IS រៀបចំផែនការសម្លាប់ជនសកម្មប្រយុទ្ធជាជនឃឺត
![IS រៀបចំផែនការសម្លាប់ជនសកម្មប្រយុទ្ធជាជនឃឺត - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_02_15/dan_quan_kurd_vao_long_muzp.jpg.ashx.jpeg) |
ជនឃឺតមួយនាក់ត្រូវឃំឃាំងខ្លួនក្នុងទ្រុងដង្ហែតាមដងវិថី
(រូបថតៈ ស៊ីនហួ) |
(VOVworld)-ក្រុមរដ្ឋអ៊ីស្លាមស្វ័យប្រកាសទើបនឹងផ្សាយខ្សែ video ដែលក្នុងនោះ
ដូចជាកំពុង រៀបចំផែនការដើម្បីសម្លាប់ជនសកម្មប្រយុទ្ធជាជនឃឺតចំនួន១៧
នាក់។ តាមខ្សែ video មានរយៈពេល៤នាទីនេះ ក្រុមរដ្ឋអ៊ីស្លាមបំពាក់កាំភ្លើង
កំដរទ្រុងដាច់ចំនួន ១៧ក្នុងនោះមានទណ្ឌិតជនឃឺត ដង្ហែតាមដងវិថីជាច្រើន។
អំពើនេះ សំដៅសងសឹក ការដែលកម្លាំងជនឃឹតបានប្រហារជីវិតទណ្ឌិតនៃ
ក្រុមរដ្ឋអ៊ីស្លាមស្វ័យប្រកាសជាច្រើននាក់។ ក្នុងខ្សែ video នេះ ជនសកម្ម
ប្រយុទ្ធជាជនឃឺតពាក់អាវពណ៌ទឹកក្រូចដូចជាអ្នកបើកយន្ត ហោះ Kassabeh ដែលត្រូវក្រុមរដ្ឋអ៊ីស្លាមស្វ័យប្រកាសដុតឲ្យស្លាប់មុននេះ។ រឿងរ៉ាវនេះកើត មានឡើងក្រោយពីក្រុមរដ្ឋអ៊ីស្លាមស្វ័យប្រកាសទន្ទ្រានកាន់កាប់ទីរួមស្រុក Al-
Baghdadi នៅ ខេត្ត Anba ភាគខាងលិចប្រទេសអ៊ីរ៉ាក់៕