សិល្បៈថតរូបនៅតំបន់ដីសណ្តទន្លេ Cuu Long
LE HOA - TO TUAN -  
(VOV) /  
VOVWORLD_តំបន់ដីសណ្តទន្លេ Cuu Long ត្រូវបានស្គាល់ដថាជាជង្រុកស្រូវ
ធំបំផុតនៅប្រទេសវៀតណាមដោយមានប្រព័ន្ធទន្លេបឹងបួរ ព្រៃឈើ កោះទន្លេពោរ
ពេញទៅដោយផ្លែឈើនិងផ្កាស្រស់គ្រប់ប្រភេទ រួមទាំងផ្សារអណ្ដែតនៅលើទ្លេ
Tien ទន្លេ Hau ទៀតផង។ ទេសភាពនិងវប្បធម៌របស់ប្រជាជននៅតំបន់ណាមបូ
នេះបានទាក់ទាញការចាប់អរម្មណ៍យ៉ាងខ្លាំងពីមជ្ឈដ្ឋានអ្នកនិយមចូលចិត្ត
សិល្បៈថតរូប។
|
សិល្បៈថតរូបនៅតំបន់ដីសណ្តទន្លេ Cuu Long |
ថ្មីៗនេះនៅទីក្រុង Can Tho បានប្រារព្ធមហោស្រពរូបថតសិល្បៈតំបន់ដីសណ្ត
ទន្លេ Cuu Long លើកទី៣០ឆ្នាំ២០១៥។ នេះជាសកម្មភាពជាប្រពៃណីរបស់មជ្ឈ
ដ្ឋាន សិល្បករថតរូបនិងអ្នកចូលចិត្តថតរូបវ័យក្មេង។ មុននេះ៣០ឆ្នាំ នៅទីក្រុង
Can Tho មហោស្រពរូបថតសិល្បៈតំបន់ដីសណ្តទន្លេ Cuu Long ត្រូវបានរៀបចំ
ឡើងជាលើកដំបូងតាមការផ្ដើមគំនិតរបស់កវី Bao Dinh Giang និងសិល្បករថត
រូប Lam Tan Tai។ នាគ្រានោះ ចំនួនសមាជិកថតរូបមានតិចណាស់ ឥឡូវបានកើន
ឡើងដល់ទៅរាប់រយនាក់។ សិល្បករថតរូបឆ្នើមថ្នាក់អន្តរជាតិលោក Van Ngoc
Thuan បានរលឹកឡើងវិញថា
“ កម្រងរូបថតស្ដីពីមហោស្រពរូបថតសិល្បៈតំបន់ដីសណ្តទន្លេ Cuu Long លើក
ទីមួយនៅតែបានរក្សាទុកយ៉ាងល្អដោយមានមុខសមាជិកទាំងអស់។ នាគ្រានោះ
មិនទាន់មានរូបថតពណ៌ឡើយគឺមានតែរូបថតស ខ្មៅប៉ុណ្ណោះ។ ពេលនោះអគារ
វប្បធម៌ Can Tho បំពាក់ប្រដាប់ប្រដាសាមញ្ញណាស់។ រលឹកឡើងវិញនូវទិដ្ឋិភាព
ទាំងនោះធ្វើឲ្យខ្ញុំរំជួលចិត្តយ៉ាងខ្លាំង។ ការរៀបចំមហោស្រពរូបថតសិល្បៈតំបន់
ដីសណ្តទន្លេ Cuu Long ដោយប្ដូរវេនចំនួន៣០លើករវាងបណ្ដាខេត្ត នោះជាជោគ
ជ័យដ៏ធំធេងនៃវិស័យរូបថតសិល្បៈតំបន់ដីសណ្តទន្លេ Cuu Long”។
ចាប់ពីការផ្ដើមគំនិតចងសម្ព័ន្ធភាពខេត្តក្រុងក្នុងតំបន់មកដើម្បីរៀបចំមហោស្រព
រូបថតសិល្បៈតំបន់ដីសណ្តទន្លេ Cuu Long នេះសមាគមសិល្បករថតរូបវៀតណាម
បានលើកកំរិតឲ្យក្លាយទៅជាមហោស្រពនៃតំបន់ទាំង៨ក្នុងទូទាំងប្រទេស។ នៅ
តំបន់ណាក៏មានសកម្មភាពយ៉ាងផុលផុសដែរដែលឆ្នាំក្រោយមានសមាជិកចូល
រួមច្រើនជាងឆ្នាំមុន។ មហោស្រពទាំងនេះជាឱកាសសំរាប់បណ្ដាសិល្បករនិងក្រុម
អ្នកនិយមចូលចិត្តសិល្បៈថតរូបជួបជុំ ផ្លាស់ដ្ដូរបទពិសោធន៍ រៀនសូត្រពីគ្នាទៅវិញទៅមក ផ្សព្វផ្សាយនិន្នាកានិងបច្ចេកវិទ្យាថ្មីៗសំដៅពង្រីកខ្លាំងនូវការឆ្នៃប្រឌិត
សិល្បៈ។ ដោយហេតុនេះមហោស្រពរូបថតសិល្បៈតំបន់ទាំងឡាយបានរួមចំ
ណែកទាក់ទាញអ្នកថតរូបជាច្រើនកុះករចូលរួមការរកឃើញសោភ័ណភាពនៃធម្ម
ជាតិនិងមនុស្សនៅតំបន់នានា។
នៅមហោស្រពរូបថតសិល្បៈតំបន់ដីសណ្តទន្លេ Cuu Long លើកទី៣០នេះ
សមាគមសិល្បករថតរូបខេត្ត Long An បានលើកឡើងការផ្ដើមគំនិតគឺឲ្យ ពីន្ទុរូប
ថត តាមរយៈបណ្ដាញ Internet ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការផ្ញើររូបថត
ផង បន្ធូបន្ថយចំណាយផងហើយបង្ហោះរូបថតលើវេបសាយឲ្យទស្សនិកជនមើល
និងផ្ដល់យោបល់ជាសាធារណៈផង។ ការផ្ដើមគំនិតនេះកំពុងបានពង្រីកក្នុងទូ
ទាំងប្រទេស។ ថ្លែងមតិនៅមហោស្រពរូបថតសិល្បៈតំបន់ដីសណ្តទន្លេ Cuu Long
លើកទី៣០ឆ្នាំ២០១៥ សិល្បករ Le Xuan Thang អនុប្រធានសមាគមសិល្បករ
ថតរូបវៀតណាមបានអះអាងថា
“ ឆ្លងកាត់រយៈពេល៣០ឆ្នាំ ខ្ញុំចាត់ទុកថាជាទូទៅចំនួនអ្នកនិពន្ធបានកើនឡើងរាប់
រយដង។ ជាពិសេស ស្ដីពីគុណភាពនិងបច្ចេកទេសគឺសិល្បករថតរូបនៅតំបន់ដី
សណ្តទន្លេ Cuu Long ត្រូវបានមជ្ឈដ្ឋានអ្នកថតរូបក្នុងទូទាំងប្រទេសវាយតំលៃថា
ជាបណ្ដាសិល្បករជួរមុខ។ បងប្អូននៅទីនេះមានភាពស្រុះគ្នាណាស់ដោយសុទ្ធ
តែជក់ចិត្ត ខ្នះខ្នែងនឹងការថតរូប។ ជារួមមហោស្រពរូបថតសិល្បៈតំបន់ដីសណ្ត
ទន្លេ Cuu Long បានបង្កើតឡើងនូវកំលាំងអភិវឌ្ឍន៍ដ៏ធំធេងសំរាប់វិស័យថតរូប
នៅនឹងតំបន់ដោយបន្សល់ទុកមកនូវរូបភាពឯកសារដ៏មានតំលៃ “។
ជោគជ័យសំខាន់បំផុតនៃវិស័យថតរូបនៅតំបន់ដីសណ្តទន្លេ Cuu Long គឺជា
និច្ចកាលទាក់ទាញបានអ្នកថតរូបថ្មីមកចូលរួមការថតរូបសិល្បៈ។ នៅមហោស្រព
លើកណាក៏មានអ្នកនិពន្ធថ្មីជាមួយវណ្ណកម្មថ្មីដែរ។ នៅមហោស្រពលើកទី៣០នេះ
វណ្ណកម្មមានចំណងជើងថា ‘’ ទទួលឪពុក’’របស់អ្នកនិពន្ធ Le Phong Vu មកពី
ខេត្ត Tien Giang ត្រូវបានជូនមេដាយមាស។ វណ្ណកម្មនេះបានបង្ហាញនូវសោ
ភ័ណភាពនៃជីវភាពរស់នៅសុខសាន្តត្រាណសុភមង្គលនៅតំបន់ជនបទមួយ
ដែលកំពុងផ្លាស់ប្ដូថ្មី។ ក្នុងរូបថតនេះអ្នកនិពន្ធ Le Phong Vu មិនប្រមូលផ្ដុំទៅ
លើពណ៌សម្បុរទេតែចាប់អារម្មណ៍ចំពោះខ្លឹមសារនិងទឹកមុខមនោសញ្ចេតនា
របស់តួអង្គទៅវិញ។ លោក Le Phong Vu ទើបចូលរូមការថតរូបសិល្បបានតែ
៤ឆ្នាំប៉ុណ្ណោះ។ លោកឲ្យដឹងថា លោកបានរៀនសូត្រនិងរីកចំរើនតាមរយៈការ
ចូលរួមមហោស្រពនិងការណែនាំពីសិល្បករជើងចាស់នានា។
‘’ខ្ញុំនិយមចូលចិត្តសិល្បៈប្រភេទនេះណាស់។ នាគ្រាដំបូងខ្ញុំឃើញវាពិ
បាកមែនទែន។ តែដោយមានការណែនាំពីបងប្អូនដើរមុនខ្ញុំរៀនបានច្រើន។
មកចូលរួមមហោស្រពនេះខ្ញុំចូលចិត្តណាស់ទោះបីជាបានឬមិនបានទទួល
រង្វាន់ក៏ដោយ។ នៅទីនេះខ្ញុំបានេះខ្ញុំបានជួបជាមួយសិល្បករល្បីឈ្មោះជា
ច្រើនដើម្បីរៀនសូត្រ‘’។
រយៈពេល៣០ឆ្នាំបានបង្ហាញឲ្យឃើញច្បាស់នូវការអភិវឌ្ឍន៍នៃវិស័យថត
រូបសិល្បៈនៅតំបន់ដីសណ្តទន្លេ Cuu Long ។ តាមរយៈមហោស្រពលើកនេះ
អាចបញ្ជាក់អះអាងបានថាតំបន់ដីសណ្តទន្លេ Cuu Long នៅតែឈានមុខគេ
ក្នុងទូទាំងប្រទេសលើវិស័យថតរូបសិល្បៈហើយរួមចំណែកយ៉ាងសកម្មទៅ
ក្នុងការផ្សព្វផ្សាយរូបភាពទឹកដីមនុស្សនិងដំណើរការផ្លាស់ប្ដូរថ្មីនៅវៀតណាម
ដល់ទស្សនិកជនក្នុងស្រុកនិងអន្តរជាតិ៕
LE HOA - TO TUAN
-VOV