សន្និសីទកំពូលចតុភាគីស្ដីពីអ៊ុយក្រែន៖ការបញ្ចប់មិនងាយស្រួលឡើយ
ANH HUYEN -  
|
ក្តីសង្ឃឹមពីសន្និសីទចតុភាគីសំរាប់អ៊ុយក្រែន (Reuters) |
Vovworld-ការចរចារបានចាប់ផ្ដើមដោយសម័យបើកចំហរដោយមានការ
ចូលរួមរបស់រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទាំង៤និងដំណាងក្រុមសន្ទនានិង
បន្ទាប់នោះគឺប្រជុំចង្អៀតរួមមានថ្នាក់ដឹកនាំនៃប្រទេសទាំង៤រុស្ស៊ីបារាំងអាល្លឺម៉ង់
និងអ៊ុយក្រែន។ ការដែលនៅខាងក្រៅបន្ទប់ប្រជុំមានអ្នកយកព័ត៌មានប្រមាណ
៥០០នាក់កំពុងរង់ចាំដើម្បីជូនដំណឹង ប្រការនោះបានសឲ្យឃើញថា អ៊ុយក្រែន
បានក្លាយទៅជាចំណុចស្នូលនៃព្រឹត្តិការណ៍ ដោយទាក់ទាញការយកចិត្តទុកដាក់
របស់សាធារណៈមតិសកលលោកទាំងមូល។
ការខ្វែងគំនិតក្នុងគោលការណ៍ដោះស្រាយជំលោះ
ការបំបែកបំបាកជ្រាលជ្រៅរវាងបណ្ដាមហាអំណាចដែលទាក់ទិនដល់វិបត្តិ
នយោបាយនៅអ៊ុយក្រែនហាក់ដូចជាកាន់តែបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
នាសប្ដាហ៍មុន អាមេរិកបានប្រកាសថាកំពុងពិនិត្យការផ្ដល់អាវុធសំរាប់រដ្ឋអំណាច
Kiev។ តាមវ៉ាស៊ិងតោនថា លោកខាងលិចត្រូវបញ្ជូនអាវុធដើម្បី Kiev ស្វ័យការពារ
ដែលបណ្ដាលប្រតិកម្មយ៉ាងខ្លាំងក្លារបស់ភាគីនានា។ ម៉ូស្គូបានប្រកាសថា ប្រសិន
បើអាមេរិកបញ្ជូនអាវុធសំរាប់អ៊ុយក្រែន រុស្ស៊ីនឹងតបតវិញដោយការជួយឧបត្ថម្ភ
យោធាដ៏ខ្លាំងក្លាសំរាប់កំលាំងប្រឆាំងនៅភាគខាងកើតអ៊ុយក្រែន។ មិនត្រឹមតែ
ប៉ុណ្ណោះទេ រុស្ស៊ិនឹងតបតវិញនៅបណ្ដារណសិរ្សផ្សេងៗនៅខាងក្រៅអ៊ុយក្រែន។
វិធានការមួយក្នុងចំណោមវិធានការដែលវិមាន Kremlin កំពុងពិនិត្យគឺផ្គត់ផ្គង់ឲ្យចិន
បច្ចេកវិទ្យាការពារជាតិរស៊ើបដើម្បីជួយឲ្យប្រទេសនេះអភិវឌ្ឍន៍អាវុធបច្ចេកវិទ្យាខ្ពស់។
ក្រៅពីនោះ អ៊ីរ៉ង់ក៏ជាប្រទេសមួយមានទំនាក់ទំនងល្អប្រសើរជាមួយរុស្ស៊ីដែរ។ ដោយ
បទហ៊ុំព័ទរបស់អង្គការសហប្រជាជាតិ រុស្ស៊ីមិនអាចលក់អាវុធសំរាប់អ៊ីរ៉ង់ឡើយ។ ប៉ុន្តែ
កាយវិការឡើងជណ្ដើររបស់អាមេរិកអាចនាំមកដល់លទ្ធភាពរុស្ស៊ីលុបចោលបទហ៊ុំព័ទ
ពោលខាងលើ។
ក្នុងពេលនោះ អាល្លឺម៉ង់និងបារាំងក៏ឡើងសម្លេងប្រឆាំងការដែលអាមេរិកផ្គត់ផ្គង់
អាវុធសំរាប់អ៊ុយក្រែន។ នៅសន្និសីទសន្តិសុខ Munich ដែលទើបនឹងបានប្រព្រឹត្តទៅ
នៅអាល្លឺម៉ង់ ប្រទេសទាំងពីរបានផ្ញើរសារដ៏ច្បាស់លាស់ថា ការផ្ដល់អាវុធសំរាប់ Kiev
នឹងដើរផ្ទុយនឹងបេសកកម្មសម្រុះសម្រួលរបស់អាល្លឺម៉ង់និងបារាំង។
តើមានឬទេឯកសារមួយត្រូវបានចុះហត្ថលេខា?
សេចក្តីថ្លែងការណ៍រួមមួយត្រូវបានចុះហត្ថលេខាដើម្បីឈានទៅការឈប់បាញ់
និងអាចដាក់គ្រឹះស្ថានសំរាប់ការសន្ទនាជាតិជាប្រការត្រូវបានសង្ឃឹមនៅសន្និសីទ
លើកនេះ។ ផែនការសន្តិភាពថ្មីនឹងត្រូវមានការកំណត់ជាក់ស្ដែងជាងពីព្រោះបញ្ហា
ពិបាកដោះស្រាយបំផុតពីមុនមករវាងភាគីនានាគឺនៅការលំអិត។
មុនបង្អស់រាល់ភាពតានតឹងនាបច្ចុប្បន្នអាចត្រូវបានទប់ស្កាត់គឺចំណុះទៅលើការ
សំរេចចិត្តរបស់ប្រធានាធិបតីអាមេរិកលោក Barack Obama អំពីការដែលផ្គត់ផ្គង់
អាវុធសំរាប់អ៊ុយក្រែនដែរឬទេ។ ប៉ុន្តែលោក Obama ក៏ត្រូវរងផលប៉ះពាល់ដ៏ធំធេង
ពីភាគីនានាមុនបង្អស់គឺសម្លេងក្នុងរដ្ឋសភាអាមេរិកដែលសំណូមពររដ្ឋអំណាចរបស់
លោកត្រូវធ្វើសកម្មភាពដាច់ខាតជាង។
បញ្ហាលំបាកមួយទៀតគឺបែបបទរបស់បណ្ដាដំបន់របស់កំលាំងប្រឆាំង។ កិច្ច
ព្រមព្រៀងសន្តិភាព Minsk ដែលធ្លាប់បានចុះហត្ថលេខានាខែកញ្ញាឆ្នាំ២០១៤ ក្នុង
នោះជំរុញការសន្ទនាជាតិនិងបង្កើតរបបបែងចែកអំណាច។ ប៉ុន្តែកំលាំងប្រឆាំង
បានបដិសេធសំណើរនេះនិងរៀបចំការបោះឆ្នោតស្ថាប័ននិតិបញ្ញាត្តិនិងប្រធានាធិបតី
នាខែវិច្ឆិកាឆ្នាំ២០១៤ មុនពេលសូមរួមបញ្ចូលក្នុងរុស្ស៊ី។ អាមេរិកមុននឹងការចរចារ
ចតុភាគីបានអះអាងគាំទ្រការផ្ដួចផ្ដើមគំនិតរួមរបស់បារាំងនិងអាល្លឺម៉ង់ ប៉ុន្តែមិន
ជឿជាក់ទាំងស្រុងនឹងទទួលបានជោគជ័យឡើយ។ អាមេរិកសម្ដែងក្តីសង្ស័យកិច្ច
ព្រមព្រៀងសន្តិភាពប្រសិនបើទទួលបានគឺមិនបានរុស្ស៊ីគោរពឡើយ។
ដល់ឥឡូវនេះ មិនទាន់មានសញ្ញាណាមួយសឲ្យឃើញដំណោះស្រាយដាច់ខាត
ណា ទោះបីជាក្នុងរយៈពេលខ្លីក្តីសំរាប់ជំលោះនេះឡើយ។ ជំនួបចរចារចតុភាគីលើក
នេះត្រូវបានចាត់ទុកជាឱកាសចុងក្រោយពីព្រោះថា ប្រសិនជាមិនរកឃើញកិច្ចព្រម
ព្រៀងសន្តិភាពមួយសេនារីអូជំលោះប្រដាប់អាវុធឡើងជណ្ដើរគឺអាចកើតមានឡើង៕
ANH HUYEN