UNSC បើកសម័យប្រជុំពិភាក្សាស្តីពីការវិវត្តនៅមជ្ឈិមបូព៌ា
(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) កាលពីថ្ងៃទី ១៧ ខែកញ្ញា បានបើកសម័យប្រជុំពិភាក្សាលើការវិវឌ្ឍន៍នៅមជ្ឈិមបូព៌ា ដោយផ្តោតលើស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សា និងដំណើរការអនុវត្តសេចក្តីសម្រេចចិត្តលេខ ២៧២០ របស់ក្រុមប្រឹក្សាសន្តិសុខ។
ថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះ អ្នកសម្របសម្រួលជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌និងការកសាងឡើងវិញសម្រាប់តំបន់ហ្គាហ្សា (SHRC) លោក Sigrid Kaag បានសង្កត់ធ្ងន់ថា សកម្មភាពអរិភាពនៅតែបន្តក្នុងតំបន់ហ្គាហ្សា រួមជាមួយនឹងការរំលោភបំពានលើច្បាប់ បំផ្លាញសណ្តាប់ធ្នាប់ និងការលួចជំនួយផ្គត់ផ្គង់ គឺជាឧបសគ្គចម្បងដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិក្នុងការចែកចាយជំនួយសង្គ្រោះ។ លើសពីនេះ បុគ្គលិកមនុស្សធម៌អន្តរជាតិក៏ប្រឈមនឹងការបដិសេធ ការពន្យាពេលចូលដំណើរការ កង្វះសន្តិសុខនិងសុវត្ថិភាព ក៏ដូចជាកង្វះហេដ្ឋារចនាសម្ព័ន្ធសមស្រប។
ប្រជាជនរង់ចាំទទួលជំនួយស្បៀងអាហារនៅទីក្រុង Beit Lahia នៃតំបន់ហ្គាហ្សា។ រូបថត៖ THX/TTXVN |
នាថ្ងៃដដែលនោះ អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ (AL) លោក Ahmed Aboul-Gheit បានព្រមានថា គោលជំហរ "អត់ឱន" របស់លោកខាងលិចទៅលើជម្លោះដែលកំពុងបន្តនៅតំបន់ហ្គាហ្សា អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពនៃមជ្ឈិមបូព៌ា។ លោក Aboul-Gheit បានសង្កត់ធ្ងន់ថា ដំណើរការនយោបាយចាំបាច់ត្រូវបន្តលើគ្រប់សមរភូមិ ជាពិសេសនៅអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តិសុខ៕