IEA ព្យាករណ៍ថា ការផ្គត់ផ្គង់ប្រេងនឹងលើសពីតម្រូវការនៅឆ្នាំ ២០២៥

(VOVWORLD) - នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ទីភ្នាក់ងារ ថាមពលអន្តរជាតិ (IEA) បានព្យាករណ៍ថា ការផ្គត់ផ្គង់ប្រេងរបស់ពិភពលោកនឹង លើសពីតម្រូវការនៅឆ្នាំ ២០២៥។

IEA ព្យាករណ៍ថា ការផ្គត់ផ្គង់ប្រេងនឹងលើសពីតម្រូវការនៅឆ្នាំ ២០២៥ - ảnh 1រោងចក្រចម្រាញ់ប្រេងនៅរដ្ឋ តិចសាស់ (សហរដ្ឋអាមេរិក)។ (រូបថត៖ AFP/TTXVN)
ជាក់ស្តែងគឺ យោងតាម IEA កំណើនតម្រូវការប្រេងនៅឆ្នាំ ២០២៥ នឹងមានការប្រែប្រួលតិចតួចជារៀងរាល់ខែ ដោយរំពឹងថា នឹងកើនឡើង ៩៩ ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ នៅឆ្នាំក្រោយ។ IEA បាននិយាយថា តម្រូវការប្រេងពិភពលោកបានកើនឡើងតិចជាង ១ លានបារ៉ែលក្នុងមួយថ្ងៃ ក្នុងឆ្នាំនេះ បន្ទាប់ពីបានកើនឡើងជិត ២ លានបារ៉ែល ក្នុងមួយថ្ងៃកាលពីឆ្នាំមុន។ អត្រាកំណើនតិចជាង ១ លានបារ៉ែលក្នុងមួយថ្ងៃ ទាំងក្នុង ឆ្នាំ ២០២៤ និង ២០២៥ បានឆ្លុះបញ្ចាំងពីលក្ខខណ្ឌសេដ្ឋកិច្ចពិភពលោកក្រោមកម្រិត មធ្យម ហើយតម្រូវការបន្ទាប់ពីជំងឺរាតត្បាត COVID-១៩ នាបច្ចុប្បន្ន កំពុងនៅទ្រឹង។ IEA បានចាត់ទុកថា ជញ្ជីងនៃការផ្គត់ផ្គង់និងតម្រូវការបច្ចុប្បន្នបង្ហាញថា ទោះបី ជាអង្គការ OPEC+ រក្សាការកាត់បន្ថយទិន្នផលក៏ដោយ ការផ្គត់ផ្គង់ប្រេងនឹងនៅតែ លើសពីតម្រូវការ ជាង ១ លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំក្រោយ ដោយសារសហរដ្ឋ អាមេរិក កាណាដា ហ្គីយ៉ាណា និងអាហ្សង់ទីន ទទួលបានទិន្នផលខ្ពស់ជាង។
មុននោះ របាយការណ៍ប្រេងប្រចាំខែ ដែលចេញផ្សាយដោយអង្គការបណ្ដា ប្រទេសនាំចេញប្រេងកាលពីថ្ងៃទី ១៣ ខែវិច្ឆិកា បានកែសម្រួលការព្យាករណ៍តម្រូវការ ប្រេងពិភពលោកសម្រាប់ឆ្នាំ ២០២៤ និង ២០២៥ ដោយសារតែតម្រូវការធ្លាក់ចុះនៅ ក្នុងទីផ្សារប្រទេសចិន ឥណ្ឌា និងតំបន់មួយចំនួនផ្សេងទៀត។ នេះជាខែទី ៤ ជាប់ៗ គ្នាហើយ ដែលអង្គការនេះបានបញ្ចុះការព្យាករណ៍របស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ