IFAD វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលវៀតណាម
(VOVWORLD) - នាថ្ងៃទី ១២ មីនា នៅទីក្រុង Rome នៃប្រទេសអ៊ីតាលី តំណាងអចិន្ត្រៃយ៍របស់វៀតណាម លោកស្រី ឯកអគ្គរដ្ឋទូត Nguyen Thi Bich Hue បានអញ្ជើញជូនលិខិតផ្ទេរសិទ្ធិ ចំពោះប្រធាន IFAD លោក Gilbert Fossoun Houngbo។
ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Thi Bich Hue អញ្ជើញជូនលិខិតផ្ទេសិទ្ធិជូនចំពោះប្រធាន IFAD លោក Gilbert Fossoun Houngbo |
អញ្ជើញថ្លែងមតិ បន្ទាប់ពីពិធីជូនលិខិតផ្ទេរសិទ្ធិមក លោកស្រីឯកអគ្គរដ្ឋទូត Nguyen Thi Bich Hue បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភប្រកប ដោយប្រសិទ្ធភាពរបស់ IFAD ក្នុងរយៈពេលកន្លងទៅ ព្រមទាំងបានអះអាងថា រដ្ឋាភិ បាលវៀតណាមតែងតែផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែងដើម្បីរួមចំណែកដល់សកម្មភាពរួមរបស់ IFAD ដោយឈរលើមូលដ្ឋានសមស្របជាមួយសមត្ថភាពនិងលក្ខណៈជាក់ស្តែងរបស់ប្រទេសជាតិ។ ឯកអគ្គរដ្ឋទូតលោកស្រី Nguyen Thi Bich Hue បានស្នើឱ្យ IFAD បង្កលក្ខណៈងាយស្រួលសម្រាប់វៀតណាម ពង្រីកគម្រោងសហប្រតិបត្តិការរបស់ IFAD នៅតាមខេត្ដនិងក្រុងនានាទូទាំងប្រទេស ។
ចំណែកលោកប្រធាន IFAD Gilbert F.Houngbo បានសម្តែងនូវបំណងប្រាថ្នារបស់ខ្លួន ដែលចង់ឲ្យរដ្ឋាភិបាលវៀតណាមនឹងមានការរួមចំណែកបន្ថែមទៀតសម្រាប់បណ្តាសកម្មភាពរបស់ IFAD នាពេលខាងមុខ។ ទន្ទឹមជាមួយគ្នានោះ លោកប្រធាន IFAD បានស្វាគមន៍សំណើរបស់វៀតណាមក្នុងការចូលរួមកិច្ចសហប្រតិបត្តិការNam – Nam និងជូនពរលោកស្រីឯកអគ្គរដ្ឋទូត Nguyen Thi Bich Hue ក្នុងតួនាទីថ្មី លោកស្រីនឹងបំពេញល្អនូវតួនាទីរបស់ខ្លួន ក្នុងការបន្តអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការយ៉ាងល្អរវាង វៀតណាម និង IFAD ផងដែរ៕