WHO គ្រោង​នឹងដកចេញ​ស្ថាន​ភាព​​អាសន្ននៃជំងឺ​កូវីដ-១៩​ នៅ​ឆ្នាំ​នេះ

(VOVWORLD) - ប្រមុខអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី ៦ ខែមេសា បានឲ្យដឹងថា WHO គ្រោងនឹងដកចេញស្ថានភាពអាសន្នលើជំងឺកូវីដ-១៩ ក្នុងឆ្នាំនេះ ប៉ុន្តែមិនផ្តល់ពេលវេលាជាក់លាក់នោះទេ។
WHO គ្រោង​នឹងដកចេញ​ស្ថាន​ភាព​​អាសន្ននៃជំងឺ​កូវីដ-១៩​ នៅ​ឆ្នាំ​នេះ - ảnh 1អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus ។ (រូបថត៖ AFP/TTXVN)

ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិបន្តបានចាត់ទុកជំងឺកូវីដ-១៩ ជាគ្រាអាសន្នផ្នែកសុខភាពសាធារណៈ ដែលបណ្តាលឲ្យមានការព្រួយបារម្ភអន្តរជាតិអស់រយៈពេលជាង ៣ ឆ្នាំ។ យោងតាមអគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus គណៈកម្មាធិការជំនាញស្តីពីស្ថានភាពជំងឺរាតត្បាត កូវីដ-១៩ នឹងជួបប្រជុំគ្នានៅខែឧសភានេះ និងកំណត់ពេលវេលាជាក់លាក់ដើម្បីដកស្ថានភាពអាសន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ