កសាងជួរកម្មាភិបាលគ្រប់ជាន់ថ្នាក់ស្របនឹងភារកិច្ច
THU HOA -  
(VOVWORLD) - គំរោងការណ៍ «ប្រមូលផ្តុំកសាងជួរកម្មាភិបាលគ្រប់ជាន់ថ្នាក់ ពិសេសគឺ កម្មភិបាលថ្នាក់យុទ្ធសាស្ត្រមានសមត្ថភាពគុណធម៌និងកិត្យានុភាពស្រប នឹងភារកិច្ច» របស់គណៈចាត់តាំងមជ្ឈឹម កំពុងត្រូវបានលើកយកពិភាក្សានៅសន្និបាតលើកទី ៧ របស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម នីតិកាលទី ១២។ តាមនោះ នាឆ្នាំ ២០២០ វៀតណាមនឹងសម្រេចការស្រាវជ្រាវ កសាងយុទ្ធសាស្ត្រទាក់ទាញអ្នកមានទេពកោសល្យកម្មវិធីជាតិស្តីពីការបណ្តុះបណ្ដាលបំប៉ន់កម្មាភិបាលជ្រើសរើសកម្មាភិបាលមានសមត្ថភាពលេចធ្លោដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានខ្លាំងក្លាថែមទៀត។
កសាងជួរកម្មាភិបាលគ្រប់ជាន់ថ្នាក់ស្របនឹងភារកិច្ច |
នាបច្ចុប្បន្ន វៀតណាមមានកម្មាភិបាលថ្នាក់យុទ្ធសាស្ត្រចំនួន ៦១០ នាក់ដែលជាថ្នាក់ដឹកនាំនៃបណ្ដាស្ថាប័នរបស់បក្សរដ្ឋក្រសួងផ្នែកមជ្ឈឹម ខេត្ត គណៈកម្មាធិការបក្សទីក្រុងនិងគណៈកម្មាធិការបក្សចំណុះមជ្ឈឹម បណ្ដាអ្នកមាន ភារកិច្ចកំណត់គោលនយោបាយនិងដោះស្រាយបញ្ហាយុទ្ធសាស្ត្ររបស់បក្សរដ្ឋ និងប្រទេសជាតិដែលស្ថិតក្រោមការគ្រប់គ្រងរបស់ការរិយាល័យនយោបាយនិង គណៈលេខាធិការ។
លើកកំពស់ចំណេះដឹងស្តីពីការងារកម្មាភិបាល
ក្រោយរយៈពេល ២០ ឆ្នាំអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈឹមបក្សទី ៣ នីតិកាលទី ៨ ស្តីពីយុទ្ធសាស្ត្រកម្មាភិបាលក្នុងសម័យជំរុញខ្លាំងឧស្សាហភាវូបនីយកម្ម ទំនើបភាវូបនីយកម្មប្រទេសជាតិសភាពការណ៍បានផ្លាស់ប្តូរជាច្រើន។ ការពិតជាក់ស្តែងបានដាក់ចេញនូវតម្រូវការចាំបាច់ត្រូវកសាងឲ្យបានជួរកម្មាភិ បាលពោរពេញទៅដោយសមត្ថភាពគុណធម៌និងកិត្យានុភាពស្របនឹងភារកិច្ច ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។ លោកស្រី Do Thi Hoang លេខារងគណៈកម្មាធិការបក្សខេត្ត Quang Ninh បានលើកមតិអំពីរចនាសម្ព័ន្ធសមាជិកបំរុងនិងបញ្ហាផ្លាស់ប្តូរកម្មាភិបាល។
«ខ្ញុំស្នើឲ្យមជ្ឈឹមស្រាវជ្រាវផ្លាស់ប្តូរកម្មាភិបាលថ្នាក់ប្រធានតែប៉ុណ្ណោះពីថ្នាក់ ខេត្តដល់ស្រុកនិងឃុំ។ ទន្ទឹមនឹងនោះ បង្កើនការផ្លាស់ប្តូរកម្មាភិបាលតាមបណ្ដា តំបន់ផ្សេងៗសំដៅរាំងស្កាត់ផលប្រយោជន៍របស់ក្រុមៗ ព្រមទាំង បង្កើនចរិត លក្ខណៈប្រតិបត្តិតាមច្បាប់ថែមទៀត។»
សេចក្តីសម្រេចចិត្តមជ្ឈឹមទី ៦ នីតិកាលទី ១២ បានណែនាំច្បាស់ថា៖ គប្បី យកចិត្តទុកដាក់ដល់ការរៀនសូត្រ ជ្រួតជ្រាបគោលមាគ៌ាររបស់បក្ស គោល នយោបាយច្បាប់របស់រដ្ឋស្តីពីការងារកម្មាភិបាល សំដៅលើកកំពស់ចំណេះដឹង អំពីការងារកម្មាភិបាលនិងជួរកម្មាភិបាល។ ទន្ទឹមនឹងនោះ បន្តផ្លាស់ប្តូរថ្មីការងារ ជ្រើសរើស រៀបចំបណ្តុះបណ្ដាលបំប៉ន់និងផ្លាស់ប្តូរកម្មាភិបាល។ លោកស្រី Ngo Thi Thanh Hang លេខារងអចិន្ត្រៃយ៍គណៈកម្មាធិការបក្សទីក្រុងហាណូយ បានលើកមតិថា៖
«គប្បីពិចារណាបន្ថែមអំពីការបង្កើតមជ្ឈមណ្ឌលជ្រើសរើសមន្ត្រីរដ្ឋការថ្នាក់ ជាតិ។ ព្រោះថា នាពេលកន្លងទៅនេះ យើងអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និបាត មជ្ឈឹមបក្សលើកទី ៦ នីតិកាលទី ១២ ដែលបានកំណត់ជំរុញយ៉ាងខ្លាំងការបែង ចែកថ្នាក់ក្នុងការជ្រើសរើសមន្ត្រីរដ្ឋការនិងបុគ្គលិកសំរាប់តំបន់ដើម្បីសមស្របនឹង តំបន់និមួយៗ ពិសេសគឺការជ្រើសរើសតាមរូបសណ្ឋានរដ្ឋអំណាចនគរ។ នាងខ្ញុំ គិតថា៖ ការបែងចែកថ្នាក់នឹងធ្វើឲ្យបណ្ដាខេត្តក្រុងកាន់តែមានការទទួលខុសត្រូវ ថែមទៀត។»
មានការបោះជំហានលេចធ្លោជាច្រើនក្នុងការងារកម្មាភិបាល
នៅក្នុងសន្និបាតមជ្ឈឹមលើកទី ៧ នីតិកាលទី ១២ ដែលកំពុងប្រារព្ធឡើងនៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈឹមបក្ស លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ គោលដៅនៃគំរោងការណ៍នេះគឺជាបន្តផ្លាស់ប្តូរថ្មីការងារកម្មាភិបាលកសាងជួរកម្មាភិបាលយុទ្ធសាស្ត្រជាគោលគ្រប់ជាន់ថ្នាក់ដោយមានជំហានចំនួន ២។ ទី ១ គឺ៖ វាយតំលៃ តែងតាំង ជ្រើសរើសអ្នកមានទេពកោសល្យត្រួតពិនិត្យនិងផ្លាស់ប្តូរកម្មាភិបាល។ ក្រៅពីនោះ ថ្នាក់មានសមត្ថកិច្ចនាំចេញការកំណត់ដើម្បីសុក្រិតរឹតបន្តឹងច្បាប់ព្រមទាំងបើកទូលាយបរិយាកាសយន្តការពង្រីកបញ្ញារបស់កម្មាភិបាលបក្ខជនដើម្បីពួកគេឆ្នៃប្រឌិតធ្វើជាកំលាំងពលំក្នុងការផ្លាស់ប្តូរថ្មីអភិវឌ្ឍន៍។ ស្តីអំពីបញ្ហានេះ លោក Pham Thanh Binh ប្រធានគណៈកម្មាធិការវប្បធម៌អប់រំកុមារជំទង់របស់រដ្ឋសភាវៀតណាម បានលើកមតិថា៖
«យើងគប្បីឆ្ពោះទៅភាពជំនាញលើថ្នាក់គ្រប់គ្រង។ គប្បីមានការលើក ដម្កើងនិងដាក់ពិន័យតាមច្បាប់។ ខ្ញុំគិតថា៖ យើងត្រូវពិនិត្យមើលភាពជំនាញការ ចំពោះកម្មាភិបាលនយោបាយផងដែរ។»
ជោគជ័យឬបរាជ័យនៃបុព្វហេតុបដិវត្តន៍ណាក៏ដោយសុទ្ធតែពឹងផ្អែកទៅលើ ជួរកម្មាភិបាល។ ដូច្នេះ ភារកិច្ចស្ថានភាពថ្មីទាមទាឲ្យបក្សកុម្មុយនិស្តវៀតណាម ឲ្យមានសេចក្តីសម្រេចចិត្តថ្មីស្តីពីការងារកម្មាភិបាលនិងកសាងជួរកម្មាភិបាល ឆាប់រហ័សដើម្បីឆ្លើយតបនឹងតម្រូវការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ៕
THU HOA