ពិធីបុណ្យនិទាឃៈរដូវនៅភូមិភាគខាងជើងវៀតណាម
Lan Anh -  
(VOVWORLD) /  
VOVWORLD_នៅប្រទេសវៀតណាមនាបច្ចុប្បន្នមានពិធីបុណ្យចំនួនជាង
៨៩០០ ក្នុងនោះមានពិធីបុណ្យប្រជាប្រិយប្រពៃណីប្រមាណ៧០០០។ ពិធីបុណ្យ
ទាំងនេះបានរួមចំណែកអភិរក្សវប្បធម៌ជាតិផងហើយក៏ជាទ្រព្យសម្បតិ្តអរូបីយរបស់ជនជាតិវៀតណាមផង។ នាពេលរដូវផ្ការីកមកដល់ម្ដងៗគឺនៅគ្រប់ទិសទីក្នុងទូទាំងប្រទេសវៀតណាមប្រជាជនសប្បាយរីករាយរៀបចំនិងចូលរួមពិធីបុណ្យជាប្រពៃ
ណីនៃតំបន់ខ្លួន។
ពិធីបុណ្យទាំងឡាយប្រមូលផ្ដុំលើប្រធានបទសំខាន់ៗដូចជា ពិធីបុណ្យ
កសិកម្មដែលតែងតែបានរៀបចំឡើងនៅតាមភូមិវប្បធម៌ ពិធីបុណ្យស្នេហាដែល
ផ្សាភ្ជាប់ជាមួយជំនឿសាសនានិងទំនាក់ទំនងអាពាហ៍ពិពាហ៍ ពិធីបុណ្យសិល្បៈ
លេងកំសាន្តតែងតែមានការសំដែងបទចំរៀងនិងរបាំប្រជាប្រិយ ពិធីបុណ្យប្រលង
ប្រណាំងចំណេះដឹង និងពិធីបុណ្យប្រវតិ្តសាស្រ្តដែលមានសំដែងល្ខោនដើម្បីលើក
តម្កើងគុណូបការៈរបស់អ្នកតាភូមិ។ តាមលោក Vo Hong Thuat ជាអ្នកស្រាវជ្រាវនៅ
សារមន្ទីរជាតិវិទ្យាវៀតណាមបានឲ្យដឹងថា
“ នៅក្នុងចំណោមបុណ្យទានកសិកម្មទាំងនោះមានបុណ្យ Tro Tram។ ក្នុងពិធី
បុណ្យនេះ អ្នកភូមិដង្ហែព្រះស្រូវក្នុងគោលបំណងសូមឲ្យរដូវស្រូវបានផលច្រើន
លើសលុប ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋភូមិសំបូរធូរធាសុភមង្គល។ នេះជា
លក្ខណៈលេចធ្លោបំផុតនៃវប្បធម៌គោរពបូជាអ្នកតាស្រូវ”។
ចំពោះប្រជាកសិករនៅតំបន់ដីសណ្ដទន្លេក្រហមភូមិភាគខាងជើងវៀតណាម
ជារៀងរាល់ឆ្នាំគេមានពេលទំនេរពីការងារចំនួន២លើកដែលលើកទីមួយគឺក្រោយពី
ការព្រោះស្រូវរដូវប្រាំងនៅចន្លោះខែទី១២និងខែទីមួយ ហើយលើកទីពីរគឺបន្ទាប់ពី
ស្ទូងសំណាបរដូវវស្សានាខែទី៦និង៧។ នាគ្រានោះ ស្រូវបានស្ទូងរួចរាល់ហើយ
បន្លែនិងដំណាំដាំដុះមិនទាន់ដល់ពេលប្រមូលផល។ ក្នុងពេលទំនេរនេះភូមិឃុំទាំង
ឡាយតែងតែរៀបចំពិធីបុណ្យទានដើម្បីឆ្លើយតបនឹងតម្រូវការជំនឿសាសនានិង
លេងកំសាន្ត។ អាចនិយាយបានថា គោលដៅមុនបង្អស់នៃពិធីបុណ្យគឺសំដៅលើក
កំពស់នូវចំណេះដឹងវប្បធម៌ប្រជាប្រិយសំរាប់ប្រជាពលករព្រមទាំងក្រើនរំរលឹក
មនុស្សគ្រប់រូបឲ្យចេះផឹកទឹកនឹកដល់ប្រភពដើម គោរពនិងដឹងគុណជំនាន់មុនៗរាប់
ទាំងអ្នកតាដែលតាមជួយថែរក្សាប្រជាជនបានសុខសប្បាយ។
ទោះជាពិធីបុណ្យប្រព្រិត្តទៅពេញមួយឆ្នាំក៏ដោយតែច្រើនបំផុតគឺនារដូវផ្ការីក។
ជាអ្នកស្រាវជ្រាវ លោក Vo Hong Thuat បានឲ្យដឹងទៀតថា
“ ក្នុងមួយឆ្នាំមាន១២ខែ ហើយខែទីមួយជាខែខាលដែលជានិមិត្តរូបនៃកំលាំង
ពលំ។ ខែទីចាប់ផ្ដើមឆ្នាំថ្មីដោយហេតុនេះប្រជាជនតែងតែបើកពីធីបុណ្យទានក្នុង
អំឡុងពេលនេះក្នុងគោលបំណងសូមឲ្យឆ្នាំថ្មីនាំមកនូភ័ពសំណាងជូនមនុស្សគ្រប់
រូប។តែមានភូមិករខ្លះគេបែរជារៀបចំបុណ្យនាខែ២ ខែ៣ និងខែ៤ទៅវិញ”។
|
ក្នុងរដូវផ្ការីក នៅភាគខាងជើងវៀតណាមរៀបចំពិធីបុណ្យជាច្រើនមានលក្ខណៈប្រវត្តិសាស្រ្ត |
ក្នុងរដូវផ្ការីក នៅភាគខាងជើងវៀតណាមរៀបចំពិធីបុណ្យជាច្រើនមាន
លក្ខណៈប្រវត្តិសាស្រ្ត។ ក្នុងនោះមានបុណ្យ Tich Dien Doi Son នៅស្រុក Duy Tien
ខេត្ត Ha Nam និងបុណ្យ Giong Phu Dong នៅ ស្រុកSoc Son Ha Noiដែលត្រូវបាន
អង្គការ UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌអរូបិមនុស្សជាតិ។ ក្រៅពីនោះនៅ
មានពិធីបុណ្យ Go Dong Da រំលឹកដល់យុទ្ធជ័យដ៏ត្រចះត្រចង់នារដូវផ្ការីកឆ្នាំ
១៧៨៩របស់ស្ដេច Quang Trung ជាវីរៈស្ដេចមួយអង្គក្នុងប្រវត្តិសាស្រ្តប្រឆាំងខ្មាំង
សត្រូវឈ្លានពាននៃប្រជាជាតិ។ តាមលោក Nguyen Van Hung ជាភ្ញៀវ ពីក្រុង
ហូជីមិញមកចូលរួមពិធីបុណ្យ Go Dong Da បានថ្លែងថា
‘’ ថ្ងៃទី៥ខែទិ១គីជាទិវារំលឹក យុទ្ធជ័យដ៏ត្រចះត្រចង់បំផុតរបស់ស្ដេច Quang
Trung – Nguyen Hue និងទ័ពតំបន់ Tay Son ដ៏អង់អាចក្លាហានបានវាយកំទេចសត្រូវ
Qing Chao នារដូវផ្ការីកឆ្នាំ១៧៨៩។ យើងគួររក្សានិងពង្រីកប្រពៃណីដើម្បីជំនាន់
កូនចៅយើងមកចូលរួមនិងលើកតម្កើងស្មារតីប្រឆាំងខ្មាំងសត្រូវបរទេសឈ្លាន
ពាន“៕
Lan Anh
-VOVWORLD