Quang Ngai ត្រូវផ្ទេរប្តូររចនាសម្ព័ន្ធពលកម្មយ៉ាងលឿន
|
Quang Ngai ត្រូវផ្ទេរប្តូររចនាសម្ព័ន្ធពលកម្មយ៉ាងលឿន (VOV) |
Vovworld-នាថ្ងៃទី២៧កញ្ញា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan
Dung បានជួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូលខេត្ត Quang Ngai ស្ដីពីស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ដំបន់។
នៅទីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានរំលឹកដល់ផែនការអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គមឆ្នាំ២០១៥និងបណ្ដាឆ្នាំជាបន្ត ខេត្ត Quang Ngai ត្រូវប្រមូលផ្ដុំទៅ
លើការងារបណ្ដុះបណ្ដាលប្រភពធនធានមនុស្សជំរុញទាក់ទាញអង្គភាពអាជីវកម្ម
វិនិយោគទៅក្នុងដំបន់ជនបទជាដើម។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើក
ច្បាស់ថា៖
“បង្រៀនវិជ្ជាជីវតាមទិសចំនួន២។ទិសមួយគឺអ្នកធ្វើកសិកម្មបន្តមានវិជ្ជាជីវៈប្រកបដោយប្រសិទ្ធភាពជាងទៀត។ ទី២គឺបង្រៀនវិជ្ជាជីវៈដើម្បីផ្ទេរប្តូរជាបណ្ដើរៗ
ដកចេញពលករក្នុងកសិកម្មទៅឧស្សាហកម្មនិងសេវាកម្ម៕”