7 បាន
គាំទ្រការកាត់បន្ថយបរិមាណឧស្ម័នបញ្ចេញចោលផ្ទះកញ្ចក់ ចំនួន៤០%ដល់៧០%
ពីឥឡូវនេះដល់ឆ្នាំ ២០៥០ បើប្រៀបនឹងឆ្នាំ ២០១០៕