IMF ថយចុះការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់អង់គ្លេស
(VOVWORLD) - ល្បឿនកំណើនយឺតយ៉ាវនៃខឿនសេដ្ឋកិច្ចអង់គ្លេសអាចត្រូវបានកែលំអ ប្រសិនបើប្រទេសនេះទទួលឲ្យបានកិច្ចព្រមព្រៀងវិជ្ជមានជាមួយសហភាពអឺរ៉ុប (EU) ស្តីអំពី ការចាកចេញពីដំបូលរួមរបស់អឺរ៉ុប (Brexit)។
IMF ថយចុះការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់អង់គ្លេស |
(VOVworld) – ល្បឿនកំណើនយឺតយ៉ាវនៃខឿនសេដ្ឋកិច្ចអង់គ្លេសអាចត្រូវបានកែលំអ ប្រសិនបើប្រទេសនេះទទួលឲ្យបានកិច្ចព្រមព្រៀងវិជ្ជមានជាមួយសហភាពអឺរ៉ុប (EU) ស្តីអំពី ការចាកចេញពីដំបូលរួមរបស់អឺរ៉ុប (Brexit)។ អគ្គនាយិការមូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) លោកស្រី Christine Largade នាថ្ងៃទី ២០ ធ្នូ បានឲ្យដឹងថា៖ កំណើនសេដ្ឋកិច្ចអង់គ្លេស កំពុងយឺតយ៉ាវឡើងៗដោយផលវិបាកពី Brexit។ ខណៈពេលនោះ បំរ៉ែបំរួលក្នុងដំណើរការ ចរចាអំពីការចាកចេញពី EU របស់អង់គ្លេស បង្ហាញនូវភាពអស្ថិរភាពយ៉ាងច្បាស់លាស់។ ប៉ុន្តែ IMF ចាត់ទុកថា៖ ប្រសិនបើ អង់គ្លេសនិង EU ទទួលបានកិច្ចព្រមព្រៀងដែលកាត់ បន្ថយរបាំងពន្ធរដ្ឋការនិងបែបបទរដ្ឋបាល ហើយធានាឲ្យសហគ្រាសអាចទាក់ទងជាមួយប្រ ភពពលករដែលគេត្រូវការ នោះគឺប្រការនេះនឹងជំរុញកំណើន។ តាមរបាយការណ៍ថ្មីបំផុត IMF បានថយចុះការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់អង់គ្លេសនាឆ្នាំ ២០១៧ ពី ១,៧% ដល់ ១,៦% ។ នាថ្ងៃដដែល ប្រធានក្រុមចរចាអំពី Brexit របស់ EU លោក Michel Barnier បានឲ្យ ដឹងថា៖ ប្លុកនេះមានគោលបំណងថា ដំណាក់កាលអន្តរកាល Brexit គប្បីអូសបន្លាយពីថ្ងៃ កិច្ចព្រមព្រង Brexit ចូលជាធរមាន (ថ្ងៃទី ២៩ មិនា ឆ្នាំ ២០១៩) ដល់ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០២០៕