ILO អបអរសាទរចំពោះការឈានទៅលុបបំបាត់ពលកម្មដោយចាប់បង្ខំនៅប្រទេសវៀតណាម
(VOVWORLD) - ដូចដែលបានរាយការណ៍នាព្រឹកថ្ងៃទី ៨ ខែមិថុនានៅទីក្រុងហាណូយសម័យប្រជុំលើកទី ៩ រដ្ឋសភាវៀតណាមនីតិកាលទី១៤ បានអនុម័តលើសេចក្តីសំរេចចិត្តចំពោះការផ្តល់សច្ចាប័នលើអនុសញ្ញាលេខ ១០៥ របស់អង្គការពលកម្មអន្តរជាតិ (ILO) ស្តីពីការលុបបំបាត់ពលកម្មដោយចាប់បង្ខំ។
រដ្ឋសភាបានអនុម័តសេចក្តីសំរេចចិត្តស្តីពីការផ្តល់សច្ចាប័នលើការចូលរួមអនុសញ្ញាលេខ ១០៥ ដែលមានអត្រា ៩៥,២៤% នៃសមាជិកសភាបានយល់ព្រម។ (រូបថត៖ TTXVN) |
ក្នុងឱកាសនេះ អង្គការពលកម្មអន្តរជាតិ (ILO) បានអបអរសាទរចំពោះប្រទេសវៀតណាមដោយមានសេចក្តីសម្រេចចិត្តផ្តល់សច្ចាប័នដល់អនុសញ្ញា លេខ១០៥ ដើម្បីលុបបំបាត់ពលកម្មដោយចាប់បង្ខំ។ ជំហាននេះបាននាំមកនូវចំនួនអនុសញ្ញាមូលដ្ឋានសរុបរបស់អង្គការ ILO ដែលវៀតណាមបានផ្តល់សច្ចាប័នកើនឡើងដល់ ៧/៨ ផងដែរ។
ទន្ទឹមនឹងនេះ លោកស្រី Corrine Vargha ប្រធានក្រុមប្រឹក្សាស្តង់ដារការងារអន្តរជាតិនៃអង្គការ ILO ប្រចាំនៅទីក្រុងហ្សឺណែវ (ប្រទេសស្វ៊ីស) បានកោតសរសើរចំពោះការផ្តល់សច្ចាប័នលើកនេះ ហើយវាយតម្លៃថាវៀតណាមកំពុងបង្ហាញនូវការប្តេជ្ញាយ៉ាងខ្លាំងក្លាក្នុងការប្រយុទ្ធប្រឆាំងនឹង ពលកម្មដោយចាប់បង្ខំក្រោមគ្រប់រូបភាពណាទាំងអស់។
លើសពីនេះទៀត ការផ្តល់សច្ចាប័ននេះក៏មានសារៈសំខាន់ថែមទៀតក្នុងបរិបទតាមតួរលេខប៉ាន់ប្រមាណរបស់អង្គការ ILO បានបង្ហាញឲ្យឃើញថាចាំបាច់ត្រូវចាត់វិធានការប្រកបដោយប្រសិទ្ធភាពដើម្បីលុបបំបាត់ពលកម្មដោយចាប់បង្ខំផងដែរ។ ម៉្យាងវិញទៀតតាម រយៈការផ្តល់សច្ចាប័នលើអនុសញ្ញាលេខ ១០៥ វៀតណាមកំពុងឈានឆ្ពោះទៅរកការសម្រេចបាននូវការងារដែលស្តិកសម និងអាចអនុវត្តបាននៅកម្រិតថ្នាក់ជាតិនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) របស់អង្គការសហប្រជាជាតិ ឆ្នាំ ២០៣០៕