វៀតណាមចាប់ផ្តើម​ដំណើរថ្មី នា​ដើមឆ្នាំ ២០២៦

(VOVWORLD) - ឆ្នាំ ២០២៦ គឺជាចំណុចចាប់ផ្តើមនៃដំណើរអភិវឌ្ឍន៍ថ្មីរបស់វៀតណាម ដែលត្រូវបានកំណត់ជារូបរាងដោយសេចក្តីប្រាថ្នាឈានឡើង ហើយត្រូវបានពិនិត្យនិងវាយតម្លៃកាន់តែច្បាស់ដោយសហគមន៍អន្តរជាតិ។ ក្រោយរយៈពេល ៤០ឆ្នាំនៃបុព្វហេតុផ្លាស់ប្តូរថ្មី វៀតណាមបានឈានចូលដំណាក់កាល ២០២៦-២០៣០ ជាមួយនឹងមូលដ្ឋានគ្រឹះដ៏ពិសេស៖ស្ថិរភាពនយោបាយសង្គមដ៏រឹងមាំ សេដ្ឋកិច្ចបើកចំហរ និងកិត្យានុភាពអន្តរជាតិកាន់តែខ្លាំងឡើង។

ក្នុងបរិបទសកល វិនិយោគិនអន្តរជាតិជាច្រើនបានវាយតម្លៃថា វៀតណាមកំពុងលេចចេញជាទីបង្អែកប្រកបដោយស្ថេរភាព និងជាជម្រើសយុទ្ធសាស្ត្រដ៏យូរអង្វែង។

វៀតណាមចាប់ផ្តើម​ដំណើរថ្មី នា​ដើមឆ្នាំ ២០២៦ - ảnh 1ឆ្នាំ២០២៦ គឺជាការចាប់ផ្តើមនៃដំណើរអភិវឌ្ឍន៍ថ្មីមួយសម្រាប់ប្រទេសវៀតណាម។ (រូបភាព៖ VTV)

ទំនុកចិត្ត - ទ្រព្យសម្បត្តិដ៏មានតម្លៃក្នុងការទាក់ទាញការវិនិយោគ

អ្វីដែលវិនិយោគិនបរទេសលើកឡើងច្រើនបំផុត នៅពេលនិយាយអំពី  វៀតណាម ក្រៅពីល្បឿនកំណើនសេដ្ឋកិច្ច គឺមានទិសដៅអភិវឌ្ឍន៍យ៉ាងខ្ជាប់ខ្ជួន។ មូលនិធិវិនិយោគ និងសម្ព័ន្ធក្រុមហ៊ុនពហុជាតិសាសន៍ បានវាយតម្លៃខ្ពស់ ចំពោះការដែលវៀតណាមប្រកាន់ខ្ជាប់នូវគោលដៅកំណើន ដែលផ្សារភ្ជាប់ជាមួយនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា និងការធានាតុល្យភាពសំខាន់ៗនៃខឿនសេដ្ឋកិច្ច។

ភាពម៉ឺងម៉ាត់នោះ បានកសាងទំនុកចិត្ត ជាកត្តាដែលត្រូវបានចាត់ទុកជា “ទ្រព្យសកម្មអរូបី” ប៉ុន្តែមានតម្លៃពិសេសក្នុងការប្រកួតប្រជែងទាក់ទាញលំហូរទុនសកល។ លោក Jim Aiello សហស្ថាបនិក និងជាសហប្រធាននៃវេទិកាសេដ្ឋកិច្ច Greenwich (សហរដ្ឋអាមេរិក) បានវាយតម្លៃថា៖ “ខ្ញុំគិតថា អ្វីដែលថ្នាក់ដឹកនាំសហគ្រាស និងវិនិយោគិនមើលឃើញ គឺស្ថិរភាព ភាពស៊ីសង្វាក់គ្នា និងភាពច្បាស់លាស់នៃនីតិរដ្ឋ រួមជាមួយនឹងគោលនយោបាយប្រកបដោយតម្លាភាព និងក្របខ័ណ្ឌច្បាប់របស់វៀតណាម។ ទាំងនេះគឺជាកត្តាដែលនឹងជំរុញភាពជោគជ័យរបស់វៀតណាម ក្នុងការបន្តពង្រឹងការកែទម្រង់ស្ថាប័ន និងការផ្លាស់ប្តូរគំរូអភិបាលកិច្ច”។

វៀតណាមចាប់ផ្តើម​ដំណើរថ្មី នា​ដើមឆ្នាំ ២០២៦ - ảnh 2រូបផាព៖ dangcongsan.vn

ការដែលវៀតណាមកំណត់គោលដៅកំណើនខ្ពស់ជាង ប្រកបដោយគុណភាពជាង ដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ សេដ្ឋកិច្ចឌីជីថល និងកំណើនបៃតង ត្រូវបានសហគមន៍អន្តរជាតិចាត់ទុកថា ស្របតាមនិន្នាការសកល និងជាកម្លាំងចលករថ្មីសម្រាប់វៀតណាម ក្នុងការឈានចូលយុគសម័យនៃកំណើនពីរខ្ទង់។ 

“គោលដៅប្រកបដោយមហិច្ឆតា និងភាពអត់ធ្មត់របស់រដ្ឋាភិបាលវៀតណាមបានបង្ហាញពីភាពធន់យ៉ាងខ្លាំង និងការងើបឡើងវិញប្រកបដោយស្ថិរភាព។ កម្មវិធីកែទម្រង់ប្រកបដោយមហិច្ឆតាដែលរដ្ឋាភិបាលបានដាក់ចេញ នាប៉ុន្មានឆ្នាំកន្លងមកនេះ ហើយកំពុងពន្លឿនការអនុវត្ត នឹងមានសារៈសំខាន់ណាស់ក្នុងការសម្រេចបានគោលដៅទាំងនេះ”។        

“សូចនាករបច្ចុប្បន្នបានបង្ហាញថា វៀតណាមកំពុងផ្លាស់ប្តូរពីសេដ្ឋកិច្ចផ្អែកលើថ្លៃដើមទៅជាសេដ្ឋកិច្ចផ្អែកលើសមត្ថភាព មានន័យថា សហគ្រាសវៀតណាមកំពុងអភិវឌ្ឍន៍កាន់តែរឹងមាំ និងមានសមត្ថភាពប្រកួតប្រជែងកាន់តែខ្លាំងនៅទូទាំងពិភពលោក។ ការកំណត់គោលដៅកំណើនពីរខ្ទង់ក៏បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមផងដែរ”

ជាមួយនឹងទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រអំណោយផល បណ្តាញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី និងកម្លាំងពលកម្មដ៏ស្វាហាប់ វៀតណាមកំពុងបង្កើតការទាក់ទាញពិសេសសម្រាប់វិនិយោគិន។ សហគ្រាសបរទេសជាច្រើនបានមើលឃើញថា វៀតណាមមិនត្រឹមតែជាគោលដៅផលិតកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដៃគូយូរអង្វែងនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍តំបន់ទៀតផង។ នៅក្នុងរបាយការណ៍សេដ្ឋកិច្ចវៀតណាមឆ្នាំ ២០២៥ ដែលបោះពុម្ពផ្សាយដោយ Google Vietnam ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៥ សេដ្ឋកិច្ចវៀតណាមត្រូវបានវាយតម្លៃជាវិជ្ជមាន និងត្រូវបាន Google ឧទ្ទេសនាមជាទីផ្សារដ៏សំខាន់ទាក់ទងនឹងបច្ចេកវិទ្យាឌីជីថល និង AI សម្រាប់វិនិយោគិនអន្តរជាតិ។ លោក Mark Woo នាយក Google Vietnam បានបញ្ជាក់ថា៖  “សញ្ញាដែលខ្ញុំទទួលបានពីរបាយការណ៍នេះ គឺការវិនិយោគនៅវៀតណាម ព្រោះទីនេះគឺជាកន្លែងដ៏ល្អបំផុត ហើយនេះគឺជាពេលវេលាដ៏សមស្របបំផុតដើម្បីវិនិយោគនៅក្នុងប្រទេសនេះ។ ខ្ញុំក៏សង្ឃឹមថា រាល់ការព្យាករណ៍សម្រាប់អនាគត នឹងជួយឱ្យអ្នកបង្កើតគោលនយោបាយរបស់វៀតណាម យល់ដឹងកាន់តែច្បាស់អំពីឱកាស និងកែសម្រួលគោលនយោបាយឱ្យបានសមស្រប”

វៀតណាមចាប់ផ្តើម​ដំណើរថ្មី នា​ដើមឆ្នាំ ២០២៦ - ảnh 3 លោក Mark Woo នាយក Google Vietnam ។ រូបថត៖ VOV1

កំណត់បញ្ហាប្រឈម និងឱកាសសម្រាប់បោះជំហានស្ទុះផ្លោះ

ស្ថិរភាពនយោបាយ និងសង្គម ឋានៈអន្តរជាតិ និងការបង្កើនទំនុកចិត្តរបស់សហគមន៍ធុរកិច្ច និងវិនិយោគិនសកល គឺជាគុណសម្បត្តិជាមូលដ្ឋានសម្រាប់វៀតណាមក្នុងការឈានចូលដំណាក់កាលអភិវឌ្ឍន៍ជាក់ស្តែង មានតុល្យភាព និងប្រកបដោយចីរភាពជាងក្នុងឆ្នាំ ២០២៦-២០៣០។ ទោះជាយ៉ាងណាក៏ដោយ រួមជាមួយនឹងឱកាស វៀតណាមក៏បានកត់ត្រាបញ្ហាប្រឈមផងដែរ។ នោះគឺ ការអភិវឌ្ឍដែលមិនគ្រាន់តែផ្អែកលើល្បឿនតែមួយមុខនោះទេ ប៉ុន្តែផ្អែកលើគុណភាពនៃកំណើនផងដែរ; មិនត្រឹមតែលើដើមទុន និងកម្លាំងពលកម្មប៉ុណ្ណោះទេ ប៉ុន្តែលើចំណេះដឹង បច្ចេកវិទ្យា និងធនធានមនុស្សផងដែរ។ នេះក៏ជារបៀបដែលវៀតណាមអាចប្រែក្លាយបញ្ហាប្រឈមទៅជាសន្ទុះ ចាប់យកឱកាសដើម្បីក្រោកឈរឡើង និងសម្រេចបាននូវសេចក្តីប្រាថ្នាអភិវឌ្ឍយ៉ាងឆាប់រហ័ស បៃតង និងប្រកបដោយចីរភាពនៅក្នុងដំណើរថ្មី។ នៅក្នុងដំណើរការនោះ ការកែទម្រង់ស្ថាប័នជាបន្តបន្ទាប់គឺជាមូលដ្ឋានគ្រឹះយុទ្ធសាស្ត្រ ដូចដែលបានកត់សម្គាល់ដោយលោក Thomas Valley អ្នកជំនាញមកពីសាកលវិទ្យាល័យ Columbia សហរដ្ឋអាមេរិក៖ “ច្បាស់ណាស់ថា វៀតណាមកំពុងឆ្លងកាត់យុគសម័យថ្មីក្នុងដំណើរការអភិវឌ្ឍន៍។ ខ្ញុំគិតថា បណ្តាគោលនយោបាយដែលត្រូវបានដាក់ចេញនាពេលកន្លងមក សុទ្ធតែគួរឱ្យចាប់អារម្មណ៍ ការផ្លាស់ប្តូរគឺស្ថិតនៅត្រង់វិស័យរដ្ឋ ការកាត់បន្ថយបរិមាណបុគ្គលិក និងការបែងចែកការទទួលខុសត្រូវ ក៏ដូចជាអំណាច។ ខ្ញុំគិតថា ចំណុចទាំងនោះនឹងជួយពង្រឹងក្បាលម៉ាស៊ីនអភិបាលកិច្ច ដែលជាលក្ខខណ្ឌចម្បងដើម្បីបង្កើតការបោះជំហានទៅមុខយ៉ាងខ្លាំងក្លា”

វៀតណាមចាប់ផ្តើម​ដំណើរថ្មី នា​ដើមឆ្នាំ ២០២៦ - ảnh 4លោក Thomas Valley អ្នកជំនាញមកពីសាកលវិទ្យាល័យ Columbia សហរដ្ឋអាមេរិក។ រូបថត៖ baoquocte.vn

ដោយឈរលើមូលដ្ឋានដែលត្រូវបានបញ្ជាក់ ជាមួយនឹងការរួមដំណើរ និងការវាយតម្លៃវិជ្ជមានពីសំណាក់វិនិយោគិន និងមិត្តភក្តិអន្តរជាតិ វៀតណាមនាថ្ងៃនេះ កំពុងបោះជំហានដោយទំនុកចិត្ត ឈានចូលដំណើរថ្មី ដែលជាដំណើរអភិវឌ្ឍន៍កាន់តែស៊ីជម្រៅ និងប្រកបដោយស្ថេរភាពជាង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ