NEC អំពាវនាវឲ្យការបង្កើតក្រុមការងារចំរុះ

NEC អំពាវនាវឲ្យការបង្កើតក្រុមការងារចំរុះ  - ảnh 1
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា (NEC) បានស្នើឲ្យគណៈបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាចនិងគណៈបក្ស សង្គ្រោះជាតិ (CRNP) ជាថ្មីម្តងទៀត ចូលរួមក្រុមការងារដោះស្រាយរាល់ ការប្តឹងតវ៉ាបន្ទាប់ពីការបោះឆ្នោតរដ្ឋសភាកម្ពុជា នីតិកាលទី ៥ (Image: Vietnamplus)

(VOVworld) – នាថ្ងៃទី ៩ សីហា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា (NEC) បានស្នើឲ្យគណៈបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាចនិងគណៈបក្ស សង្គ្រោះជាតិ
(CRNP) ជាថ្មីម្តងទៀត ចូលរួមក្រុមការងារដោះស្រាយរាល់ការប្តឹងតវ៉ាបន្ទាប់ពីការបោះ
ឆ្នោតរដ្ឋសភាកម្ពុជា នីតិកាលទី ៥ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២៨ កក្កដា កន្លងមក។
NEC បានសង្កត់ធ្ងន់ថា៖ ដោយឈរលើស្មារតីទទួលខុសត្រូវនិងស្ថាបនាក្នុងការបង្កើត
យន្តការធ្វើការមានតម្លាភាព CPP និង CRNP ត្រូវអនុវត្តការព្រមព្រៀងចូលរួមក្រុមធ្វើការ
ងាររួមដើម្បីដោះស្រាយបញ្ហាពោលខាង លើ។ សំណើររបស់ NEC ត្រូវបាននាំចេញ
ក្រោយរយៈពេល ១ ថ្ងៃ ដែល ព្រះករុណា ព្រះបាទ​សម្ដេចព្រះបរមនាថនរោត្ដម-សីហមុនី បានប្រកាសព្រះរាជសារ ស្នើឲ្យ CPP និង CRNP បន្តជួបចរចារសំដៅស្វែងរកដំណោះ
ស្រាយសន្តិភាពសំរាប់បញ្ហាដែលបានកើតមានឡើងក្រោយការបោះឆ្នោតរដ្ឋសភា។
មុននោះ នាថ្ងៃទី ៨ សីហា NEC បានឲ្យដឹងថា៖ គេបានដោះស្រាយជាសារវ័ន្តបណ្ដា
ការប្តឹងតវ៉ាក្នុងដំណើរបោះឆ្នោតនាបច្ចុប្បន្ននៅសេសសល់ករណីចំនួន ១៤ ទៀត
ដើម្បីពិនិត្យដោះស្រាយបង្ហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ