(VOV)_បណ្ដាថ្ងៃចុងឆ្នាំ ២០១៣កំពុងខិតជិតមកដល់ ដោយមានគ្រប់សកម្មភាព
កិច្ចការបរទេសដ៏សម្បូរបែបនិងផុលផុស។ ក្រឡែកមើលរយះពេល១ឆ្នាំកន្លងទៅ អាច
ឃើញថា៖ រាល់សកម្មភាពកិច្ចការបរទេសត្រូវបានអនុវត្តទូលំទូលាយនិងនាំមកនូវផលប្រយោជន៍ជាក់ស្ដែងនានា។ មិនគ្រាន់តែរួមចំណែកបង្កើតបរិយាកាសអន្តរជាតិ ងាយស្រួលសំរាប់ការអភវិឌ្ឍន៍ប្រទេសជាតិឆ្លៀតយកប្រភពកម្លាំងសំរាប់បុព្វហេតុ
ឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងរួមចំណែក
ការពារផលប្រយោជន៍របស់ប្រទេសជាតិ ការពារអធិបតេយ្យភាព និងបូរណភាពដែន
ដីទៀតផង។ អនុវត្តន៍គោលមាគា៍កិច្ចការបរទេសមុនក៏ដូចជាក្រោយរបស់បក្សកុម្មុយ
នីស្តវៀតណាម ក្នុងរយះពេលកន្លងទៅ ផ្នែកកិច្ចការបរទេសវៀតណាមទទួលបាន សមិទ្ធិផលលេចធ្លោជាច្រើន លើគ្រប់វិស័យ ដុចជាការអភិវឌ្ឍន៍ សន្តិសុខ និងតួនាទី។ ទំនាក់ទំនងកិច្ចការបរទេសត្រូវបានជំរុញលើគ្រប់វិស័យ ពីវិស័យនយោបាយ សេដ្ឋកិច្ច
សន្តិសុខ ការពារប្រទេស វប្បធម៌……ល។ ជាមួយដៃគូគ្រប់រូបនៅគ្រប់ទ្វីប រួមទាំងទំនាក់ទំនងទ្វេភាគី និងពហុភាគីផងដែរ។
|
កិច្ចការបរទេសវៀតណាម២០១៣៖ប្រសិទ្ធិភាពជាក់ស្ដែង( internet) |
បង្កើតក្របខ័ណ្ឌទំនាក់ទំនងជាមួយគ្រប់ដៃគូសំខាន់ៗ
ក្នុងឆ្នាំ ២០១៣ ដោយមានការបន្តបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយអ៊ី
តាលី សិង្ហបុរី ថៃ ឥណ្ឌូនេស៊ី និងបារាំង វៀតណាមបានបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រចំនួន១៣។ ក្រៅពីនោះ វៀតណាមក៏បានបង្កើតទំនាក់ទំនងដៃគូលើគ្រប់វិស័យជាមួយអូស្ត្រាលីនិងអាមេរិក បង្កើនចំនួនដៃគូលើគ្រប់វិស័យឡើងបាន១១ប្រទេស។
ស្ដីពីការបង្កើតទំនាក់ទំនងដៃគូលើគ្រប់វិស័យជាមួយអាមេរិក ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Nguyen Quoc Cuong បានអះអាងថា៖
“ ដោយការបង្កើតទំនាក់ទំនងដៃគូលើគ្រប់វិស័យរវាងវៀតណាមជាមួយអា
មេរិក លើវិស័យសហប្រតិបត្តិការចំនួន៩ នេះជាលើកដំបូងដែលវៀតណាមបានសម្រេចការបង្កើតបណ្ដាញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ ដៃគូលើគ្រប់វិស័យជាមួយ
គ្រប់ដៃគូសំខាន់បំផុតលើពិភពលោក។”
ទំនាក់ទំនងនយោបាយ កិច្ចការបរទេសដ៏ល្អប្រសើនោះបានបង្កើតលក្ខណ
ងាយស្រួលដើម្បីទាក់ទាញវិនិយោគទុនផ្ទាល់ពីបរទេស (FDI) ។ ក្នុងសភាពការណ៍ខឿនសេដ្ឋកិច្ចពិភពលោករងផលបះពាល់ជាច្រើនដោយវិបត្តិហិរញ្ញវត្ថុសកល គឺការ
ទាក់ទាញ FDI ក្នុងឆ្នាំ ២០១៣នេះ នៅទទួលបានតួរលេខគួរអោយចាប់អារម្មណ៍ គឺជាង២០ពាន់លានដុល្លាអាមេរិក កើនជាង៦៥%បើប្រៀបនឹងរយះពេលដូចគ្នាពី
ឆ្នាំទៅមិញ។ រួមជាមួយគ្នានោះ ចលនានយោបាយ កិច្ចការបរទេសក៏បានបង្កើត
ការងាយស្រួលសំរាប់ដំណើរការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា និងទទួលស្គាល់បែបបទសេដ្ឋកិច្ចទីផ្សារ។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានអោយដឹងថា៖
“ យើងពង្រីកបានបន្ថែមចំនួន១៤ប្រទេស លើកបរិមាណប្រទេសទទួលស្គាល់បែបផែនសេដ្ឋកិច្ចទីផ្សារសំរាប់វៀតណាមឡើងដល់៤៣ប្រទេស ដែលក្នុង
នោះមានប្រទេសចំនួន៨ក្នុង G20។ នាបច្ចុប្បន្ន យើងកំពុងចរចារកិច្ចព្រមព្រៀងអំពីតំបន់ទីផ្សារសេរីភាព ជាមួយដៃគូសំខាន់ៗ ដែលស្ថិតនៅក្នុងក្របខ័ណ្ឌពហុ
ភាគីនិងទ្វេភាគី។ ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការ យើងក៏បានប្រឆាំងរាល់អំពើ
ការពារ ប្រកាន់ក្នុងទំនាក់ទំនងពាណិជ្ជកម្ម…។ល។ផងដែរ។”
ការពារផលប្រយោជន៍ជាតិ លើកកំពស់តួនាទីប្រទេសជាតិ
ដោយសាររាល់ការផ្តួចផ្តើមគំនិត និងដំណោះស្រាយសមស្រប ផ្អែកទៅលើសុ
ឆ័ន្ទះ ស្មារតីសហប្រតិបត្តិការនិងគោរពរាល់គោលការណ៍នៃច្បាប់អន្តរជាតិ ផ្នែកកិច្ច
ការបរទេស វៀតណាមក្នុងឆ្នាំ២០១៣នេះ បានពង្រីក៖កម្លាំងទន់របស់ខ្លួន រួមចំណែកចូលក្នុងការការពារអធិបតេយ្យភាព បូរណភាពដែនដី។
លើវិស័យអន្តរជាតិ ឆ្នាំ ២០១៣ ជាឆ្នាំជាជោគជ័យរបស់វៀតណាមដោយសារបានលើកកំពស់តួនាទីរបស់ប្រទេសជាតិ ដូចជា៖វៀតណាមសម្រេចចិត្តចូលរួមសកម្មភាពរក្សារសន្តិភាពរបស់អង្គការសហប្រជាជាតិ ចូលរួមក្រុមប្រឹក្សារសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ…។ល។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោក Le Hoai Trung បានអោយដឹងថា៖
“ អង្គការសហប្រជាជាតិបានឃើញថា៖វៀតណាមមានទស្សនយ់ាងសកម្ម
លើបញ្ហាជាច្រើន និងជាដៃគូ១អាចសហប្រតិបត្តិការប្រកបដោយល្អប្រសើ។អង្គការសហប្រជាជាតិវាយតំលៃខ្ពស់វៀតណាមមានសកម្មភាពសកម្ម រួមវិភាគទាន
និងស្ថាបនា។”
ឆ្នាំ២០១៤ ជាឆ្នាំបន្តការជោគជ័យរបស់កិច្ចការបរទេសពីឆ្នាំ២០១៣ វៀត
ណាមបង្កើនការរួមវិភាគទានប្រកបដោយជាក់ស្ដែង ពិសេសគឺគ្រប់ដំណោះស្រាយ
រាល់បញ្ហាលើពិភពលោកនិងក្នុងតំបន់ តាមទិសស្លោក៖ជាសមាជិកមួយមានការទទួលខុសត្រូវនៃសហគមន៍អន្តរជាតិ។ បណ្ដាសមិទ្ធិនៃផ្នែកកិច្ចការបរទេសវៀត
ណាមក្នុងឆ្នាំ
២០១៣នេះជាគ្រិះដ្ឋានសំខាន់ដើម្បីវៀតណាមអនុវត្តភារកិច្ចចំនួនពីរគឺកសាង
និងការពារប្រទេសជាតិប្រកបដោយជោគជ័យក្នុងរយះពេលខាងមុខនេះ៕