Sam Son ឆ្ពោះទៅឆ្នាំទេសចរណ៍ជាតិ២០១៥

Sam Son ឆ្ពោះទៅឆ្នាំទេសចរណ៍ជាតិ២០១៥ - ảnh 1
Sam Son ឆ្ពោះទៅឆ្នាំទេសចរណ៍ជាតិ២០១៥ (VOV)

        Vovworld-នាយប់ថ្ងៃទី១ឧសភា ទីរួមស្រុកសមុទ្រ Sam Son បានចាប់ផ្ដើម​ទេសចរណ៍រដូវក្តៅដោយប្រធានបទ “សប្ដាហ៍វប្បធម៍ទេសចរណ៍ Sam Son
២០១៤” ជាមួយការចូលរួមរបស់ភ្ញៀវទេសចរណ៍រាប់ម៉ឺននាក់នៅក្នុងនិងក្រៅ​
ប្រទេស។​នេះត្រូវបានចាត់ទុកជាសកម្មភាពចាប់ផ្ដើមឆ្ពោះទៅឆ្នាំទេសចរណ៍​ជាតិ​
នឹងបានរៀបចំនៅ Thanh Hoa នាឆ្នាំ២០១៥។ ក្នុងរាត្រីប្រារព្ធ​កម្មវិធី​សិល្បៈ​ជាច្រើន
ពោពេញទៅដោយប្រពៃណីប្រជាជាតិនិងផ្នែកវប្បធម៍វិសេសវិសាល​ដំបន់ Thanh
Hoa ត្រូវបានរៀបចំ។ ក្រៅពីពិធីប្រារព្ធនោះ ទីរួមស្រុក Sam Son ក៏បានរៀបចំកម្មវិធី
ប្រកួតកីឡាជាច្រើនដូចជា​វាយសី ពីងប៉ុង tennis ជាដើម។

        ឆ្នាំនេះ Sam Son ខំប្រឹងប្រែងទទួលភ្ញៀវប្រមាណ២,៧៥លាននាក់ ទទួល​បាន
ចំណូលប្រមាណ១លាន៥សែនលានដុង។ នាបច្ចុប្បន្នទីរួមស្រុកកំពុង​លាត​ត្រដាង
អនុវត្តដំណោះស្រាយជាច្រើនលើកកំពស់គុណភាពបំរើទេសចរណ៍ កសាង​បរិយាកាសទេសចរណ៍អរិយ្យធម៍ជិតស្និទ្ធជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ