(VOVWORLD) -មហាសន្និបាតលើកទី៩របស់បក្កុម្មុយនិស្តវៀតណាមបានបើកកាលពីឆ្នាំ ២០០១នោះ បានសង្កត់ធ្ងន់នូវរូបសណ្ឋានសេដ្ឋកិច្ចវៀតណាមក្នុងសម័យអន្តរកាល ជាខឿនសេដ្ឋកិច្ចទំនិញច្រើនសមាសភាពដែលដំណើរការតាមយន្តការទីផ្សារ ក្រម ការគ្រប់គ្រងរបស់រដ្ឋតាមទិសសង្គមនិយម (ហៅកាត់ថា សេដ្ឋកិច្ចទីផ្សារទិសដៅ សង្គមនិយម)។ ជម្រើសនោះ បានផ្តើមចេញពីផលប្រយោជន៍នៃការអភិវឌ្ឍន៍សេដ្ឋ កិច្ចសង្គមរបស់វៀតណាម។ រហូតមកដល់បច្ចុប្បន្ន វៀតណាមនៅបន្តពង្រឹងថែម ទៀតនូវយន្តការសេដ្ឋកិច្ចនេះ ដើម្បីនាំមកនូវអត្ថប្រយោជន៍ខ្ពស់ជូនប្រជាជន។
ចំពោះមុខតម្រូវការផ្លាស់ប្តូរថ្មីនៃខឿនសេដ្ឋកិច្ចរបស់ប្រទេសជាតិនិង ដើម្បីទទួលដោយល្បឿនកំណើនឆាប់រហ័សនោះ បក្សនិងរដ្ឋវៀតណាមបានធ្វើការ ស្រាវជ្រាវនិងពិនិត្យលើបញ្ហាប្រឈមមួយចំនួនដើម្បីពង្រឹងរបៀបរបបសេដ្ឋកិច្ច ទីផ្សារទិសដៅសង្គមនិយមនៅវៀតណាម។ នេះជាខ្លឹមសារដែលបានគណៈកម្មាធិ ការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលើកមកពិភាក្សានៅក្នុងសន្និបាតលើកទី៥ ដែលកំពុងបានប្រារព្ធនៅទីក្រុងហាណូយ។
វៀតណាមធានាលក្ខណៈមនុស្សសាស្ត្រក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយម
|
មហាសន្និបាតលើកទី៩របស់បក្សកុម្មុយនិស្តវៀតណាមបានបើកកាលពីឆ្នាំ ២០០១នោះ បានសង្កត់ធ្ងន់នូវរូបសណ្ឋានសេដ្ឋកិច្ចវៀតណាមក្នុងសម័យអន្តរកាល ជាខឿនសេដ្ឋកិច្ចទំនិញច្រើនសមាសភាពដែលដំណើរការតាមយន្តការទីផ្សារ ក្រម ការគ្រប់គ្រងរបស់រដ្ឋតាមទិសសង្គមនិយម (ហៅកាត់ថា សេដ្ឋកិច្ចទីផ្សារទិសដៅ សង្គមនិយម)។ ជម្រើសនោះ បានផ្តើមចេញពីផលប្រយោជន៍នៃការអភិវឌ្ឍន៍សេដ្ឋ កិច្ចសង្គមរបស់វៀតណាម។ រហូតមកដល់បច្ចុប្បន្ន វៀត ណាមនៅបន្តពង្រឹងថែម ទៀតនូវយន្តការសេដ្ឋកិច្ចនេះ ដើម្បីនាំមកនូវអត្ថប្រយោជន៍ខ្ពស់ជូនប្រជាជន។
ឯកភាពនិងធ្វើឲ្យច្បាស់ថែមទៀតមនសិការអំពីសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយម
យោងតាមស្ថានភាពជាក់ស្តែងនៃការផ្លាស់ប្តូរថ្មីនោះបានសរឲ្យឃើញថា ការផ្លាស់ប្តូរទៅជារូបសណ្ឋានសេដ្ឋកិច្ចទីផ្សាររបស់បក្សកុម្មុយនិស្តវៀតណាមគឺត្រឹម ត្រូវណាស់។ ដោយសាររូបសណ្ឋានសេដ្ឋកិច្ចនោះ បានជា វៀតណាមបានទាក់ ទាញសក្កានុភាពក្នុងប្រទេសជាជំហានៗឲ្យដើរទន្ទឹមជាមួយនឹងការទាក់ទាញទុន និងបច្ចេកវិទ្យាពីបរទេស រួមចំណែកធានាកំណើន GDP ។ហើយជីវភាពរស់នៅ របស់ប្រជាជនបានកែលំអ បង្កើតបុព្វបទសម្រាប់ការអភិវឌ្ឍន៍នាពេលអនាគត។
ប៉ុន្តែ បើប្រៀបនឹងតម្រូវការផ្លាស់ប្តូរទៅជាខឿនសេដ្ឋកិច្ចទីផ្សារទំនើបនោះ គឺ ខឿនសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយមរបស់វៀតណាមនៅមានកំហិត ដោយ សារការយល់ដឹងមិនសូវច្បាស់ថា តើអ្វីជាសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយម។ តាមនោះ នេះជាពេលវេលាត្រូវបន្តការឯកភាពនិងបកស្រាយឲ្យបានច្បាស់នូវការយល់ ដឹងអំពីសេដ្ឋកិច្ចទីផ្សារសង្គមនិយមនៅវៀតណាម។ អ្នកជំនាញការសេដ្ឋកិច្ច Vo Tri Thanh បានឲ្យដឹងថា៖
“សេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយមជានិយមន័យបានលើកមកពិភាក្សាជាច្រើនឆ្នាំ ហើយនេះជាពេលវេលាសំខាន់ដើម្បីយើងធ្វើការវិភាគឲ្យបានច្បាស់នូវ បញ្ហានេះ ដោយសារវៀតណាមកំពុងស្ថិតក្នុងរបត់មួយនៃការកែទម្រង់និងអភិវឌ្ឍន៍” ។ អាចក្រឡែកមើកបញ្ហានេះតាមជ្រុងចំនួន៣។ ទី១គឺក្រឹត្យក្រម ទីពីរគឺការរៀបចំ និងទី៣គឺវិធានការអនុវត្តខឿនសេដ្ឋកិច្ចនេះជាក់ស្តែង”។
ធានាលក្ខណៈមនុស្សសាស្ត្ររបស់ខឿនសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយម
សាស្ត្រាចារ្យ បណ្ឌិត Nguyen Quang Thai អគ្គលេខាធិការសមាគមវិទ្យា សាស្ត្រសេដ្ឋកិច្ចវៀតណាមបានចាត់ទុកថា កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិតាមរូប សណ្ឋានសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយមត្រូវបានបក្ស រដ្ឋនិងប្រជាជនវៀត ណាមអនុវត្តយ៉ាងខ្ជាប់ខ្ជួននាច្រើនឆ្នាំកន្លងទៅនិងនៅបន្តបានអនុវត្តនាពេលខាង មុខ។ លោក Nguyen Quang Thai បានគូសបញ្ជាក់ថា៖
“សេដ្ឋកិច្ចទីផ្សារជាក់ស្តែងគឺត្រូវគោរពតាមក្រិតក្រមនៃទីផ្សារនិងមានការប្រ កួតប្រជែងលើទីផ្សារអន្តរជាតិទៀតផង។ តាមនោះ មជ្ឈឹមបានកំណត់ថា សេដ្ឋកិច្ចទីផ្សារទំនើបនិងធ្វើសមាហរណកម្មអន្តរជាតិនោះជាសំណូមពរខ្ពស់។ ទន្ទឹមជាមួយ គ្នានោះ យើងក៏ត្រូវសង្កត់ទៅលើលក្ខណៈមនុស្សសាស្ត្រក្នុងការកសាងសង្គមនិយម នៅវៀតណាមផងដែរ”។
អភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយមសម្រាប់វៀតណាមជាភារកិច្ច សេដ្ឋកិច្ចចាំបាច់ ដើម្បីផ្លាស់ប្តូរពីខឿនសេដ្ឋកិច្ចហួសសម័យក្លាយទៅជាខឿនសេដ្ឋ កិច្ចទំនើប ធ្វើសមាហរណកម្ម។ នោះជាមាគ៌ាត្រឹមត្រូវសម្រាប់អភិវឌ្ឍន៍ប្រភពកម្លាំង ពលំផលិតកម្មនិងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពរាល់សក្កានុភាពរបស់ប្រ ទេសជាតិ ដើម្បីអនុវត្តប្រកបដោយជោគជ័យភារកិច្ចឧស្សាហូបនីយកម្មនិងទំនើប ភាវូបនីយកម្មប្រទេសជាតិ៕