(VOVworld)-ថ្ងៃទី២៨កក្កដា ជាថ្ងៃគូសសញ្ញាសម្គាល់គម្រប់១៩ឆ្នាំ ដែលវៀតណាម
ចូល រួមសមាគមបណ្តាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)(ថ្ងៃទី២៨កក្កដា១៩៩៥-ថ្ងៃទី២៨កក្កដា២០១៤)។ក្នុងអំឡុង ១៩ឆ្នាំមក ការពិតជាក់ស្តែងបានបញ្ជាក់ថា ការផ្តួចផ្តើមគំនិតចូលរួមអាស៊ានជាគោលនយោបាយត្រឹមត្រូវ មានអត្ថន័យ
ប្រវត្តិសាស្រ្ត និងយុទ្ធសាស្រ្តសំខាន់ចំពោះវៀតណាម។
នាព្រឹកថ្ងៃទី២៨កក្កដាឆ្នាំ១៩៩៥ នៅទីក្រុង Bandar Seri Begawan របស់ប្រ៊ុយ
ណេ ទង់ជាតិវៀតណាមបានបក់រវិក រួមជាមួយទង់ជាតិរបស់ប្រទេសជាសមាជិក
អាស៊ានចំនួន៦ទៀត បើកចេញទំព័រប្រវត្តិសាស្រ្តថ្មីក្នុងតំបន់ ដែលវៀតណាម
បានក្លាយជាសមាជិកពេញសិទ្ធិទី៧របស់អាស៊ាន។ ព្រឹត្តការណ៍នេះ ជារបត់១
លើផ្លូវធ្វើសមាហរណកម្មតំបន់និងពិភពលោករបស់វៀតណាម។
|
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Quang Vinh |
ផលប្រយោជន៍យុទ្ធសាស្រ្តជាមួយអាស៊ាន
ក្នុងរយៈពេល១៩ឆ្នាំ កន្លងមកវៀតណាមសម្រេចបានសមិទ្ធិជាច្រើន ក្នុង
នោះ មានការរួមចំណែកពង្រឹងបរិយាកាសសន្តិភាព រក្សាសន្តិសុខងាយស្រួល ជាងសម្រាប់ការអភិវឌ្ឍន៍ ចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងដំណើការចង សម្ព័ន្ធសេដ្ឋកិច្ចក្នុងតំបន់តាមរយៈការអនុវត្តន៍ AFTA មណ្ឌលវិនិយោគអាស៊ាន ព្រមទាំងបង្កលក្ខណៈងាយស្រួលសម្រាប់សកម្មភាពលក់ដូរក្នុងតំបន់ ជាដើម។ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Quang Vinh បានចាត់
ទុកថា៖
“វៀតណាមចូលរួមអាស៊ាននាឆ្នាំ១៩៩៥ ហើយនេះក៏ជាពេលវេលាកំណត់ ទិសដៅដើម្បីកសាងសហគមន៍អាស៊ានផងដែរ។ វៀតណាមបាន អនុវត្តន៍
ដោយ គ្រប់គ្រាន់នូវរាល់ភារកិច្ចរបស់ប្រទេស១ចំពោះគោលដៅដែលអាស៊ាន
នាំចេញ”។
ប្រការសំខាន់១ទៀតគឺ វៀតណាមបានកសាង ទំនាក់ទំនងល្អជាមួយ
ប្រទេសជិតខាង សហប្រតិបត្តិការនិងជួយគ្នាទៅវិញទៅមក ដោយឈរ
លើស្មារតីគោរព និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់គ្នា។ ជាសមា
ជិកអាស៊ាន វៀតណាមមានលក្ខណៈពង្រឹងនិងពង្រីកទំនាក់ទំនង ជាមួយ
ដៃគូក្រៅអាស៊ាន ជាពិសេសគឺបណ្តាប្រទេសមហាអំណាច ក៏ដូចជាចូល
រួមទូលំទូលាយជាង ក្នុងក្របខ័ណ្ឌសហប្រតិបត្តិការអន្តរជាតិ ដូចជា
អាស៊ាន+3 អាស៊ីបូព៌ា (EAS) វេទិការសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក
(APEC) ដំណើការសហប្រតិបត្តិការ អាស៊ី-អឺរ៉ុប (ASEM)និងអង្គការពាណិ
ជ្ជកម្មពិភពលោក (WTO) តាមនោះរួម ចំណែក លើកកំពស់តួនាទីអន្តរ
ជាតិរបស់វៀតណាម។
ម្ចាស់ការសកម្មនិងមានការទទួលខុសត្រូវជាមួយអាស៊ាន
វៀតណាមជានិច្ចកាលបាន កំណត់ថា អាស៊ាន១ដែលមានការផ្សាភ្ជាប់
សាមគ្គី មានតួនាទីនិងឋានៈអន្តរជាតិសំខាន់ គឺស្របទៅនឹងផលប្រយោជន៍ សារវ័ន្តនិងយូរអង្វែងរបស់វៀតណាម។ ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់
អាស៊ាន វៀតណាមបន្តការផ្តួចផ្តើមគំនិត សហប្រតិបត្តិការជាមួយ អាស៊ាន
តាមស្មារតីម្ចាស់ការ សកម្មនិងមានការទទួលខុសត្រូវ នាំចេញរាល់ការផ្តើម
គំនិត ថ្មី សំដៅជម្រុញកិច្ចសហប្រតិបត្តិការ និងបង្កើនការផ្សាភ្ជាប់ក្នុង
អាស៊ាន។លោក Pham Quang Vinh អះអាងថែមទៀតថា៖
“ វៀតណាមស្ថិតនៅក្នុងតំបន់អាស៊ាន ហេតុដូច្នេះ តំបន់នេះអភិវឌ្ឍន៍
ប្រកបដោយសន្តិភាព គឺវៀតណាមក៏ទទួលបានផលប្រយោជន៍ដែរ។ ដូច្នេះ
យើងត្រូវដាក់ផលប្រយោជន៍យុទ្ធសាស្ត្រចូលក្នុងការអភិវឌ្ឍន៍សហគមន៍
អាស៊ាន និងចាត់ទុកនេះគឺជាផលប្រយោជន៍ជាក់ស្ដែង។ ពេលដែលអាស៊ាន
ក្លាយទៅជាសហគមន៍១ គឺក្រៅពីបរិយាកាសសន្តិភាព ស្ថិរភាពអភិវឌ្ឍន៍
នោះ យើងឆ្លៀតយកឧត្តមភាពនៃខឿនសេដ្ឋកិច្ចក្នុងអាស៊ាន និងឧបត្ថម្ភ
គ្នាអភិវឌ្ឍន៍”។
ចំពោះមុខ វៀតណាមប្រមូលផ្តុំគ្រប់កម្លាំងដើម្បីប្រែ គោលដៅនានា
របស់សហគមន៍អាស៊ានទៅជាការពិតជាក់ស្តែង។ តាមនោះ រួមចំណែក
លើកកំពស់តួនាទីនិងឋានៈ របស់វៀតណាម។ ប្រធាននាយកដ្ឋាន នាយក
ដ្ឋានអាស៊ាន ក្រសួងការបរទេសវៀតណាម លោក Nguyen Tien Minh បាន
គូសបញ្ជាក់ថា៖
“យើងត្រូវពង្រឹងចំណងសាមគ្គីភាព មានគោលជំហររួមរបស់អាស៊ាន
ក្នុងបញ្ហាតំបន់និងអន្តរជាតិ រក្សារតួនាទីជាស្នូល មជ្ឈមណ្ឌលរបស់អាស៊ាន។
នេះគឺជាបញ្ដាដ៏សែនសំខាន់ និងមានការសាកល្បងជាច្រើន។ វៀតណាម
រួមជាមួយប្រទេសអាស៊ាននានា និងជំរុញដំណើការតភ្ជាប់ កសាងសហ
គមន៍ ដូចជា៖បង្កើនការតភ្ជាប់ បញ្ហាហេដ្ឋារចនាសម្ព័ន្ធ…ល។”
១៩ឆ្នាំជាកំណាត់ផ្លូវមួយក្នុងដំណើការធ្វើសមាហរណកម្មរបស់
វៀតណាមចូលក្នុងតំបន់។ វៀតណាមបានមានការរួមវិភាគទានជាក់ស្ដែង
ចំពោះការអភិវឌ្ឍន៍ និងគងវង្ស របស់អាស៊ាន និងទទួលបានសមិទ្ធិផល
ជាជំហានដំបូង។ នៅពេលអនាគត អាស៊ាននៅមានឱកាសអភិវឌ្ឍន៍ជា
ច្រើនក្តីប៉ុន្តែក៏មានការសាកល្បងជាច្រើនទៀតផង ដូច្នេះវៀតនាម និង
ប្រទេសជាសមាជិកអាស៊ាននានាត្រូវបង្កើនកិច្ចសហប្រតិបត្តិការ អនុវត្ត
វិធានការនានា ដើម្បីជំរុញសហគមន៍អាស៊ានក្លាយទៅជាកត្តាស្នូលក្នុង
សហគមន៍ទ្វីបអាស៊ីដែរ៕