(VOV)_ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅប្រុយណេ ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨សីហា
និងសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០សីហា របស់ប្រធានរដ្ឋវៀតណាម
លោក Tran Dai Quang មិនគ្រាន់តែរឹតបណ្តឹងមនោសញ្ជេតនារវាងវៀតណាមជាមួយ
ប្រទេសជិតខាងទាំងពីរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ថែមទាំង រួមចំណែក
ធ្វើអោយជ្រាលជ្រៅថែមទៀតទំនាក់ទំនងរវាងវៀតណាមជាមួយដៃគូរនេះហើយថែម
ទាំងបើកទូលាយកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសគឺសេដ្ឋកិច្ច ពាណិជ្ជកម្ម
និងវិនិយោគទៀតផង។
|
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងភរិយា |
វៀតណាម-ប្រុយណេ៖ទំនាក់ទំនងដ៏ល្អប្រសើរនៅលើគ្រប់វិស័យ
ដំណើរទស្សនកិច្ចនៅប្រុយណេ របស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang
គឺតាមសេចក្ដីអញ្ជើញរបស់ព្រះមហាក្សត្រប្រុយណេ Haji Hassanal Bilkiah Mu’izzaddin
Waddaulah។
បានប្រព្រឹត្តទៅក្នុងសភាពការណ៍ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍
ដ៏ល្អប្រសើរ ចាប់ពីពេលបង្កើតទំនាក់ទំនងការទូត មុននេះ២៤ឆ្នាំ ដំណើរទស្សនកិច្ច
លើកនេះរបស់ប្រធានរដ្ឋលោក Tran Dai Quang បន្តអះអាងនូវគោលនយោបាយមុន
ក៏ដូចជាក្រោយរបស់វៀតណាម គឺគោរព និងរួមជាមួយប្រុយណេ បង្កើនកិច្ចសហប្រតិ
បត្តិការ ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជំរៅនិងបើកទូលាយ
នាំមកនូវផលប្រយោជន៍សំរាប់ភាគីទាំងពីរ។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើក
នេះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang នឹងថ្នាក់ដឹកនាំប្រុយណេនឹងពិ
ភាក្សាអំពីដំណោះស្រាយនានាសំដៅបើកទូលាយកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ។
ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហានៅក្នុងតំបន់និងអន្តរជាតិដែលភាគីទាំងពីរ
យកចិត្តទុកដាក់ដូចគ្នា គាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ ជា
ពិសេសគឺក្នុងអាស៊ាន។
ធ្វើស៊ីជំរៅថែមទៀតទំនាក់ទំនងយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរី
បន្ទាប់ពីដំណើរទស្សនកិច្ចនៅប្រុយណេ សាធារណរដ្ឋសិង្ហបុរី ជាប្រទេសទី២ ដែល
ប្រធានរដ្ឋ លោក Tran Dai Quang ទៅបំពេញទស្សនកិច្ច ចាប់ពីពេលទទួលដំណែង
មក។
ជាខឿនសេដ្ឋកិច្ចសកម្មនិងអភិវឌ្ឍន៍ក្នុងតំបន់ សិង្ហបុរី ជាដៃគូមួយដ៏សែនសំខាន់ របស់វៀតណាម។ ចាប់ពីពេលប្រទេសទាំងពីរបង្កើតទំនាក់ទំនងដៃគូយុទ្ធ
សាស្ត្រ នាឆ្នាំ២០១៣មកទំនាក់ទំនងទ្វេភាគីកាន់តែអភិវឌ្ឍន៍ខ្លាំងក្លា ពីមួយថ្ងៃ
ទៅមួយថ្ងៃ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសិង្ហបុរី Nguyen Tien Minh បាន
អោយដឹងថា៖
“ ក្នុងរយៈពេល៣ឆ្នាំជិតៗនេះ ទំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីបានកើន២២%/
ឆ្នាំ។ ក្នុងរយៈពេល៧ខែដើមឆ្នាំ២០១៦នេះ ក៏បានកើន១០%។ នាបច្ចុប្បន្ន ការវិនិ
យោគរបស់សិង្ហបុរី នៅវៀតណាមបានឈរលំដាប់ថ្នាក់ទី៣ បន្ទាប់ពីជប៉ុននិងកូ
រ៉េខាងត្បូង។ ហើយក្នុង៧ខែដើមឆ្នាំ២០១៦នេះ សិង្ហបុរី បានឈានឡើងថ្នាក់ទី២
វិនិយោគចូលមកវៀតណាម។ ប្រការនេះបានសរអោយឃើញនូវកំរិតវិនិយោគរបស់សិង្ហបុរី នៅវៀតណាមកំពុងកើនឡើងយ៉ាងខ្លាំង។”
ស្ដីអំពីយថាទស្សន៍សហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមនិងសិង្ហបុរី
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសិង្ហបុរី លោក Nguyen Tien Minh បានអះអាងថា៖
“ ខឿនសេដ្ឋកិច្ចវៀតណាមនិងសិង្ហបុរី សុទ្ធតែមានចរិតលក្ខណះបំពេញអោយ
គ្នាទៅវិញទៅមក បង្កើតឡើងសក្ដានុភាពសហប្រតិបត្តិការ។ ពិសេស នាបច្ចុប្បន្ន
ក្នុងសភាពការណ៍ បណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ត្រូវបានបង្កើត។ FTA
ក្នុងតំបន់រួមមាន៖សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) កិច្ចព្រមព្រៀងដៃគូលើគ្រប់
វិស័យក្នុងតំបន់ ( RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វីក
(TPP) គឺបរិយាកាសសហប្រតិបត្តិការរវាងវៀតណាមនិងសិង្ហបុរី នឹងបានបើកទូលាយ
ថែមទៀត។”
មានផលប្រយោជន៍រួមពីការធ្វើសមាហរណកម្មតបន់
ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅប្រុយណេនិងសិង្ហបុរី របស់ប្រធានរដ្ឋវៀតណាម
លោក Tran Dai Quang គឺសំដៅផ្ញើសារមួយស្ដីអំពីការអភិវឌ្ឍន៍ និងឱកាសធំធេង
នៅវៀតណាម។ ដំណើរទស្សនកិច្ចនេះក៏បង្កើតបន្ថែមលក្ខណះងាយស្រួល ដើម្បីវៀត
ណាមនិងប្រទេសទាំងពីរនេះ នាំចេញដំណោះស្រាយថ្មី របៀបសហប្រតិបត្តិការថ្មី ជំ
រុញទំនាក់ទំនងរវាងវៀតណាមជាមួយប្រទេសទាំងពីរនេះ ឡើងកំរិតថ្មី។ នេះក៏គឺ
ជាឱកាស ដើម្បីប្រធានរដ្ឋ លោក Tran Dai Quang និងថ្នាក់ដឹកនាំប្រទេសទាំងពីរ
នេះ ចែករំលែកការយកចិត្តទុកដាក់រួម អំពីកិច្ចការពារសន្តិភាព សន្តិសុខ ស្ថិរភាព
នៅក្នុងតំបន់ដើម្ពិការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសម្បូររុងរឿងរួម៕