|
វៀតណាមសកម្មចូលរួមការជួបចរចារស្ដីពីកិច្ចព្រមព្រៀង TPP (dddn.com.vn) |
Vovworld-កិច្ចព្រមព្រៀងដៃគូរអន្តរប៉ាស៊ីហ្វីក (TPP) ជាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីបទដ្ឋានខ្ពស់ ត្រូវបានចាត់ទុកថាកិច្ចព្រមព្រៀងគំរូនៃសតវត្សទី
២១ ជាមួយសមាជិកចូលរួមមានប្រ៊ុយណេ អូស្ត្រាលី កាណាដា ស៊ីលី អាមេរិក
ម៉ាឡេស៊ី ម៉េចស៊ីច ជប៉ុន ណូវែលហ្សេឡង់ ប៉េរូ សឹង្ហបុរីនិងវៀតណាម។ មកដល់
ឥឡូវនេះ TPP បានសំរេចវង់ចរចារជាផ្លូវការចំនួន១៩និងកំពុងឈានទៅដំណាក់កាលសំរេចជាមួយវិស័យចរចារនានាគឺ បើកទ្វាទីផ្សារទំនិញ បទបញ្ញត្តិអំពីប្រភព
ដើម ពាណិជ្ជកម្មអេលិចត្រូនិកជាដើម។ នាបច្ចុប្បន្ន វៀតណាមបានសំរេចការ
ចរចារTPP ជាមួយជប៉ុននិងកំពុងដំណើរការចរចារជាមួយកូរ៉េខាងត្បូង។
TPP និងឱកាសសំរាប់ទីផ្សារវៀតណាម
ចូលរួម TPP នឹងជួយឲ្យវៀតណាមមានតុល្យភាពទំនាក់ទំនងពាណិជ្ជកម្ម
ជាមួយទីផ្សារសំខាន់នានា ជៀសវាងការចំណុះហួសកំរិតទៅលើមណ្ឌលទីផ្សារ
ជាក់លាក់មួយ។ លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្មឧស្សាហកម្មវៀត
ណាមបានចាត់ទុកថា៖
“TPP ជាកិច្ចព្រមព្រៀងមានឥទ្ធិពលដល់បរិយាកាសសេដ្ឋកិច្ចរបស់វៀតណាម ជះឥទ្ធិពលដល់ទីផ្សារនៃខឿនសេដ្ឋកិច្ចវៀតណាម។ រាល់ការជះឥទ្ធិពលនោះនឹង
រួមផ្សំ បង្កើតឡើងកំលាំងអភិវឌ្ឍន៍ថ្មីរបស់ខឿនសេដ្ឋកិច្ចវៀតណាមនាពេល
អនាគត។ យើងអាចចាប់យកឱកាសនោះបានលុះត្រាតែមានការផ្លាស់ប្តូរថ្មីយ៉ាង
ខ្លាំងក្លាក្នុងប្រទេស ផ្លាស់ប្តូរថ្មីម៉ាក្រូក៏ដូចជាការខំប្រឹងប្រែងរបស់អង្គភាពអាជីវកម្មដើម្បីលើកកំពស់សម័ត្ថភាពប្រគួតប្រជែង។”
ក្នុងពេលនោះ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមលោក Tran
Quoc Khanh ប្រធានក្រុមចរចាររដ្ឋាភិបាលវៀតណាមអំពីសេដ្ឋកិច្ចពាណិជ្ជកម្មអន្តរជាតិបានចាត់ទុកថា ឱកាសច្បាស់លាស់បំផុតក្នុងពេលដែលវៀតណាមចូល
រួម TPP គឺអាចទាក់ទងផ្ទាល់ជាមួយអាមេរិក ដែលជាទីផ្សារស្រូបយកទំនិញធំបំផុត
លើពិភពលោក ជាមួយកំរិតពន្ធ០%។ ក្រោពីផលប្រយោជន៍អំពីការនាំចេញនោះ
អង្គភាពអាជីវកម្មវៀតណាមធ្វើសកម្មភាពក្នុងវិស័យសេវាកម្មមានទុនវិនិយោគ
បរទេសនឹងទទួលផលពីបរិយាកាសអាជីវកម្មទូលាយតម្លាភាពនិងងាយព្យាករណ៍
ជាងដោយសារវៀតណាមអនុវត្តកិច្ចសន្យាថ្មីតាមកិច្ចព្រមព្រៀង TPP។ លោក Tran
Quoc Khanh បានឲ្យដឹងថា៖
“ឱកាសធំបំផុតគឺយើងនឹងមានលក្ខ័ណ្ឌកែលំអររចនាសម្ព័ន្ធទីផ្សារនាំចេញនាំ
ចូល។ ឱកាសទី២គឺបើកបន្ថែមទីផ្សារសំរាប់ទំនិញវៀតណាមប្រសិនបើពន្ធត្រូវ
បានលប់ចោល។ ប្រសិនបើកិច្ចព្រមព្រៀងនេះទទួលបានជោគជ័យ យើងនឹងមាន
ឱកាសចូលរួមក្នុងផលិតកម្មរបស់ដំបន់និងអន្តរជាតិ។ ដំណើរការនេះនឹងបង្កភាព
ងាយស្រួលសំរាប់រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញនិងផ្លាស់ប្តូរថ្មីរូប
សណ្ឋានកំណើន។”
ឧបសគ្គក្នុងដំណើរការអនុវត្ត TPP
ទន្ទឹមនឹងភាពសកម្មដែលកិច្ចព្រមព្រៀងដៃគូរអន្តរប៉ាស៊ីហ្វិកនាំមកនោះ កិច្ចព្រមព្រៀងនេះក៏បង្កកំលាំងគៀបសង្កត់អំពីការបើកទ្វាទីផ្សារលទ្ធភាពប្រគួតប្រជែងរបស់អង្គភាពអាជីវកម្មវៀតណាមចំពោះអន្តរជាតិ។ វិស័យមួយចំនួនដូចជាកសិកម្ម
ឧស្សាហកម្ម សេវាកម្ម មិនទាន់ឆ្លើយតបបានតម្រូវការអភិវឌ្ឍន៍ រួមជាមួយនឹងរាល់
ឧបសគ្គអំពីការកែប្រែប្រព័ន្ធច្បាប់ប្រភពធនធានមនុស្សជាដើម។ ឧទាហរណ៍ដូចជា
វិស័យតម្បាញកាត់ដេរ មានភាពងាយស្រួលណាស់ក្នុងពេលចូលរួម TPP ដោយមានការចូលរួមរបស់ដៃគូរធំៗរបស់វៀតណាមដូចជាអាមេរិកជប៉ុនអូស្ត្រាលី។
លោក Le Tien Truong អគ្គនាយករងសម្ព័ន្ធក្រុមហ៊ុនតម្បាញកាត់ដែរវៀតណាមបាន
ឲ្យដឹងថា៖
“ខ្ញុំចាត់ទុកថា៖នេះគឺជាឱកាសមួយក្នុងការបើកទូលាយទីផ្សារ ជាមួយនឹងការខិតជិតគ្នានៅលក្ខ័ណ្ឌល្អជាង បើប្រៀបនឹងលក្ខ័ណ្ឌនាបច្ចុប្បន្ន។ ទន្ទឹមនឹងនោះ នេះ ក៏ជាការសាកល្បងចំពោះវិស័យតម្បាញកាត់ដេរអំពីតម្រូវការនៃទីផ្សារបរិមាណ គុណភាព ជាដើម ក្នុងដំណើការធ្វើសមាហរណកម្ម។”
ចូលរួម TPP វៀតណាមត្រូវមានការបោះជំហានត្រឹមត្រូវនិងការកែទម្រង់យ៉ាងខ្លាំងក្លា សំរាប់ខឿនសេដ្ឋកិច្ច និងផលិតកម្ម។ យ៉ាងណាមិញវៀតណាមកំពុងត្រូវឆ្លង
កាត់ឧបសគ្គមួយចំនួននៃដំណើរការចរចារ ដើម្បីធានាផលប្រយោជន៍ជាតិទៀត
ផង។ លោក Tran Quoc Khanh បានចាត់ទុកថា៖
“សម្ពាធប្រកួតប្រជែងគឺមាន ប៉ុន្តែ ក្នុងការចរចារ យើងនឹងខំប្រឹងប្រែងធ្វើយ៉ាង ណាដើម្បីកម្លាំងសម្ពាធនេះមកជាបណ្ដើរៗ តាមដំណើការ និងមានលក្ខ័ណ្ឌជាក់
លាក់។ រីឯ អង្គភាពអាជីវកម្មវៀតណាម ដោយមានការខំប្រឹងប្រែងក្នុងរយៈពេល
កន្លងទៅ អង្គភាពអាជីវកម្មនឹងឆ្លងកាត់បាននូវឧបសគ្គនេះ។”
ចុងឆ្នាំ ២០១៤នេះ តាមដំណើការចរចារស្ដីពីកិច្ចព្រមព្រៀងដៃគូរសេដ្ឋកិច្ចយុទ្ធសាស្ត្រអន្តរប៉ាស៊ីហ្វីក នឹងបញ្ចប់និងឈានទៅដល់ដំណាក់កាលអនុវត្ត។ ពេលនោះ បណ្ដាប្រទេសចូលរួមកិច្ចព្រមព្រៀងនេះ នឹងក្លាយទៅជាតំបន់មួយក្នុង
ចំណោមតំបន់ពាណិជ្ជកម្មធំបំផុតលើពិភពលោក។ ប្រសិនបើចាប់យកឱកាសនេះ វៀតណាមនឹងទទួលផលប្រយោជន៍ជាច្រើនពីការវិនិយោគថ្មីបង្កើតសមត្ថភាពផលិតកម្មថ្មី ហើយវៀតណាមនឹងអាចអភិវឌ្ឍន៍បានតាមទិសដៅចីរភាព៕