VOVWORLD_ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ នៅក្នុងទូទាំងប្រទេសវៀតណាម
កំពុងរៀបចំគ្រប់សកម្មភាពវប្បធម៌សិល្បៈអបអរសាទរមហាសន្និបាតលើកទី១២
របស់បក្សនិងរំលឹកខួបលើកទី៨៦ទិវាបង្កើតបក្សកម្មុយនីស្តវៀតណាម។ ក្នុង
ឱកាសនេះមហាជនត្រូវបានទស្សនាខ្សែភាពយន្តជាច្រើនផលិតដោយក្រុមហ៊ុន
ក្នុងស្រុកដោយមានខ្លឹមសារដ៏សម្បូរបែប។
ការបញ្ចាំងភាពយន្តអបអរសាទរមហាសន្និបាតលើកទី១២របស់បក្សនិងរំលឹក
ខួបលើកទី៨៦ទិវាបង្កើតបក្សកម្មុយនីស្តវៀតណាមត្រូវបានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ
ទី១៨ខែមករាដល់ថ្ងៃទី៥ខែកុម្ភឆ្នាំ២០១៦នៅក្នុងទូទាំងប្រទេសវៀតណាម។
អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមលោក Vuong Duy Bien
បានឲ្យដឹងថា
‘’ ការបញ្ចាំងភាពយន្តបំរើមហាជននិងទស្សនិកជនក្នុងទូទាំងប្រទេសរួមមាន
វណ្ណកម្មខ្សែភាពយន្តស្ដីពីដំណើរការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិក្នុងដំណាក់
កាលថ្មី។ ក្នុងក្របខណ្ឌនៃការបញ្ចាំងភាពយន្តលើកនេះក្រុមកម្មាភិបាលសិល្បករ
សិល្បការិនីដែលចូលរួមការដើរតួខ្សែភាពយន្ត ជីវភាពសុខសាន្តត្រាណនឹងជួបសំ
ណេះសំណាលជាមួយអ្នកទស្សនាជានិស្សិតនិងកងកំលាំងប្រដាប់អាវុធខេត្ត Binh
Thuan’’។
|
ខ្សែភាពយន្តនេះមានខ្លឹមសារយ៉ាងជ្រាលជ្រៅនិងមានលក្ខណៈអប់រំខ្ពស់។ តំលៃខាងឃោសនានៅត្រង់នេះគឺលក្ខណៈមហាសាមគ្គីប្រជាជាតិទាំងមូល |
ក្នុងពិធីបើកវគ្គបញ្ចាំងភាពយន្ត នាយកដ្ឋានភាពយន្តបានឧទ្ទេសនាមជាមួយ
ទស្សនិកជនរដ្ឋធានីហានណូយស្នាដៃចំនួន២នោះគឺខ្សែភាពយន្តឯកសារក្រោម
ចំណងជើងថា ទឹកដីផ្លាស់ប្ដូរថ្មី ផលិតដោយក្រុមហ៊ុនភាពយន្តឯកសារមជ្ឈឹម និង
ខ្សែភាពយន្តរឿងមានចំណងជើងថាជីវភាពសុខសាន្តត្រាណដោយក្រុមហ៊ុនភាគ
ហ៊ុនខ្សែភាពយន្ត រឿងលេខ១ផលិត។ ក្នុងរយៈពេល៣០នាទីខ្សែភាពយន្តឯកសារ
ទឹកដី ផ្លាស់ប្ដូរថ្មី បានបង្ហាញនូវដំណាក់កាលអភិវឌ្ឍន៍និងសមិទិ្ធផលលេចធ្លោទាំង
ឡាយរបស់វៀតណាមក្នុងសម័យផ្លាស់ប្ដូរថ្មីនិងធ្វើសមាហរណកម្ម។ ខ្លឹមសារនៃ
ខ្សែភាពយន្តបានអះអាងនូវការដឹកនាំដ៏វៀងវៃរបស់បក្សកម្មុយនីស្តវៀតណាម
ដែលបាននាំប្រទេសជាតិឆ្លងផុតពីសភាពការលំបាកសាកល្បងហើយមានថ្នាក់
និងតួនាទីក្នុងតំបន់និងលើពិភពលោក។
រីឯភាពយន្តរឿងជីវភាពសុខសាន្តត្រាណបានឆ្លុះបញ្ចាំងអំពីជីវភាពរស់នៅ
និងធ្វើពលកម្មស្រគត់ស្រគមនៅភូមិរបរគ្រឿងភាជន៍ជាប្រពៃណីរបស់ប្រជាជន
ជនជាតិចាមភាគកណ្ដាលវៀតណាម។ តាមបណ្ឌិត សិល្បៈHoang Son អតីត
ប្រធាននាយកដ្ឋានវប្បធម៌សិល្បៈវៀតណាមបានឲ្យដឹងថា
“ខ្សែភាពយន្តនេះមានខ្លឹមសារយ៉ាងជ្រាលជ្រៅនិងមានលក្ខណៈអប់រំខ្ពស់។
តំលៃខាងឃោសនានៅត្រង់នេះគឺលក្ខណៈមហាសាមគ្គីប្រជាជាតិទាំងមូល។ ទី
ពីរគឺក្រោមការដឹកនាំរបស់បក្ស សមាសភាពសេដ្ឋកិច្ចទាំងអស់ត្រូវបានលើកទឹក
ចិត្តឲ្យអភិវឌ្ឍន៍”។
ក្នុងឱកាស់នេះភាពយន្តជាច្រើនផ្សេងៗទៀតក៏ត្រូវបានបញ្ចាំងដែរដូចជា
ហាណូយក្នុងរដូវរងារឆ្នាំ១៩៤៦ ផ្លូវបែកជាបីDong Loc ក្លិនស្មៅឆេះ ។ល។ អ្នក
ស្រី Nguyen Thu Trang ជាអ្នកទស្សនាមួយរូបដែលមានវត្តមានក្នុងរាត្រីបើកវគ្គ
បញ្ចាំងភាពយន្តបានចែករំលែកនូវការចាប់អារម្មណ៍ថា
“ ខ្ញុំបានទស្សនាខ្សែភាពយន្តមួយចំនួនដែលបានយកមកបញ្ចាំងដ៏ទូលំទូលាយ
ក្នុងឱកាសមហាសន្និបាតបក្សហើយសង្កេតឃើញថាស្នាដៃទាំងនេះមានតំលៃ
ឃោសនាខ្ពស់។ ជាពិសេសខ្ញុំចូលចិត្តទស្សនាខ្សែភាពយន្តចំនួន៣គឺហាណូយ
ក្នុងរដូវរងារឆ្នាំ១៩៤៦ ផ្លូវបែកជាបី Dong Loc និងThau Chin នៅស្រុកថៃ ”។
ភាពយន្តទាំងឡាយបានរួមចំណែកបង្ហាញឲ្យឃើញនូវតូនាទីសំខាន់របស់
បក្សកម្មុយនីស្តវៀតណាមនិងលោកប្រធានហូជីមិញរួមជាមួយការតស៊ូអង់អាច
ក្លាហានរបស់ប្រជាជនវៀតណាមក្នុងដំណើរការបង្កើតនិងការពារមាតុប្រទេស៕