ផ្លាស់ប្តូរការងារប្រឡង់ប្រណាំងប្រកបដោយជាក់ស្ដែងនិងប្រសិទ្ធិភាពជាង
Luu Huyen – Minh Cham – Thu Hoa -  
(VOV) /  
(VOV)_មហាសន្និបាតប្រឡងប្រណាំងស្នេហារជាតិ ដែលកំពុងប្រព្រឹត្តទៅ
នៅទីក្រុងហាណូយ នេះគឺជាព្រឹត្តការណ៍សំខាន់ លើកសរសើរគំរូឆ្នើមក្នុងប្រជា
ជនទាំងមូល។ នេះក៏ជាសញ្ញាសំខាន់ដើម្បីផ្លាស់ប្តូរថ្មីការងារប្រឡងប្រណាំង
លើកសរសើរ អោយបានខ្លាំងក្លាបន្ថែមទៀត ពង្រីកទឹកចិត្តស្នេហារជាតិ តស៊ូ
ពលកម្ម ក្នុងប្រជាជនគ្រប់ស្រទាប់។
|
ផ្លាស់ប្តូរការងារប្រឡង់ប្រណាំងប្រកបដោយជាក់ស្ដែងនិងប្រសិទ្ធិភាពជាង |
ថ្ងៃទី១១ មិថុនា ឆ្នាំ ១៩៤៨ លោកប្រធានហូជីមិញ បានចេញសេចក្ដីអំពាវនាវ
ប្រឡងប្រណាំងស្នេហារជាតិ បំផុសចលនាប្រឡងប្រណាំងស្នេហារជាតិក្នុងប្រជា
ជន។ ចាប់ពីនោះមក ចលនាទាំងនេះជាកម្លាំងចលករខ្លាំងក្លា រួមចំណែកសំខាន់
ក្នុងការសម្រេចភារកិច្ចនានា កសាងនិងការពារមាតុប្រទេសវៀតណាម។
ផ្តើមពីសេចក្ដីអំពាវនាវរបស់លោកប្រធានហូជីមិញ
ក្នុងរយពេលមហាសន្និបាតប្រឡងប្រណាំងស្នេហារជាតិ លើកទី៩ ប្រព្រឹត្ត
ទៅ លោក Lai Van Nghiem នៅទីក្រុងហាណូយ នៅចងចាំជានិច្ចរាល់ពាក្យសំដី
អក្សរនិមួយៗ ក្នុងសេចក្ដីអំពាវនាវអោយប្រឡងប្រណាំងស្នេហារជាតិ របស់លោកប្រធានហូជីមិញ នាឆ្នាំ ១៩៤៦៖ ប្រជាជនវៀតណាមម្នាក់ៗ ទោះបីជាចាស់ឬ ក្មេង
ជាបុរសឬស្ត្រី ជាអ្នកមានឬអ្នកក្រ ត្រូវតែក្លាយទៅជាយុទ្ធជនមួយនាក់នៅក្នុងរណ
សិរ្យ៖យោធា សេដ្ឋកិច្ច នយោបាយ និងវប្បធម៌។ សេចក្ដីអំពាវនាវនេះ បានជំរុញ
អោយលោក-យុវជនអាយុ២០ឆ្នាំ បានចូលបំរើកងទ័ព ក្លាយទៅជាយុទ្ធជនបាញ់កាំ
ភ្លើងធំ ប្រយុទ្ធនៅលើសមរភូមិភាគខាងជើង និងភាគកណ្ដាលវៀតណាម។ លោក
Nghiem នឹករលឹកថា៖ មិនគ្រាន់តែមានរូបលោកទេ ថែមទាំងប្រជាជនទាំងមូលនៅ
គ្រានោះ សុទ្ធតែសកម្មជួយជ្រោមជ្រែងសេចក្ដីអំពាវនាវនេះរបស់លោកប្រធានហូ
ជីមិញ។ លោក Lai Van Nghiem បានអោយដឹងថា៖
“ សេចក្ដីអំពាវនាវរបស់លោកប្រធានហូជីមិញ ជាសេចក្ដីអំពាវនាវខាងនយោ
បាយសំខាន់។ ពិសេស សម្ដីរបស់លោកប្រធានដ៏សាមញ្ញ ប៉ុន្តែជ្រាលជ្រៅ ជះឥទ្ធិ
ពលដល់មនុស្សគ្រប់រូប។ ក្នុងពេលលោកប្រធានហូជីមិញមកទស្សនាអង្គការរបស់
យើងខ្ញុំនេះ លោកប្រធានបាននិយាយច្បាស់ថា៖ ការប្រឡងប្រណាំង ស្នេហារជាតិ
របស់ក្មួយៗនាបច្ចុប្បន្ននេះគឺប្រយុទ្ធអោយបានល្អ សម្រេចភារកិច្ចប្រយុទ្ធរបស់ខ្លួន។
នេះគឺជាការប្រកួតល្អបំផុតរបស់យុទ្ធជន។”
សេចក្ដីអំពាវនាវរបស់លោកប្រធានហូជីមិញ ៖មនុស្សគ្រប់រូបប្រឡងប្រណាំង
ផ្នែក ស្ថាប័នទាំងឡាយប្រឡងប្រណាំង បានក្លាយទៅជាចលនាខ្លាំងក្លាក្នុងជីវភាព
រស់នៅសង្គម លើកទឹកចិត្តប្រជាជនគ្រប់ស្រទាប់សកម្មធ្វើផលិតកម្ម ក្លាហាន ប្រយុទ្ធប្រឆាំង ដណ្ដើមឯករាជ្យ ឯកភាពប្រទេសជាតិ។ ចលនាប្រឡងប្រណាំងជាច្រើន
ត្រូវបានអនុវត្ត ដូចជា៖ កំទេចសត្រូវស្រេកឃ្លាន កំទេចសត្រូវឈ្លានពាន និងចលនា
យុវជនសម្រេចប្រការចំនួន៣…លៗ
ការផ្លាស់ប្តូរថ្មីបណ្ដាចលនាប្រឡងប្រណាំងស្នេហារជាតិ
ក្នុងដំណាក់កាលតស៊ូសង្គ្រោះជាតិ បណ្ដាចលនាប្រឡងប្រណាំងស្នេហារជាតិ
បានបង្កើតប្រសិទ្ធិភាពជាក់ស្ដែង។ ចាប់ពីពេលប្រទេសចូលក្នុងដំណាក់កាលផ្លាស់ប្តូ
រថ្មី សំណូមពរចាំបាច់គឺត្រូវផ្លាស់ប្តូរថ្មី ចលនាប្រឡងប្រណាំងស្នេហារជាតិ និងការងារ
ប្រឡងប្រណាំង លើកដម្កើង អោយសមស្របជាមួយភារកិច្ចអភិវឌ្ឍន៍ និងធ្វើសមាហរ
ណកម្មប្រទេសជាតិ។ ឆ្នាំ ២០១៤ ការិយាល័យនយោបាយ គណៈកម្មាធិការមជ្ឈឹម
បក្សកម្មុយនីស្តវៀតណាម បានចេញសារាចរលេខ ៣៤ ស្ដីអំពីការផ្លាស់ប្តូរថ្មីការងារ
ប្រឡងប្រណាំងស្នេហារជាតិ ដែលក្នុងនោះសង្កត់ធ្ងន់ទៅលើការផ្លាស់ប្តូរថ្មីខ្លឹមសារ
របៀបរៀបចំចលនាប្រឡងប្រណាំងស្នេហារជាតិនានា តាមទិសជាក់ស្ដែង និងប្រ
សិទ្ធិភាព។ តាមសាស្ត្រាចារ្យរង បណ្ឌិត Nguyen Ngoc Bao ថា៖ចលនាទាំងនេះត្រូវ
មានខ្លឹមសារជាក់ស្ដែង ក្តាប់ជាប់ស្ថានភាពជាក់ស្ដែងរបស់តំបន់និមួយៗ។
“ ទីមួយគឺត្រូវចេះលើកទឹកចិត្ត និងបំផុសស្មារតីស្នេហារជាតិ។ទីពីរគឺគោលការណ៍ គោលមាគា៍របស់បក្ស រដ្ឋ ត្រូវលើកច្បាស់នូវគោលការណ៍ ប្រឡងប្រណាំង
ស្នេហារជាតិ ត្រូវផ្សាភ្ជាប់ជាមួយការយកចិត្តទុកដាក់ ដល់ផលប្រយោជន៍របស់ប្រ
ជាជនដូចម្តេច? ទីបីគឺ ប្រឡងប្រណាំងស្នេហារជាតិត្រូវផ្សាភ្ជាប់ជាមួយការច្នៃប្រ
ឌិតរបស់សមូហភាព តំបន់ តាមស្ថានភាពជាន់ស្ដែងនៅតំបន់និមួយៗ ផ្នែកនិង
ស្ថាប័ននិមួយៗ ដើម្បីជំរុញចលនានេះឈានទៅមុខ។”
៦៧ឆ្នាំកន្លងទៅ សេចក្ដីអំពាវនាវប្រឡងប្រណាំងស្នេហារជាតិ ក៏ដូចជា បណ្ដា
ឧត្តមគតិរបស់លោកប្រធានហូជីមិញ ស្ដីអំពីការប្រឡងប្រណាំងនៅរក្សាតំលៃដ
ដែល។ ផ្លាស់ប្តូរថ្មីការងារប្រឡងប្រណាំងគឺដើម្បីការងារប្រឡងប្រណាំង និងលើក
ដម្កើងប្រកបដោយប្រសិទ្ធិភាពជាង ជាក់ស្ដែងជាង ដើម្បីការប្រឡងប្រណាំងស្នេ
ហារជាតិនេះក្លាយជាំកម្លាំងចលនាខាងស្មារតី រួមកម្លាំងជាច្រើន ក្នុងបុព្វហេតុ
កសាងនិងការពារមាតុប្រទេស៕
Luu Huyen – Minh Cham – Thu Hoa
-VOV