UN អំពាវនាវឱ្យមានសាមគ្គីភាពជាមួយជនចំណាកស្រុក

(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានចាត់ទុកថា ការបង្ហាញពីសាមគ្គីភាពចំពោះជនចំណាកស្រុក គឺមានសារៈសំខាន់ជាងពេលណាៗទាំងអស់។
UN អំពាវនាវឱ្យមានសាមគ្គីភាពជាមួយជនចំណាកស្រុក - ảnh 1ជនចំណាកស្រុកអាមេរិកកណ្តាលក្នុងដំណើរទៅកាន់អាមេរិក នៅថ្ងៃទី៩ ខែធ្នូឆ្នាំ២០២១។ (រូបថត៖ THX/TTXVN)

ក្នុងឱកាសទិវាជនចំណាកស្រុកអន្តរជាតិ (ថ្ងៃទី ១៨ ខែធ្នូ) អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានចាត់ទុកថា ការបង្ហាញពីសាមគ្គីភាពចំពោះជនចំណាកស្រុក គឺមានសារៈសំខាន់ជាងពេលណាៗទាំងអស់។

យោងតាមលោក Antonio Guterres បណ្តាប្រទេសនៅជុំវិញពិភពលោកត្រូវមានកិច្ចសហប្រតិបត្តិការអន្តរជាតិប្រកបដោយប្រសិទ្ធភាពជាងទៀត និងវិធីសាស្រ្តទទួលយកប្រកបដោយភាពសប្បុរសបន្ថែមទៀត ចំពោះការធ្វើចំណាកស្រុក។ ប្រការនេះមានន័យថា ការគ្រប់គ្រងព្រំដែនមានមនុស្សធម៌កាន់តែច្រើន គោរពសិទ្ធិមនុស្ស និងតម្រូវការមនុស្សធម៌របស់ជនអន្តោប្រវេសន៍ និងធានាថា ពួកគេត្រូវបានការពារពីជំងឺរាតត្បាតកូវីដ-១៩។

លោកអគ្គលេខាធិការបានចាត់ទុកថា ជនចំណាកស្រុកបន្តប្រឈមមុខនឹងការមាក់ងាយរីកសាយភាយ វិសមភាព ការរើសអើងជាតិសាសន៍ និងការប្រកាន់ពូជសាសន៍។ ស្ត្រីនិងកុមារី ត្រូវប្រឈមមុខនឹងហានិភ័យខ្ពស់ នៃអំពើហិង្សា ហើយមានជម្រើសតិចតួចក្នុងការស្វែងរកការគាំទ្រ។

យោងតាមអង្គការសហប្រជាជាតិ មានជនចំណាកស្រុកអន្តរជាតិប្រហែល ២៨១ លាននាក់ ក្នុងឆ្នាំ ២០២០ ដែលស្មើនឹង ៣,៦% នៃចំនួនប្រជាជនពិភពលោក។ ទិវាជនចំណាកស្រុកអន្តរជាតិឆ្នាំនេះ មានប្រេធានបទ "ទាញយកសក្តានុពលពីសកម្មភាពបំលាស់ទីរបស់មនុស្ស" ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ