ទំនាក់ទំនង EU - ទួរគី៖ការខ្វែងគំនិតកើតមានឡើងជាបន្តបន្ទាប់
(VOV) /  
(VOV)_ទំនាក់ទំនងរវាងសហភាពអឺរ៉ុប ( EU) និងទួរគី ដែលមានការជំពាក់ជំ
ពិនជាច្រើនពីមុនមកហើយ ប៉ុន្តែ ក្នុងរយពេលប៉ុន្មានថ្ងៃនេះ ទំនាក់ទំនងនេះបាន
តានតឹងឡើងៗ ដោយសារភាគីទាំងពីរបញ្ជេញសម្លេងជំទាស់គ្នានៅបញ្ហាជាច្រើន។
កង្វះទំនុកទុកចិត្ត កាយវិការមន្ទិលសង្ស័យគ្នា ជាមូលហេតុស្នូល បណ្ដាលអោយភាគី
ទាំងពីរមិនអាចស្វែងរកបានសម្លេងរួម ក្នុងកិច្ចសហប្រតិបត្តិការនិងការដោះស្រាយ
បញ្ហាផ្សេងៗនៅក្នុងតំបន់និងអន្តរជាតិ។
|
ទំនាក់ទំនង EU - ទួរគី៖ការខ្វែងគំនិតកើតមានឡើងជាបន្តបន្ទាប់ |
ក្នុងព្រឹត្តិការណ៍ថ្មីៗនេះ សភាអឺរ៉ុប នាថ្ងៃទី២៦វិច្ឆិកា បានចេញសេចក្ដីសំណូមព
របញ្ចប់ការចរចារស្ដីអំពីការបញ្ចូលទួរគីចូលក្នុង EU។ ដោយយកមូលហេតុគឺរដ្ឋាភិបាល
ទួរគីរំលោភទៅលើសិទ្ធិជាសារវ័ន្ទរបស់មនុស្សនេះ EUក៏កំពុងថ្លឹងថ្លែងអំពីការដាក់ទណ្ឌ
កម្មលើវិស័យសេដ្ឋកិច្ចចំពោះទួរគីផងដែរ។
តំណត់ទឹកមួយធ្វើអោយទឹកហៀរអស់
បន្ទាប់ពីកាយវិការពោលខាងលើរបស់ EU ប្រធានាធិបតីទួរគី លោក Recep Tay
yip Erdogan បានឡើងសម្លេងព្រមានថា៖ EU ត្រូវដឹងច្បាស់អំពីព្រំដែនរបស់ខ្លួន។
លោក Recep Tayyip Erdogan បានប្រកាសថា៖ រដ្ឋអំណាចប្រទេសនេះនឹងទទួលខុស
ត្រូវអំពីការដឹកនាំប្រទេសជាតិ ហើយ EU គ្មានសិទ្ធិអ្វីដើម្បីធ្វើអន្តរាគមន៍ចូលក្នុង
កិច្ចការផ្ទៃក្នុងរបស់ប្រទេសនេះបានឡើយ។ មុននោះ លោកក៏បានគំរាមកំហែងថា
នឹងបើកច្រកព្រំដែនចំពោះជនចំណាក់ស្រុកហូរចូលមកអឺរ៉ុប ប្រសិនបើ EU បន្ត
បង្កើនកម្លាំងសម្ពាធទៅលើប្រទេសនេះ។
គ្មានអ្វីដែលពិបាកយល់អំពីប្រតិកម្មរបស់ទួរគី បន្ទាប់ពីពេល EU ចេញសេចក្ដី
សម្រេចចិត្តបង្កកកិច្ចព្រមព្រៀងនោះជាមួយទួរគី។ ទួរគីបានផ្ញើលិខិតសូមចូលរួម
EU ចាប់ពីឆ្នាំ១៩៨៧ក្តី ប៉ុន្តែ ដំណើការចរចារ ទើបនឹងបានអនុវត្តចាប់ពីដើមឆ្នាំ
២០០៥។ ក្រោយរយៈពេល១១ឆ្នាំហើយក្តី ប៉ុន្តែ ការចរចារចូលរួម EU របស់ទួរគីនៅ
ជួបឧបសគ្គជាច្រើន។
មូលហេតុដែលប្រទេសទួរគីត្រូវការសហភាពអឺរ៉ុបនេះ ដោយសារពួកគេចង់ទទួល
បានការអនុគ្រោះសេដ្ឋកិច្ច ពាណិជ្ជកម្ម ហិរញ្ញវត្ថុនិងការវិនិយោគព្រមទាំងអត្ថប្រ
យោជន៍សង្គមពីសហភាពអឺរ៉ុប។ ប៉ុន្តែក្នុងរយៈពេលវែង EU មិនបានផ្តល់អាទិភាព
ដល់ការដាក់បញ្ចូលទួរគី ដោយមូលហេតុសំខាន់គឺថាប្រទេសទួរគីជាប្រទេសឥស្លាម។
សមាជិកសហភាពអឺរ៉ុបមានការព្រួយបារម្ភថាប្រទេសឥស្លាមអាចបណ្ដាលអស្ថិរភាព
សង្គមក្នុងសហភាពអឺរ៉ុប។ ប៉ុន្តែនៅពេលដែលរលកនៃជនចំណាក់ស្រុកចូលមកអឺ
រ៉ុបនេះ សហភាពអឺរ៉ុបក៏ត្រូវការទួរគីរួមដៃគ្នាក្នុងការដោះស្រាយបញ្ហានេះដែរ។ ការ
ពិតជាក់ស្ដែង ទួរគីបានក្លាយទៅជាជំរកសម្រាប់ជនចំណាក់ស្រុករាប់លាននាក់ម
កពីមជ្ឈឹមបូពា៍។ នៅក្នុងការប្តូរមកវិញ ទួរគីចង់ជំរុញដំណើការរបស់ខ្លួនចូលជា
សមាជិករបស់ EU។ ប៉ុន្តែផ្ទុយទៅនឹងការរំពឹងទុក EUបានរិះគន់វិធានការគោល
នយោបាយក្នុងស្រុករបស់រដ្ឋាភិបាលប្រទេសទួរគីបន្ទាប់ពីរដ្ឋប្រហារត្រូវបរាជ័យនេះ
បានធ្វើអោយការជំរុញក្នុងការចរចាររវាងទួរគីនិងEUត្រូវផ្អាក បណ្ដាលអោយទួរគី
មិនអាចអត់ធ្មត់និងបង្ហាញការខឹងសម្បាយ៉ាងខ្លាំងចំពោះ EU។
ផលប៉ះពាល់ដែលមានគ្រោះថ្នាក់
ចំពោះស្ថានភាពនេះ ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បាន
ព្រលយពាក្យប្រកាសបោះបង់ចោលគំនិតចូលរួមសហភាពអឺរ៉ុបនិងសូមចូលរួម
អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ។ នេះគឺជាអង្គការដែលមានសមាជិក
ពេញសិទ្ធិចំនួន៦ដែលក្នុងនោះ ប្រការគួរអោយយកចិត្តទុកដាក់បំផុតគឺរុស្ស៊ីនិង
ចិនជាកូនសោតុល្យភាពរបស់ EU។
ទួរគីអាចបោះបង់បំណងចូលរួមសហភាពអឺរ៉ុបនិងចូលរួមអង្គការ SCO នេះបើ
យោងតាមអ្នកសង្កេតការណ៍ថា៖ប្រការនេះនឹងធ្វើឱ្យអឺរ៉ុបព្រួយបារម្ភបន្ថែមទៀត។
ដោយសារតែទួរគីស្ថិតនៅក្នុងទីតាំងយុទ្ធសាស្រ្តនិងជាចំណោតសំខាន់សម្រាប់សហ
ភាពអឺរ៉ុបដោយសារប្រសិនបើគ្មានកិច្ចសហប្រតិបត្តិការនៃប្រទេសទួរគី ពិតជាលំ
ហូរនៃជនចំណាក់ស្រុកនឹងហូរចូលទៅក្នុងEU និងធ្វើឱ្យ EU ពិបាកក្នុងការត្រួតពិ
និត្យសុវត្ថិភាព និងសណ្ដាប់ធ្នាប់។ មិនត្រឹមតែប៉ុណ្ណោះ ទំនាក់ទំនងរវាងទួរគីនិង
ប្រទេសរុស្ស៊ីបានកាន់តែកក់ក្តៅ ក្នុងនោះត្រូវនិយាយអំពីការដែលទួរគីទៅទិញប្រ
ព័ន្ធការពារមីស៊ីល S-400 ពីរុស្ស៊ី បណ្ដាលអោយ EU ព្រួយបារម្ភខ្លាំងថែមទៀត ក្នុង
សភាពការណ៍ដែលប្លុកនេះកំពុងប្រឈមនឹងបញ្ហាជាច្រើនដែលត្រូវដោះស្រាយ៕
-VOV