|
ទ្វីបអឺរ៉ុបមិនទាន់រកឃើញដំណោះស្រាយសំរាប់បញ្ហាជនអន្តោប្រវេសន៍ (Telegraph) |
Vovworld-សន្និសីទកំពូលលើកនេះបានប្រព្រឹត្តទៅក្នុងកាលៈទេសៈប្រទេសសមាជិក EU ទាំង២៨រួមជាមួយប្រទេសដៃគូមិនអាចអនុវត្តកិច្ចសន្យាជួយឧបត្ថម្ភច្រើនថែមទៀត សំរាប់ជនអន្តោប្រវេសន៍អំពីហិរញ្ញវត្ថុនិងកន្លែងស្នាក់នៅ ខណៈដែលផែនការបែងចែកជនចំណាក់ស្រុកបន្តជួបនឹងការខ្វែងគំនិតរវាងប្រទេសជាសមាជិកនានា។ ដល់ឥឡូវនេះ ប្រទេស EU នានាទើបតែរួមចំណែកបានខ្ទង់ប្រាក់ប្រមាណ៥រយលានអឺរ៉ូក្នុងចំណោមចំនួនប្រាក់២ពាន់៨រយលានអឺរ៉ូដែលបានសន្យាសំរាប់អង្គការអន្តរជាតិនិងមូលនិធិជួយឧបត្ថម្ភជនអន្តោប្រវេសន៍។
ខណៈពេលនោះចរន្តជនអន្តោប្រវេសន៍ហូរចូលទ្វីបអឺរ៉ុបបានកើនឡើងដោយឥតឈប់ឈរ។ តាមទិន្នន័យនៃស្ថាប័នត្រួតពិនិត្យព្រំដែន EU ថា ពីដើមឆ្នាំ២០១៥មក បរិមាណជនអន្តោប្រវេសន៍ទៅកាន់ទ្វីបអឺរ៉ុបបានឡើងដល់៩សែននាក់ខ្ពស់ជាង៥ដងបើប្រៀបនឹងឆ្នាំ២០១៤។
ការខ្វែងគំនិតក្នុង EU អំពីគោលនយោបាយចំពោះជនចំណាក់ស្រុក
នាខែកញ្ញាកន្លងទៅ ប្រទេស EU ទាំង២៨ទទួលបានកិច្ចព្រមព្រៀងអំពីការបែងចែកអត្រាទទួលជនចំណាកស្រុក។ ប៉ុន្តែរាល់កិច្ចសន្យានៅត្រឹមតែលើក្រដាស់តែប៉ុណ្ណោះ។ ការជំពាក់ជំពិនធំបំផុតគឺមិនទាន់មានយន្តការដើម្បីអនុវត្តក៏ដូចជាត្រួតពិនិត្យចរន្តជនចំណាកស្រុកចូលទ្វីបអឺរ៉ុប។
បានមានកិច្ចប្រជុំជាច្រើនប៉ុន្តែបណ្ដាប្រទេស EU នានានៅកំពុងបែកបាក់អំពីដំណោះស្រាយរួមសំរាប់វិបត្តិជនអន្តោប្រវេសន៍។ ខណៈដែលបណ្ដាប្រទេសជាកន្លែងឆ្លងកាត់ព្រំដែនត្រៀមខ្លួនជាស្រេចបើកទ្វារដើម្បីទទួលជនអន្តោប្រវេសន៍ដែលចូលមក ប៉ុន្តែជនចំណាកស្រុកចូលទ្វីបអឺរ៉ុបប្រជៀតគ្នាឆ្ពោះទៅប្រទេសធូធារនិងមានយន្តការផលប្រយោជន៍សង្គមល្អប្រសើរ។ អាល្លឺម៉ង់និងប្រទេសអឺរ៉ុបកណ្ដាលអឺរ៉ុបខាងជើងជាកន្លែងដែលទាក់ទាញជនចំណាក់ស្រុក។ រីឯក្នុងខែកញ្ញាកន្លងទៅបានមានមនុស្ស២សែន៥ម៉ឺននាក់ទៅកាន់ទ្វីបអឺរ៉ុបតាមរយៈដំបន់ Balkan និងខណៈដែលហុងគ្រីលើកកំរិតនិងបិទទ្វារព្រំដែនជាមួយ Serbia ដើម្បីទប់ស្កាត់ចរន្តជនអន្តោប្រវេសន៍នោះ មនុស្សទាំងនេះបានស្វែងរកវិធានការឆ្លងកាត់ Serbia ចូល Croatia ឆ្លងកាត់ Slovenia ដើម្បីចូលទៅអូទ្រីសអាល្លឺម៉ង់ឬបណ្ដាប្រទេសអឺរ៉ុបខាងជើង។ ប្រការនេះបានធ្វើឲ្យ EU ត្រូវប្រជុំបន្ទាន់សំដៅរឹតបន្តឹងការគ្រប់គ្រងការឆ្លងកាត់ Balkan សំដៅទប់ស្កាត់ចរន្តមនុស្សហូរមកភាគខាងជើង។ តាមហុងគ្រីថា កំហុសនៃវិបត្តិគឺដោយសារប្រទេស Schengen នានាមិនរក្សាកិច្ចសន្យារបស់ខ្លួន។ នោះគឺជនចំណាកស្រុកពេលទៅដល់ប្រទេស EU ណាត្រូវបញ្ជូនលិខិតសូមចំណាក់ស្រុកនៅប្រទេសនោះ ប៉ុន្តែប្រទេសច្រកទ្វារមិនអនុវត្តប្រការនោះ ហេតុនេះហើយមិនអាចត្រួតពិនិត្យបានជនអន្តោប្រវេសន៍។ ហេតុនេះហើយរលកជនអន្តោប្រវេសន៍បន្តស្វែងរកវិធានការអនុវត្តដំណើរទៅកាន់ប្រទេសខាងជើងតទៅទៀត។
មិនទាន់ឯកភាពក្នុងការធ្វើសកម្មភាពទេ
ច្បាស់លាស់ថា៖ រហូតមកដល់ពេលនេះ វិបត្តិជនអន្តោប្រវេសន៍នៅអឺរ៉ុប
មិនទាន់មានវិធានការណ៍ប្រសិទ្ធភាពជាក់ស្តែងណាមួយឡើយដើម្បីអនុវត្ត។ ទោះបីជា ប្រទេស EU មួយចំនួនបានខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ ខ្លួនដើម្បីទទួលជនអន្តោប្រវេសន៍ក្តី ប៉ុន្តែ កំរិតចំណះដឹងនិងភាពខុសប្លែកខាង សាសនាគឺជាកត្តាស្មុគស្មាញដែលធ្វើឲ្យប្រទេសអឺរ៉ុបនានាខ្វែងគំនិតក្នុងវិបត្តិជន ចំណាកស្រុកបច្ចុប្បន្ន។
បណ្ដាប្រទេសដែលប្រឆាំងទទួលជនអន្តោប្រវេសន៍ភាគច្រើនគឺប្រទេស កំពុងជួបការលំបាកខាងសេដ្ឋកិច្ចសង្គមឬមានជំលោះខាងវប្បធម៌និងសាសនា។ ជនចំណាកស្រុកភាគច្រើនគឺជនឥស្លាមមកពីស៊ីរីនិងទ្វីបអាហ្វ្រិក ខាណៈដែល ប្រជាពករដ្ឋនៅប្រទេស EU នានាមិនទាន់ត្រៀមខ្លួនជាស្រេចយល់ព្រម សហគមន៍ជនឥស្លាមធំដូច្នេះក្នុងសហគមន៍របស់ខ្លួននៅឡើយទេ ដោយមិនគិត
ដល់បញ្ហាដែលជនចំណាកស្រុកបណ្ដាលឡើងនៅប្រទេសសាមី។ ជាឧទាហរណ៍ អាល្លឺម៉ង់គឺជាប្រទេសទទួលចំនួនជនចំណាកស្រុកធំបំផុតនៅ អឺរ៉ុប។ ប៉ុន្តែ ប្រជាពលរដ្ឋអាល្លឺម៉ង់កំពុងសោកស្តាយចំពោះសេចក្តីសម្រេច
ពោលខាងលើបន្ទាប់ពីការប៉ះទង្គិចដែលជនចំណាកស្រុកបណ្ដាលឡើងនាពេលថ្មីៗនេះ។
ការព្រួយបារម្មរបស់ប្រជាពលរដ្ឋអាល្លឺម៉ងចំពោះជនអន្តោប្រវេសន៍ត្រូវបាន
បង្ហាញយ៉ាងច្បាស់តាមរយៈការថយចុះក្នុងការគាំទ្រអធិកាបតី Angela Merkel ដល់ ៤៩%។ នេះគឺជាកំរិតគាំទ្រទាបបំផុតគិតតាំងពីដើមឆ្នាំ ២០១៥។
ក្នុងកាលៈទេសៈនោះ សហគមន៍អឺរ៉ុបមិនសង្ឃឹមទៅលើវិធានការណ៍ ប្រសិទ្ធភាពណាមួយទៀតនៅសន្និសីទកំពូល EU – អាហ្វ្រិកលើកនេះទេ។ ប្រទេសជាច្រើនសម្តែងការព្រួយបារម្មទៅលើអនាគតរបស់ប្លុកក្នុងពេលទទួលជនចំណាកស្រុក។ ក្រៅពីកត្តាសកម្មខាងប្រភពធនធានមនុស្ស ផលវិបាក ដោយជនអន្តោប្រវេសន៍នៅជាបញ្ហាស្មុគស្មាញដែលមិនទាន់មានដំណោះ ស្រាយសំរាប់បណ្ដាប្រទេស EU នៅឡើយ៕