NATO បង្កើនវត្តមានរបស់កងទ័ពជើងទឹកនៅសមុទ្រខ្មៅ

(VOVworld) - នាថ្ងៃទី១៦ កុម្ភៈ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)
 ឲ្យដឹងថា សម្ព័ន្ធភាពយោធានេះនឹងបង្កើនការធ្វើសមយុទ្ធរួមនិងសកម្មភាពឃ្លាំ
មើលនៅសមុទ្រខ្មៅ។អញ្ជើញថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកយកព័ត៌មាន អគ្គលេ
ខាធិការ NATO លោក Jens Stoltenberg ឲ្យដឹងថា សេចក្ដីសំរេចពោលខាងលើត្រូវ
បានរដ្ឋមន្ត្រីការពារជាតិបណ្ដាប្រទេសសមាជិក NATO នាំចេញនៅសន្និ សីទជាន់
ខ្ពស់មួយនៅទីក្រុងព្រុចស៊ែល របស់ប៊ែលហ្សិក។ប៉ុន្តែ លោក Stoltenberg សង្កត់ធ្ងន់
ថា សេចក្ដីសំរេចពោលខាងលើត្រឹមតែមានលក្ខណៈស្វ័យ ការពារដើម្បីឆ្លើយតប
នឹងបរិយាកាសសន្តិសុខដោយមានការសាកល្បងកាន់តែច្រើននាបច្ចុប្បន្នតែ
ប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ