Quang Binh ជាកន្លែងទេសចរណ៍គួរឲ្យទាក់ទាញនៅវៀតណាម
(VOVWORLD) - វ៉ែបសាយទេសចរណ៍ធំបំផុតពិភពលោក Trip Advisor
ទើបនឹងបាន ប្រកាសបញ្ជីឈ្មោះកន្លែងទេសចរណ៍ចំនួន១០គួរឲ្យទាក់
ទាញបំផុតនៅវៀត ណាមដែលត្រូវបានជ្រើសរើសដោយភ្ញៀវទេសចរ
ក្នុងនោះ Quang Binh ឈរ លំដាប់ថ្នាក់ទី៤ក្រោយពីរដ្ឋធានីហាណូយ
ទីក្រុងហូជីមិញនិងទីក្រុង Hoi An។
ភ្ញៀវទេសចរទៅទស្សនាគុហា Thien Duong នៅខេត្ត Quang Binh (រូបថត៖ TTXVN)
|
វ៉ែបសាយទេសចរណ៍ធំបំផុតពិភពលោក Trip Advisor ទើបនឹងបាន ប្រកាសបញ្ជីឈ្មោះកន្លែង
ទេសចរណ៍ចំនួន១០គួរឲ្យទាក់ទាញបំផុតនៅវៀត ណាមដែលត្រូវបានជ្រើសរើសដោយភ្ញៀវ
ទេសចរ ក្នុងនោះ Quang Binh ឈរ លំដាប់ថ្នាក់ទី៤ក្រោយពីរដ្ឋធានីហាណូយ ទីក្រុងហូជីមិញ
និងទីក្រុង Hoi An។ លោក Dang Dong Ha នាយករងមន្ទីរទេសចរណ៍ខេត្ត Quang Binh ឲ្យដឹងថា
ឆ្នាំ២០១៧ជាឆ្នាំដំបូងដែលខេត្ត Quang Binh ទទួលភ្ញៀវទេសចរអន្តរជាតិចំនួន១ សែននាក់ កើន
ជិត១២០%បើប្រៀបនឹងឆ្នាំទៅមិញ។
“ការលើកកំពស់គុណភាពសេវាកម្ម ផលិតផលទេសចរណ៍ថ្មី បង្កើនការងារ ពន្លឿន
ផ្សព្វផ្សាយអំពីទេសចរណ៍ Quang Binh ជាមួយរូបភាពដ៏សម្បូរបែប រៀបចំពិធីបុណ្យគុហា Quang
Binh ឆ្នាំ២០១៧ រៀបចំព្រឹត្តិការណ៍បវរកញ្ញាសន្តិ ភាពពិភពលោក។ រាល់ព្រឹត្តិការណ៍នេះ
បានបង្កើតឡើងកម្លាំងទាក់ទាញចំពោះ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ”។
Quang Binh ត្រូវបានប្រគល់នាមជានគរគុហារបស់ពិភពលោកដូចជាគុហា Son Doong ជាគុហាធំបំផុតលើពិភពលោក៕