ឋានៈនិងកម្លាំងចលករថ្មីសម្រាប់ដំណើរការអភិវឌ្ឍន៍ថ្មីរបស់វៀតណាម

(VOVWORLD) - លោកអគ្គលេខាបក្សតូ ឡឹម ទើបតែបានបញ្ចប់ដំណើរទស្សនកិច្ចការងារ ចូលរួមកិច្ចប្រជុំបើកនៃក្រុមប្រឹក្សាសន្តិភាព អំពីហ្គាហ្សា នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី (ថ្ងៃទី១៨-២០ ខែកុម្ភៈ ឆ្នាំ២០២៦) តាមការអញ្ជើញរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ប្រធានក្រុមប្រឹក្សាសន្តិភាពអំពីហ្គាហ្សា។ ការចូលរួមនៅកម្រិតខ្ពស់បំផុត បានបញ្ជាក់យ៉ាងច្បាស់ម្តងទៀតអំពីតួនាទី និងឋានៈកាន់តែសកម្ម និងវិជ្ជមានរបស់វៀតណាមនៅក្នុងបញ្ហាសកល ខណៈពេលដែលកំពុងធ្វើឱ្យភាពជាដៃគូយុទ្ធសាស្ត្រ ដ៏ទូលំទូលាយរវាងវៀតណាម និងសហរដ្ឋអាមេរិកកាន់ តែច្បាស់លាស់    ខណៈដែលវៀតណាមកំពុងឈានចូលដល់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ ជាមួយនឹងសេចក្តីប្រាថ្នាសម្រាប់ការបង្កើនល្បឿន និងការទម្លុះទម្លាយ។

ឋានៈនិងកម្លាំងចលករថ្មីសម្រាប់ដំណើរការអភិវឌ្ឍន៍ថ្មីរបស់វៀតណាម - ảnh 1លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញចូលរួមកិច្ចប្រជុំបើកក្រុមប្រឹក្សាសន្តិភាពអំពីតំបន់ហ្គាហ្សា តាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (រូបថត៖ TTXVN)

ដំណើរទស្សនកិច្ចការងាររបស់លោកអគ្គលេខាបក្សតូ ឡឹម មិនត្រឹមតែជាសកម្មភាពការទូតកម្រិតខ្ពស់នៅដើមឆ្នាំនោះទេ ប៉ុន្តែក៏ជានិមិត្តរូបដ៏រស់រវើកនៃ “ឋានៈថ្មី” និងការបើក ចេញ "កម្លាំងចលករថ្មី" សម្រាប់ដំណើរអភិវឌ្ឍន៍របស់វៀតណាម នៅក្នុងយុគសម័យនៃការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ។

ជឿជាក់និងការពឹងផ្អែកលើខ្លួនឯងនៅក្នុងលំហសកល

ក្រុមប្រឹក្សាសន្តិភាពអំពីហ្គាហ្សា គឺជាយន្តការសម្របសម្រួលជាមួយអង្គការសហប្រជាជាតិ ដើម្បីសម្រួលជំនួយមនុស្សធម៌ ស្ថាបនា និងស្ថិរភាពនៅក្នុងតំបន់។ ចូលរួមក្នុងក្រុមប្រឹក្សា សមាជិកត្រូវរួមចំណែកដំណោះស្រាយជាក់ស្តែងដើម្បីបញ្ចប់ជម្លោះ ស្តារសន្តិភាព និងសន្តិសុខ ស្ថាបនា ធានាជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ហ្គាហ្សា និងអនុវត្តដំណើរការនយោបាយដ៏ទូលំទូលាយស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការ សហប្រជាជាតិ។

ឋានៈនិងកម្លាំងចលករថ្មីសម្រាប់ដំណើរការអភិវឌ្ឍន៍ថ្មីរបស់វៀតណាម - ảnh 2លោកអគ្គលេខាបក្ស តូ ឡឹមអញ្ជើញចូលរួមកិច្ចប្រជុំបើកក្រុមប្រឹក្សាសន្តិភាពអំពីតំបន់ហ្គាហ្សា តាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ TTXVN)

វៀតណាមបានចូលរួមកិច្ចប្រជុំបើកក្រុមប្រឹក្សាសន្តិភាពអំពីហ្គាហ្សាដោយទំនុកចិត្ត និងអាកប្បកិរិយាសកម្ម។ ស្មារតីនៃ "ជឿជាក់ ការពឹងផ្អែកលើខ្លួនឯង ភាពគ្រប់គ្រាន់ដោយខ្លួនឯង និងកម្លាំងខ្លួនឯង" ត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងការចូលរួមរបស់វៀតណាមក្នុងការពិភាក្សាលើបញ្ហាស្មុគស្មាញដូចជាហ្គាហ្សា ខណៈពេលដែលរក្សាគោលការណ៍ និងមានភាពបត់បែនក្នុងវិធីសាស្រ្តទាក់ទងផ្ទាល់។ វៀតណាមមិនបានជ្រើសរើសភាគីណាមួយក្នុងការក្រកួតប្រជែងអំណាចនោះទេ ប៉ុន្តែផ្ទុយទៅវិញ ឈរសម្រាប់សន្តិភាព ស្ថិរភាព និងផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិ។

គោលនយោបាយការបរទេសដែលមានតុល្យភាពរបស់វៀតណាម និងជំហរខ្ជាប់ខ្ជួនរបស់ខ្លួនក្នុងការចូលរួមចំណែកប្រកបដោយការទទួលខុសត្រូវ និងសំខាន់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់សហគមន៍អន្តរជាតិសម្រាប់សន្តិភាព បានធ្វើឱ្យវៀតណាមទទួលបានការគោរព និងការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ។ ថ្លែងនៅចំពោះមុខប្រមុខរដ្ឋ និងមេដឹកនាំមកពីជាង ៥០ ប្រទេសដែលចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពអំពីហ្គាហ្សា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់ថា៖ “កិច្ចប្រជុំនេះមានការចូលរួមពីអគ្គលេខាបក្ស តូ ឡឹមនៃប្រទេសវៀត ណាម។ វៀតណាមគឺជាប្រទេសដ៏អស្ចារ្យ និងជាកម្លាំងសំខាន់មួយនៅលើ ឆាកអន្តរជាតិ។ យើងមានកិត្តិយសណាស់ដែលបានទទួលស្វាគមន៍លោក។ ពិតជាកិត្តិយសដ៏ធំធេងណាស់ដែលបានស្វាគមន៍លោក។   យើងមានការគោរពយ៉ាងជ្រាលជ្រៅចំពោះប្រទេសរបស់លោក”។

ឋានៈនិងកម្លាំងចលករថ្មីសម្រាប់ដំណើរការអភិវឌ្ឍន៍ថ្មីរបស់វៀតណាម - ảnh 3ក្នុងអំឡុងពេលនៅសហរដ្ឋអាមេរិក លោកអគ្គលេខាបក្ស តូ ឡឹម បានអញ្ជើញជួប និងផ្លាស់ប្តូរទស្សនៈជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ប្រធានាធិបតីឥណ្ឌូនេស៊ី ប្រធានាធិបតីអ៊ូសបេគីស្ថាន ប្រធានាធិបតីអាស៊ែបៃហ្សង់ ប្រធានាធិបតីកាហ្សាក់ស្ថាន នាយករដ្ឋមន្ត្រីកម្ពុជា នាយករដ្ឋមន្ត្រីអាមេនី នាយករដ្ឋមន្ត្រីហុងគ្រី នាយករដ្ឋមន្ត្រីប៉ាគីស្ថាន និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឆែក (រូបថត៖ TTXVN)

វត្តមាន និងការរួមចំណែករបស់លោកអគ្គលេខាបក្សតូ ឡឹម នៅក្នុងវេទិកាពិភាក្សាអំពីចំណុចក្តៅដ៏ស្មុគស្មាញដូចជាហ្គាហ្សា ក៏ជាឱកាសមួយសម្រាប់ វៀតណាមក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងជាមួយដៃគូ បង្កើនទំនុកចិត្តនយោបាយ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅក្នុងពិភពលោកដ៏ច្របូកច្របល់។ រដ្ឋមន្ត្រីក្រសួងការបរទេស លេ ហោយ ជុង បានថ្លែងថា៖ “តាមរយៈសកម្មភាពការទូតពហុភាគីដ៏សំខាន់នេះ យើងបានបង្ហាញពីសុច្ឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការចូលរួមចំណែកជំរុញសន្តិភាពនៅមជ្ឈិមបូព៌ា។ ដំណើរទស្សនកិច្ចនេះរបស់លោកអគ្គលេខាបក្សក៏បានរួមចំណែក ដល់ការលើកកម្ពស់ទំនាក់ទំនងរបស់វៀតណាម ជាមួយប្រទេសម្ចាស់ផ្ទះ និងដៃគូអន្តរជាតិ ក្នុងនោះមានបណ្តាប្រទេសនៅមជ្ឈិមបូព៌ាផងដែរ”។

កម្លាំងចលករថ្មីសម្រាប់វៀតណាមស្ទុះឈានទៅមុខ

នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី អគ្គលេខាបក្ស លោកតូ ឡឹម បានមានជំនួបន្តបន្ទាប់ជាមួយមេដឹកនាំនៃប្រទេសផ្សេងៗ។ ជាពិសេស ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ លោកអគ្គលេខាបក្សតូ ឡឹមអញ្ជើញជួបពិភាក្សាជាមួយប្រធានា ធិបតីអាមេរិកលោក ដូណាល់ ត្រាំ ទទួលជួបលោក Jamieson Greer តំណាងពាណិជ្ជកម្មអាមេរិក និងបានជួបសន្ទនាតាមទូរស័ព្ទជាមួយសមាជិកព្រឹទ្ធសភាអាមេរិក។

លទ្ធផលនៃដំណើរទស្សនកិច្ចការងាររបស់លោកអគ្គលេខាបក្សលោកតូ ឡឹម ទៅកាន់ទីក្រុងវ៉ាស៊ីនតោន គឺជាការធ្វើឱ្យមានលក្ខណៈជាក់ស្តែង និងម៉ឺងម៉ាត់នៃគោលនយោបាយសំខាន់ៗរបស់បក្សកុម្មុយនិស្តវៀតណាម ដោយបញ្ជូនសារអំពីប្រទេសវៀតណាមមួយ ដែលចូលទៅក្នុងលំហសកលដោយមានទំនុកចិត្ត មានភាពធន់ ចក្ខុវិស័យ និងសេចក្តីប្រាថ្នាសម្រាប់ការស្ទុះឈានទៅមុខ; វៀតណាមដែលមិនត្រឹមតែធ្វើសមាហរណកម្មសម្រាប់ការអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង រួមចំណែកដល់ការអភិវឌ្ឍរួមផងដែរ។

លើសពីនេះ ដំណើរទស្សនកិច្ចនេះបានបើកផ្លូវថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរបៃតង។ “ការតភ្ជាប់ជាយុទ្ធសាស្ត្រ” ទាំងនេះអាចក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់ដំណាក់កាលថ្មីអភិវឌ្ឍន៍ងថ្មីរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ