(VOV)_” ជំនួបសន្ទនាអន្តរជាតិរវាងបណ្ដាគណបក្សកម្មុយនីស្តនិងកម្មករលើក
ទី១៨” ទើបនឹងបានបិទបញ្ចប់នៅទីក្រុងហាណូយ នាចុងសប្ដាហ៍កន្លងទៅ ដោយមាន
ការចូលរួមរបស់ដំណាងជាង១០០នាក់ ដំណាងអោយបណ្ដាគណបក្សកម្មុយនីស្តនិង
កម្មករលើទូទាំងពិភពលោក។ នេះគឺជាឱកាសដើម្បីបក្សកម្មុយនីស្តវៀតណាមអះអាង
ថា៖រក្សាគោលដៅតែមួយនោះគឺឯករាជ្យជាតិតភ្ជាប់ជាមួយសង្គមនិយម គោរព ពង្រឹង
និងពង្រីកទំនាក់ទំនងជាមួយប្រទេសសង្គមនិយម គណបក្សកម្មុយនីស្ត និងកម្មករ
នៃប្រទេសទាំងឡាយលើពិភពលោក។
|
គណបក្សកម្មុយនីស្តនិងកម្មករអន្តរជាតិរួមគ្នាធ្វើសកម្មភាពដើម្បីបុព្វហេតុរួម |
ជំនួបសន្ទនាអន្តរជាតិរវាងបណ្ដាគណបក្សកម្មុយនីស្តនិងកម្មករត្រូវបាន
បង្កើតឡើងតាំងពីឆ្នាំ១៩៩៨មក។ ក្រោយរយៈពេល១៨ឆ្នាំដំណើការ ជំនួបនេះបាន
ទាក់ទាញការចូលរួមរបស់ ១២០គណបក្សកម្មុយនីស្តនិងកម្មករមកពីប្រទេសចំនួន
៨៥លើទូទាំងពិភពលោក។ នេះជាលើកដំបូងដែលបក្សកម្មុយនីស្តវៀតណាមទទួល
រៀបចំជំនួបសន្ទនានេះ។ នេះមិនត្រឹមតែជាវេទិកាសំខាន់ដើម្បីបណ្ដាគណបក្សកម្មុយ
នីស្តនិងកម្មករផ្លាស់ប្តូរព័ត៍មាន ចែករំលែកបទពិសោធន៍ និងបង្កើនកិច្ចសហប្រតិ
បត្តិការ រួមសហការ ដើម្បីបុព្វហេតុតស៊ូប្រឆាំងរួមប៉ុណ្ណោះទេ ថែមទាំង ជាឱកាស
ដើម្បីវៀតណាមឧទ្ទេសនាមអំពីសមិទ្ធិផលថ្មីរបស់វៀតណាម ក៏ដូចជាការទទួលខុស
ត្រូវរបស់វៀតណាមចំពោះចលនាកម្មុយនីស្តនិងកម្មករអន្តរជាតិទៀតផង។
វៀតណាមទទួលបានការវាយតំលៃខ្ពស់ពីគណបក្សអន្តរជាតិនានា
បណ្ដាដំណាងចូលរួមជំនួបសន្ទនាលើកនេះសុទ្ធតែបង្ហាញនូវការលើកសរសើរ
ចំពោះបុព្វហេតុតស៊ូប្រឆាំងរំដោះប្រទេសជាតិ សមិទ្ធិផលលេចធ្លោនិងការរួមវិភាគ
ទានរបស់វៀតណាម ក្នុងចលនាកម្មុយនីស្តនិងកម្មករអន្តរជាតិ។
ដំណាងទាំងឡាយសុទ្ធតែឃើញការត្រៀមរៀបចំយ៉ាងហ្មត់ចត់ និងបដិសណ្ឋារ
កិច្ចដ៏ខ្ពង់ខ្ពស់និងកក់ក្តៅរបស់បក្សកម្មុយនីស្តវៀតណាម។ លោកស្រី Sounthone
Xayachack សមាជិកា មជ្ឈឹមបក្ស និងជាប្រធានគណៈកម្មាធិការកិច្ចការបរទេស
មជ្ឈឹមបក្សប្រជាជនបដិវត្តិន៍ឡាវ បានអះអាងថា៖
“ វៀតណាម-លោកប្រធានហូជីមិញ ជាពាក្យដែលបណ្ដាគណបក្សកម្មុយនីស្ត
និងកម្មករអន្តរជាតិគោរពស្រឡាញ់។ បទពិសោធន៍របស់បក្សកម្មុយនិស្តវៀតណាម
ជាបទពិសោធន៍ថ្លៃថ្លាចំពោះបក្សកម្មុយនីស្ត កម្មករអន្តរជាតិ និងប្រជាជនលើ
ទូទាំងពិភពលោក បណ្ដាគណបក្សកំពុងតស៊ូប្រឆាំងដើម្បីសន្តិភាព ឯករាជ្យជាតិ
សង្គមនិយម។”
ដំណាងអន្តរជាតិក៏បានបង្ហាញនូវការលើកសរសើរចំពោះបុព្វហេតុតស៊ូប្រ
ឆាំង រួមទាំងសមិទ្ធិផល និងការរួមវិភាគទានរបស់វៀតណាមចំពោះចលនាកម្មុយ
នីស្តនិងកម្មករអន្តរជាតិ។ លោក Shelbu Richarson គណបក្សកម្មុយនីស្តអាមេ
រិក បានចែករំលែកថា៖
“ សមិទ្ធិផលរបស់បក្សគណបក្សកម្មុយនីស្តវៀតណាមបានបង្កើតឡើងប្រ
ភពកម្លាំងសំរាប់គណបក្សកម្មុយនីស្តនានាលើពិភពលោក។ នេះជាសក្ខីភាពរស់
រវើកនៃការឆ្លងកាត់ការលំបាកនិងឧបសគ្គនានា ហើយទទួលសមិទ្ធិផលគួរអោយ
កត់សម្គាល់។”
|
គណបក្សកម្មុយនីស្តនិងកម្មករអន្តរជាតិរួមគ្នាធ្វើសកម្មភាពដើម្បីបុព្វហេតុរួម |
រួមសហការដើម្បីបុព្វហេតុតស៊ូប្រឆាំងរួម
ជំនួបសន្ទនាអន្តរជាតិរវាងបណ្ដាគណបក្សកម្មុយនីស្តនិងកម្មករលើកទី១៨ បាន
នាំចេញខ្លឹមសារជាក់ស្ដែងជាច្រើន ឆ្លើយតបនឹងតម្រូវការនានារបស់គណបក្សកម្មុយ
នីស្តនិងកម្មករ ក្នុងដំណាក់កាលនាបច្ចុប្បន្ន ដែលក្នុងនោះមានការផ្លាស់ប្តូរអំពីស្ថាន
ភាពអន្តរជាតិ ទ្រឹស្ដីនិងស្ថានភាពជាក់ស្ដែងរបស់គណបក្សកម្មុយនីស្តនាបច្ចុប្បន្ន។
ជំនួបសន្ទនាលើកនេះក៏បាននាំចេញគោលដៅនានាដើម្បីជំរុញសកម្មភាពរួម
រវាងគណបក្សផ្សេងៗ និងផ្លាស់ប្តូរថ្មីយន្តការធ្វើសកម្មភាព។ អនុប្រធានគណៈកម្មាធិ
ការកិច្ចការបរទេសមជ្ឈឹម លោក Tran Dac Loi បានចាត់ទុកថា៖ ក្នុងសភាពការណ៍ វិបត្តិសកល នាបច្ចុប្បន្ន បណ្ដាគណបក្សកម្មុយនីស្តនិងកម្មករត្រូវជាកម្លាំងឈានទៅ
មុខ ក្នុងការតស៊ូការពារផលប្រយោជន៍របស់ពលករ។ លោក Tran Dac Loi បានអះ
អាងថា៖
“ ក្នុងរយៈពេលកន្លងទៅ គណបក្សកម្មុយនីស្តនិងកម្មករលើទូទាំងពិភពលោក
បានបង្ហាញនូវចំណងសាមគ្គីភាព និងការគាំទ្រចំពោះបុព្វហេតុការពារមាតុប្រទេស
របស់ប្រជាជនវៀតណាម ក្នុងសភាពការណ៍ថ្មី។ នៅក្នុងជំនួបលើកនេះ បណ្ដាគណបក្ស
កម្មុយនីស្តនិងកម្មករបានយល់ដឹងបន្ថែម និងបង្កើនចំណងសាមគ្គីភាពជាមួយប្រជាជនវៀតណាម។ នាបច្ចុប្បន្ន បណ្ដាគណបក្សបានឯកភាពបង្ហាញនូវចំណង
សាមគ្គីភាព និងគាំទ្របុព្វហេតុកសាងនិងការពារមាតុប្រទេស របស់ប្រជាជនវៀតណាម។”
ក្រោយរយៈពេល១៨ឆ្នាំដំណើការ ជំនួបសន្ទនាអន្តរជាតិរវាងគណបក្សកម្មុយ
នីស្តនិងកម្មករ បានក្លាយទៅជាវេទិកាសំខាន់បំផុតរបស់កម្លាំងកម្មុយនីស្ត និងកម្ម
ករអន្តរជាតិនាបច្ចុប្បន្ន។វៀតណាមជាលើកដំបូងរៀបចំជំនួបនេះជាឱកាសដើម្បី
គណបក្សអន្តរជាតិយល់ដឹងបន្ថែមអំពីបុព្វហេតុផ្លាស់ប្តូរថ្មីនៅវៀតណាម បង្កើនទំ
នាក់ទំនងរវាងបក្សកម្មុយនីស្តវៀតណាមជាមួយបណ្ដាគណបក្សកម្មុយនីស្តនិងកម្ម
ករនៃប្រទេសផ្សេងៗ រួមចំណែកបង្កើនចំណងសាមគ្គីភាព ឯកភាពក្នុងចលនា
កម្មុយនីស្ត និងកម្មករអន្តរជាតិ ក្នុងសភាពការណ៍អន្តរជាតិមានបំរ៉ែបំរួលស្មុគ្រ
ស្មាញ និងពិបាកព្យាករណ៍៕