WB បន្ទាបកំរិតកំណើនសេដ្ឋកិច្ចសកល
![WB បន្ទាបកំរិតកំណើនសេដ្ឋកិច្ចសកល - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_06_11/wb_du_bao_tang_truong.jpg) |
WB បន្ទាបកំរិតកំណើនសេដ្ឋកិច្ចសកល |
(VOV)_ធនាគារពិភពលោក ( WB) នាថ្ងៃទី១០ មិថុនា បានបន្ទាបកំរិតកំណើន
សេដ្ឋកិច្ចសកល ក្នុងឆ្នាំ ២០១៥ ព្រមទាំងព្រមានអំពីគ្រោះអាសន្នចំពោះបណ្ដាខឿន
សេដ្ឋកិច្ចទើបលេចចេញ ដោយអាមេរិកឆ្ពោះទៅគោលដៅរឹតបន្ទឹងគោលនយោ
បាយរូបីវត្ថុ ក្នុងកាលះទេសះ តំលៃនៃប្រាក់ដុល្លារអាមេរិកកើនឡើង។ ក្នុងរបាយ
ការណ៍៖ យថាទស្សន៍សេដ្ឋកិច្ចសកល ដែលបានប្រកាស២ឆ្នាំ/ដង WB បានអោយ
ដឹងថា៖ សេដ្ឋកិច្ចសកល ក្នុងឆ្នាំ ២០១៥នេះ អាចកើន២,៨%តែប៉ុណ្ណោះ ជំនួស
អោយកំរិត៣% ដែលបានប្រកាស នាខែមករាទៅវិញ។ មូលហេតុគឺដោយសារ
ល្បឿនកំណើន របស់ខឿនសេដ្ឋកិច្ចជួរមុខលើពិភពលោក គឺអាមេរិក និងចិន បាន
ថយចុះ។ ក៏តាម WB ថា៖ ឆ្នាំ ២០១៦ សេដ្ឋកិច្ចសកល នឹងមានកំណើនខ្ពស់ជាង
ដោយនៅកំរិតប្រមាណ៣,៣%។
WB អះអាងថា៖ ក្នុងសភាពការណ៍នាបច្ចុប្បន្ននេះ បណ្ដាខឿនសេដ្ឋកិច្ចដែល
ទើបលេចចេញ និងកំពុងអភិវឌ្ឍន៍នោះ ត្រូវប្រឈមមុខនឹងការលំបាកសាកល្បងជា
ច្រើនដែលកាន់តែខ្លាំងឡើងៗ ពី១ថ្ងៃទៅ១ថ្ងៃ៕