អាមេរិកស្ដាផ្នែកមួយនៃអនុក្រឹត្យហាមឃាត់ឆ្លងដែន

(VOVWORLD) -  នាថ្ងៃទី២៩មិថុនា សេចក្ដីសម្រេចរបស់តុលាការកំពូលអាមេរិក ស្ដីអំពីការស្ដារឡើងវិញចំណុចមួយចំនួននៃអនុក្រឹត្យហាមឃាត់ឆ្លងដែនចូលអាមេរិក ចំពោះប្រជាពលរដ្ឋនៅប្រទេសឥស្លាមចំនួន៦ របស់រដ្ឋអំណាចប្រធានាធិបតី  លោក Donald Trump បានចូលជាធរមាន។ នេះជាលើកដំបូង តុលាការកំពូលអាមេរិកស្ថាប័នគតិយុត្តិខ្ពស់បំផុតរបស់អាមេរិក បានចេញសេចក្ដីសម្រេចជាផ្លូវការចំពោះអនុក្រឹត្យហាមឃាត់ឆ្លងដែន របស់ប្រធានាធិបតី លោក Donald Trump

          នាថ្ងៃទី២៩មិថុនា សេចក្ដីសម្រេចរបស់តុលាការកំពូលអាមេរិក ស្ដីអំពីការស្ដារឡើងវិញចំណុចមួយចំនួននៃអនុក្រឹត្យហាមឃាត់ឆ្លងដែនចូលអាមេរិក ចំពោះប្រជាពលរដ្ឋនៅប្រទេសឥស្លាមចំនួន៦ របស់រដ្ឋអំណាចប្រធានាធិបតី  លោក Donald Trump បានចូលជាធរមាន។ នេះជាលើកដំបូង តុលាការកំពូលអាមេរិកស្ថាប័នគតិយុត្តិខ្ពស់បំផុតរបស់អាមេរិក បានចេញសេចក្ដីសម្រេចជាផ្លូវការចំពោះអនុក្រឹត្យហាមឃាត់ឆ្លងដែន របស់ប្រធានាធិបតី លោក Donald Trump ជាអនុក្រឹត្យមួយដែលបានតុលាការកំរិតក្រោមហាមឃាត់ បណ្ដាលអោយឯកសារនេះគ្មានប្រសិទ្ធភាព។ សេចក្ដីសម្រេចនេះរបស់តុលាការកំពូលអាមេរិក ត្រូវបានចាត់ទុកជាជោគជ័យដើមដំបូង របស់លោក Donald Trump ក្តី ប៉ុន្តែសេចក្ដីសម្រេចនេះអាចផ្លាស់ប្តូរជាថ្មីម្តងទៀត ក្នុងពេលដែលតុលាការកំពូលអាមេរិកនឹងពិនិត្យមើលអនុក្រឹត្យនេះជាថ្មីម្តងទៀត នាខែតុលាខាងមុខនេះ។

អាមេរិកស្ដាផ្នែកមួយនៃអនុក្រឹត្យហាមឃាត់ឆ្លងដែន - ảnh 1

អាមេរិកស្ដាផ្នែកមួយនៃអនុក្រឹត្យហាមឃាត់ឆ្លងដែន

អនុក្រឹត្យរាំងស្កាត់បរិមាណប្រជាពលរដ្ឋនៅប្រទេសចំនួន៦កាន់សាសនាឥស្លាម នោះគឺ៖អ៊ីរ៉ង់  លីប៊ី  សូម៉ាលី  ស៊ូដង់  ស៊ីរី និងយេម៉ែនឆ្លងដែនចូលអាមេរិកក្នុងរយៈពេល៩០ថ្ងៃ និងផ្អាក់ការអនុញ្ញាត្តិអោយជនអន្តោប្រវេសន៍ ចូលអាមេរិកក្នុងរយៈពេល១២០ថ្ងៃ។

          តាមសេចក្ដីសម្រេចនេះរបស់តុលាការកំពូលអាមេរិកនោះគឺមិនហាមឃាត់ប្រជាពលរដ្ឋទាំងស្រុងនៅប្រទេសចំនួន៦នោះទេ ក្នុងនោះបានអនុញ្ញាត្តិអោយជនដែលមានទំនាក់ទំនងស្របច្បាប់ជាមួយបុគ្គលនិងអង្គការអាមេរិក បានឆ្លងដែនចូលអាមេរិក ដូចជា៖និស្សិត ពលករមានកិច្ចសន្យា…ជាដើម។

          ប្រតិកម្មចម្រុះពីសាធារណះមតិ

          បន្ទាប់ពីពេលតុលាការកំពូលចេញសេចក្ដីសម្រេចស្ដាផ្នែកមួយចំនួន ក្នុងអនុក្រឹត្យហាមឃាត់ឆ្លងដែននោះ ប្រធានាធិបតី  លោក Donald Trump បានអបអរសាទរសេចក្តីសម្រេចចិត្ត។ លោក Donald Trump បានសង្កត់ធ្ងន់ថា៖ នេះជាជោគជ័យមួយចំពោះសន្តិសុខជាតិ។ប្រធានាធិបតីអាមេរិកបានចាត់ទុកសេចក្ដីសម្រេចនេះដូចជាឧបករណ៍មួយ ជួយអោយលោកការពារប្រទេសអាមេរិកប្រកបដោយប្រសិទ្ធភាព។ 

          បណ្ដាប្រទេសរងឥទ្ធិពលពីសេចក្ដីសម្រេចនេះបានមានប្រតិកម្មដើមដំបូង។ មជ្ឈដ្ឋានមន្ត្រីយេម៉ែន បានសម្ដែងនូវការអស់សង្ឃឹមចំពោះសេចក្ដីសម្រេចនេះរបស់តុលាការកំពូលអាមេរិក។ មន្ត្រីមួយរូបនៃក្រសួងបណ្ដាបញ្ហាអំពីជនចំណាក់ស្រុកនៅឯបរទេស របស់យេម៉ែន លោក Ahmed Al Nasi បានចាត់ទុកថា៖ សេចក្ដីសម្រេចនេះមិនជួយអ្វីចំពោះការតស៊ូប្រឆាំងភេរវកម្ម និងលិទ្ធជ្រុលនិយមនោះទេ ថែមទាំងបណ្ដាលអោយបណ្ដាប្រទេសឥស្លាមទាក់ទិននានាមានអារម្មណ៍ថាគេកំពុងជាគោលដៅ។

          មិនទាន់ជាសេចក្ដីសម្រេចចុងក្រោយទេ 

          អាចបានឃើញថា៖រហូតមកដល់ពេលនេះ សេចក្ដីសម្រេចចិត្តរបស់តុលាការកំពូលជាជោគជ័យរបស់ប្រធានាធិបតីលោក Donald Trump ប៉ុន្តែនេះមិនមែនជាជោគជ័យទាំងស្រុងនោះទេ ដោយសារចៅក្រមបានកាត់បន្ថយមុខសញ្ញាជាច្រើនដែលបានហាមឃាត់ឆ្លងដែនចូលអាមេរិក។ ចាប់ពីឥឡូវនេះដល់ខែតុលា រដ្ឋអំណាចវ៉ាស៊ីនតោននឹងមានបន្ថែមពេលលេវាដើម្បីបង្ហាញអោយតុលាការកំពូលអាមេរិក ក្នុងអាណត្តិថ្មី។ថែមទាំង សាធារណៈមតិក៏មានប្រតិកម្មយ៉ាងខ្លាំងចំពោះអនុក្រឹត្យនេះរបស់លោក Donald Trump  ផងដែរ។   

          សេចក្ដីសម្រេចរបស់តុលាការកំពូលអាមេរិក ត្រូវបានចាត់ទុកជាជោគជ័យដើមដំបូង ក្នុងគោលនយោបាយរឹតបន្តឹងចំពោះជនចំណាក់ស្រុក របស់ប្រធានាធិបតីអាមេរិក លោក Donald Trump។ បទហាមឃាត់នេះនឹងបានពិនិត្យឡើងវិញ នាខែតុលាខាងមុខនេះ។ ប្រការនេះបានសរអោយឃើញថា៖ ការតស៊ូផ្ទៃក្នុងប្រទេសអាមេរិកបានប្រព្រឹត្តទៅយ៉ាងតឹងរឹង ហើយបញ្ហាអំពីសន្តិសុខក្នុងស្រុក សាសនា សិទ្ធិនិងផលប្រយោជន៍របស់ជនចំណាក់ស្រុកនឹងបានយកមកពិភាក្សាមុនពេលចេញសេចក្ដីសម្រេចដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ