ផ្ទាំងគំនូរច្បាស់ក្រឡែកនៃសេរីភាពជំនឿសាសនានៅវៀតណាម
(VOVWORLD) - សមិទ្ធិផលនានាក្នុងការធានាសេរីភាពខាងជំនឿសាសនានៅវៀតណាម ទើបនឹងត្រូវបានបោះពុម្ពផ្សាយក្នុងសៀវភៅស “សាសនា និងគោលនយោបាយសាសនានៅវៀតណាម” ប្រកាសជាលើកដំបូងទៅកាន់សាធារណៈជននាថ្ងៃទី ៩ មិនានៅទីក្រុងហាណូយ។ សៀវភៅសបានផ្តល់ព័ត៌មានមូលដ្ឋានអំពីសាសនា គោលនយោបាយសាសនា សមិទ្ធិផលនានាក្នុងការធានានូវសេរីភាពខាងជំនឿនិងសាសនានៅវៀតណាម បញ្ហាប្រឈមត្រូវជំនះ និងទិសដៅជាអាទិភាពក្នុងការជំរុញសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាជន។
លក្ខណៈពិសេសរបស់ជនជាតិភាគតិចនៅវៀតណាមគឺការគោរពជំនឿ និងសាសនា។ ហេតុដូច្នេះ បក្ស និងរដ្ឋវៀតណាមជានិច្ចកាល តែងតែយកចិត្តទុកដាក់លើការថែទាំជីវភាពទាំងខាងសម្ភារៈ និងខាងស្មារតី ក្នុងនោះមានការធានាសិទ្ធិសេរីភាពខាងជំនឿ និងសាសនារបស់ជនជាតិភាគតិចនៅគ្រប់ទិសទីនៃប្រទេសជាតិ។ ទាំងនេះជាភស្តុតាងច្បាស់លាស់បំផុតនៃសេរីភាពខាងជំនឿសាសនានៅវៀតណាម។
ជនជាតិ Mong ប្រមូលផ្ដុំគ្នានៅ Po Ngai ដើម្បីច្រៀងចម្រៀងសាសនា ស្តាប់ការអានព្រះគម្ពីរ និងអធិស្ឋាន។ (រូបថត៖ dantoctongiao.laodong.vn) |
ការពិតដ៏រស់រវើកនៃសេរីភាពខាងជំនឿសាសនា
រៀងរាល់ព្រឹកថ្ងៃអាទិត្យ សាសនិកប្រូតេស្តង់ជាជនជាតិ Mong នៅតំបន់ជុំវិញបានប្រមូលផ្តុំគ្នានៅ Po Ngai ឃុំ Huoi Luong ស្រុក Phong Tho ខេត្ត Lai Chau ដែលជាទីតាំងប្រជុំជីវភាពសាសនាមួយក្នុងចំណោម ទីតាំងចំនួន៧កន្លែងនៅឃុំ Huoi Luong ដើម្បីច្រៀងចម្រៀងសាសនា ស្តាប់ការអានព្រះគម្ពីរ ហើយអធិស្ឋាន។
ថ្វីត្បិតតែចម្ងាយទៅកន្លែងប្រជុំជីវភាពសាសនាត្រូវឆ្លងកាត់ជម្រាលភ្នំ និងជ្រោះទឹកប្រវែងជិតដប់គីឡូម៉ែត្រហើយអាកាសធាតុពេលខ្លះមានភ្លៀងធ្លាក់ ពេលខ្លះក្តៅខុសពីធម្មតាក៏ដោយ ប៉ុន្តែលោក Ly A Phong ក៏មិនអវត្តមានពេលណាមួយទាល់តែសោះ៖
“ខ្ញុំសប្បាយចិត្តខ្លាំងណាស់។ អាជ្ញាធរមូលដ្ឋានតែងតែបង្កើតលក្ខខណ្ឌងាយស្រួល និងសហការជាមួយប្រជាពលរដ្ឋក្នុងភូមិ។ ឥឡូវនេះមានវិញ្ញាបនបត្រអនុញ្ញត្តិឲ្យធ្វើសកម្មភាពសាសនារួចហើយ។ ក្នុងពេលជួបជុំគ្នានេះ យើងក៏ក្រើនរំលឹកសាសនិកទាំងអស់ កុំឲ្យស្តាប់មនុស្សអាក្រក់ឆ្លៀតយកប្រយោជន៍ឲ្យធ្វើសកម្មភាពមិនគប្បី ហើយត្រូវគោរពតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានរបស់បក្ស និងរដ្ឋដោយអស់ពីចិត្ត”។
លោក Ly A Di ប្រធានក្រុមសកម្មភាពសាសនាប្រូតេស្តង់នៅ Po Ngai ឃុំ Huoi Luong បានឲ្យដឹងថា រៀងរាល់ព្រឹកថ្ងៃអាទិត្យ ទីប្រជុំជីវភាពសាសនា Po Ngai តែងតែទទួលស្វាគមន៍សាសនិកចំនួន ១៩០នាក់។ ប្រជាជននៅទីនេះសប្បាយចិត្ត ព្រោះអាជ្ញាធរឃុំតែងតែបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនប្រជុំជីវភាពជំនឿសាសនា៖
“ប៉ុន្មានឆ្នាំកន្លងមកនេះ អាជ្ញាធរឃុំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានបង្កលក្ខខណ្ឌល្អ យើងអាចផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកអំពីជំនឿដោយសេរី ហើយការរៀនអំពីព្រះគឺជារឿងធម្មតាណាស់។ ក្រៅពីការច្រៀងចម្រៀងស្ងើចសរសើរព្រះយេស៊ូ អធិស្ឋាន និងចែករំលែកព្រះគម្ពីរមក ខ្ញុំក៏ចែករំលែកដល់បងប្អូនរបស់ខ្ញុំអំពីកិច្ចការផ្សេងទៀតដែរ។ ឧទាហរណ៍ថា នៅរដូវវស្សាមានភ្លៀងធ្លាក់ ត្រូវណែនាំឲ្យប្រជាជនកុំទៅណាឆ្ងាយ ជៀសវាងគ្រោះទឹកជំនន់ នៅរដូវប្រាំងវិញ ត្រូវចែករំលែកជាមួយប្រជាជនពីរបៀបបង្ការ និងពន្លត់អគ្គីភ័យ”។
ផ្ទាំងគំនូរច្បាស់លាស់នៃសេរីភាពខាងជំនឿសាសនារបស់វៀតណាម
សាសនិកជនប្រូតេស្តង់នៅទីតាំងក្រុម Po Ngai ឃុំ Huoi Luong ស្រុក Phong Tho ខេត្ត Lai Chau ស្ថិតក្នុងចំណោមសាសនិកជនចំនួន ២៦,៥ លាននាក់នៅវៀតណាម។ ជីវភាពខាងជំនឿសាសនាដោយសេរីរបស់ជនជាតិ Mong នៅ Po Ngai ក៏ជាឧទាហរណ៍មួយនៅក្នុងផ្ទាំងគំនូរច្បាស់លាស់នៃសេរីភាពខាងជំនឿសាសនារបស់ប្រជាជនទូទាំងប្រទេស។ ទាំងនេះក៏ជាការពិតនៅក្នុងសៀវភៅស “សាសនានិងគោលនយោបាយសាសនា នៅវៀតណាម” ដែលត្រូវបានបង្ហាញតាមរយៈរូបភាពនិងទិន្នន័យអំពីជីវភាពជំនឿសាសនារបស់ប្រជាជននៃបណ្តាជនជាតិវៀតណាម។ និយាយអំពីសៀវភៅសនេះ លោក Nguyen Tien Trong អនុប្រធានគណៈកម្មាធិការសាសនានៃរដ្ឋាភិបាលវៀតណាមបានឲ្យដឹងថា សៀវភៅសបានផ្តល់ព័ត៌មានជាមូលដ្ឋានអំពីសាសនា គោលនយោបាយសាសនា សមិទ្ធិផលនានាក្នុងការធានាសេរីភាពខាងជំនឿសាសនានៅវៀតណាម ព្រមទាំងបញ្ហាប្រឈមដែលត្រូវជំនះ និងភារកិច្ចជាអាទិភាពដើម្បីជំរុញសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាជន។
“ឈរលើស្មារតីនៃកិច្ចសន្ទនាបើកចំហ កិច្ចសហប្រតិបត្តិការទាំងទ្វេភាគី និងពហុភាគីប្រកបដោយប្រសិទ្ធភាពជាមួយបណ្តាប្រទេស និងអង្គការអន្តរជាតិនានាលើវិស័យសិទ្ធិមនុស្ស និងសាសនា រដ្ឋវៀតណាមបាននិងកំពុងប្តេជ្ញាអនុវត្តន៍គោលដៅគឺធានា ការពារ និងជំរុញសិទ្ធិជាមូលដ្ឋានរបស់ប្រជាជន រួមទាំងសិទ្ធិសេរីភាពខាងជំនឿ និងសាសនាទៀតផង។ យើងសង្ឃឹមថា សៀវភៅមួយក្បាល់នេះនឹងផ្តល់ជូនអ្នកអានជាតិ និងអន្តរជាតិ នូវគោលបំណង និងព័ត៌មានមានប្រយោជន៍ ជួយលោកអ្នកឲ្យយល់បានត្រឹមត្រូវ និងពេញលេញនូវគោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមក្នុងការគោរព និងធានាសិទ្ធិសេរីភាពខាងជំនឿសាសនា ក៏ដូចជាសមិទ្ធិផល បញ្ហាប្រឈមក្នុងការធានាការអនុវត្តសិទ្ធិទាំងនេះលើស្ថានភាពជាក់ស្តែង”។
សៀវភៅស “សាសនានិងគោលនយោបាយសាសនានៅវៀតណាម” មិនត្រឹមតែជួយមិត្តអ្នកអានទាំងក្នុង និងក្រៅប្រទេសឲ្យយល់ច្បាស់ និងពេញលេញអំពីគោលនយោបាយសាសនា និងជីវភាពសាសនានៅវៀតណាមប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់យ៉ាងមុតមាំថា សាសនាវៀតណាមទាំងអស់គឺស្មើភាពចំពោះមុខច្បាប់ ហើយរដ្ឋមិនរើសអើងដោយហេតុផលជំនឿ ឬសាសនាទាល់តែសោះ។ សៀវភៅនេះបញ្ជាក់ថា “គ្មានបុគ្គល ឬអង្គការសាសនាណាដែលត្រូវហាមឃាតខណៈខ្លួនប្រតិបត្តិសាសនាស្របច្បាប់”។ ប្រជាជនមានសេរីភាពទាំងស្រុងក្នុងការជ្រើសរើសកាន់សាសនាមួយ ឬមិនកាន់សាសនាណាមួយ។ រដ្ឋធានានូវសកម្មភាពជីវភាពជំនឿសាសនារបស់ជនជាតិ ភាគតិច ដែលស្រូបយកចំនួន ១៤% នៃប្រជាជន។ ដូច្នេះ រួមជាមួយនឹងការពិតនៃសេរីភាពជំនឿសាសនានៅ Po Ngai ឃុំ Huoi Luong ស្រុក Phong Tho ខេត្ត Lai Chau សារពីសៀវភៅស "សាសនា និងគោលនយោបាយសាសនានៅវៀតណាម" ជាថ្មីម្តងទៀតបានជួយសហគមន៍អន្តរជាតិយល់កាន់តែច្បាស់ជាងអំពីផ្ទាំងគំនូរនៃសេរីភាពខាងជំនឿសាសនានៅវៀតណាម៕