បរិយាកាសបរិសុទ្ធជុំវិញបឹងនៅទីក្រុងហាណូយ
Lê Bích/vnexpress -  
(VOVworld)-ក្រៅពីភាពស្រស់ស្អាតនៃស្ថាបត្យកម្ម ទីក្រុងហាណូយនៅតែទាក់
ទាញភ្ញៀវទេសចរណ៍ ដោយបរិយាកាសខ្យល់បរិសុទ្ធដើមឈើខៀវស្រងាត់។
![បរិយាកាសបរិសុទ្ធជុំវិញបឹងនៅទីក្រុងហាណូយ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_06_10/1.jpg) |
បឹងGuom នៅព័ទ្ធជុំវិញដោយវិថី Hang Khay វិថី Dinh Tien Hoang និងវិថី Lý Thai To។ |
![បរិយាកាសបរិសុទ្ធជុំវិញបឹងនៅទីក្រុងហាណូយ - ảnh 2](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_06_10/2.jpg) |
ស្ថិតនៅកណ្តាលទីក្រុង មាត់បឹង Guom ច្រើនតែ ប្រព្រឹត្តទៅសកម្មភាពវប្បធម៌សិល្បៈ
អបអរសាទ ទិវាបុណ្យធំៗរបស់ប្រទេសជាតិ។ ម្យ៉ាងវិញទៀត នេះក៏ជាកន្លែង
សម្រាប់លំហែកាយស្រូបយកខ្យល់អាកាសបរិសុទ្ធរបស់ទីក្រុងក៏ដូចជាភ្ញៀវទេសចរណ៍។ |
![បរិយាកាសបរិសុទ្ធជុំវិញបឹងនៅទីក្រុងហាណូយ - ảnh 3](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_06_10/3.jpg) |
4. នៅមិនឆ្ងាយប៉ុន្មានពីបឹង Guom គឺបឹង Tay ជាបឹងធំបំផុតនៅទីក្រុង
ហាណូយដោយមានផ្ទៃដីជាង៥រយហិកតាដែលជាបឹងធំជាងគេបំផុតនៅរដ្ឋធានី។ |
![បរិយាកាសបរិសុទ្ធជុំវិញបឹងនៅទីក្រុងហាណូយ - ảnh 4](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_06_10/4.jpg) |
ផ្លូវព័ទ្ធជុំវិញបឹងTay ជាកន្លែងជិះកងកំសាន្ត គួឲ្យចាប់អារម្មណ៍នាចុងសប្តាហ៍សម្រាប់មនុស្សគ្រប់រូប។ |
![បរិយាកាសបរិសុទ្ធជុំវិញបឹងនៅទីក្រុងហាណូយ - ảnh 5](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_06_10/5.jpg) |
ពុះជាពីរដោយ វិថី Thanh Nien ទោះបីជាបឹងតូចក៏ដោយ ប៉ុន្តែបឹង Truc Bach នៅទាក់ទាញមនុស្សម្នាមកអង្គុយលេងកំសាន្តញុំចំណីនិងជិះកងទឹកកំសាន្ត។ |
![បរិយាកាសបរិសុទ្ធជុំវិញបឹងនៅទីក្រុងហាណូយ - ảnh 6](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_06_10/6.jpg) |
បឹង Giang Vo មើលពីលើ ដ៏ខៀវស្រងាត់ទឹកថ្លាឈ្វង់ គេមកទីនេះមិនត្រឹមតែដោយសារបរិយាកាសត្រជាក់ស្រួលប៉ុណ្ណោះទេ ថែមទាំងទីនេះល្បីដោយមុខម្ហូបខ្យងហិរនៅមាត់បឹងទៀតផង។ |
![បរិយាកាសបរិសុទ្ធជុំវិញបឹងនៅទីក្រុងហាណូយ - ảnh 7](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_06_10/7.jpg) |
បឹង Bay Mau ជាបឹងទឹកសាបស្ថិតក្នុងសួនឧទ្យាន Thong Nhat ។ តាំងពីយូមកហើយបឹងនេះជាកន្លែងលេងកំសាន្តរបស់ប្រជាជនទីក្រុង។ |
![បរិយាកាសបរិសុទ្ធជុំវិញបឹងនៅទីក្រុងហាណូយ - ảnh 8](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_06_10/8.jpg) |
ភ្ញៀវទេសចរណ៍បរទេសបានជ្រើសរើសបឹង Bay Mau ជាកន្លែងលំហែកាយ។ ពេកថ្ងៃក្តៅខ្លាំងយើងអាចជិះកង់ទឹកកំសាន្តទៀតផង។ |
![បរិយាកាសបរិសុទ្ធជុំវិញបឹងនៅទីក្រុងហាណូយ - ảnh 9](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_06_10/9.jpg) |
បឹង Thu Le ស្ថិតនៅសួនឧទ្យាន Thu Le ព័ទ្ធជំវិញដោយដើមឈើខៀវស្រងាត់និង សួនសត្វ ដែលទាក់ទាញការយកចិត្តទុកដាក់ជាច្រើនរបស់ភ្ញៀវទេសចរណ៍ជាពិសេសគឺកុមារ។ |
Lê Bích/vnexpress