ជំហានវិជ្ជមានក្នុងការធ្វើកំណែទម្រង់រដ្ឋបាល និងការទាក់ទាញទុនវិនិយោគ នៅខេត្ត Binh Duong

(VOVWORLD) -ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចស្នូលនៅភាគខាងត្បូងប្រទេសវៀតណាម ដោយមានបរិយាកាស វិនិយោគដ៏ជ្រះស្រឡះ ខេត្ត Binh Duong កំពុងជាទីកន្លែងគួរឲ្យទាក់ទាញចំពោះវិនិយោគិនបរទេស។ រហូតមកដល់ពេលនេះខេត្ត Binh Duong មានគម្រោងការណ៍វិនិយោគ FDI ចំនួន ៣៤០០ ដោយមានទុនចុះបញ្ជីសរុបជាង ៣០ ពាន់លានដុល្លារអាមេរិក ហើយជាខេត្តដែលមានទុនវិនិយោគបរទេសជាប់លំដាប់ថ្នាក់ទី ៣ របស់ប្រទេសទាំងមូល បន្ទាប់ពីទីក្រុងហូជីមិញនិងទីក្រុងហាណូយ។ សំដៅបន្តជំរុញខ្លាំងការទាក់ទាញទុនវិនិយោគបរទេស ខេត្ត Binh Duong កំពុងអនុវត្តដំណោះស្រាយជាច្រើន ដើម្បីដោះស្រាយការលំបាក និងជួយឧបត្ថម្ភដល់សហគ្រាសនានា។
ជំហានវិជ្ជមានក្នុងការធ្វើកំណែទម្រង់រដ្ឋបាល និងការទាក់ទាញទុនវិនិយោគ នៅខេត្ត Binh Duong - ảnh 1 ហេដ្ឋារចនាសម្ព័ន្ធខេត្ត Binh Duong 

ក្នុងឆមាសទី ១ ឆ្នាំ ២០១៨ ទុនវិនិយោគសរុបពីបរទេសនៅខេត្ត Binh Duong ទទួលបានជាង ៨៥០ លានដុល្លារអាមេរិក ស្មើនឹងជាង ៦០ % បើធៀបនឹងផែនការឆ្នាំ២០១៨ ហើយពីឆ្នាំ២០១៦ រហូតមកដល់ពេល នេះ ទុន FDI សរុបរបស់ខេត្តទទួលបានជាង 5,7 ពាន់លានដុល្លារអាមេរិក។ ជាមួយនឹងតួរលេខទាំងនេះ ខេត្ត Binh Duong មានយថាទស្សន៍ទទួលបានគោលដៅទាក់ទាញទុនវិនិយោគជាង ៧ ពាន់លានដុល្លារអាមេរិកយ៉ាងឆាប់ៗ តាមផែនការរយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ២០២០។

ដើម្បីទទួលបានលទ្ធផលទាំងនេះ ខេត្ត Binh Duong បានកសាង និងអភិវឌ្ឍន៍មណ្ឌលឧស្សាហកម្ម ដើម្បីឆ្លើយតបនឹងតម្រូវការរបស់វិនិយោគិន។ គម្រោងការណ៍ភាគច្រើនត្រូវបានលាតត្រដាងអនុវត្តន៍នៅមណ្ឌលឧស្សាហកម្ម និងតំបន់ឧស្សាហកម្ម ឲ្យសមស្របនឹងទិសដៅទាក់ទាញទុនវិនិយោគរបស់ខេត្ត Binh Duong ហើយឆ្លើយតបនឹងតម្រូវការការពារបរិស្ថាន។ លោក Yasuo Nishitohge ម្ចាស់សហគ្រាសជនជាតិជប៉ុនមួយរូប នៅមណ្ឌលឧស្សហកម្ម VSIP ១ ទីរួមខេត្ត Thuan An ខេត្ត Binh Duong បានឱ្យដឹងថា៖

"យើងខ្ញុំនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីអនុវត្តន៍គម្រោងការណ៍ប្រកបដោយប្រសិទ្ធភាពបំផុត។ យើងខ្ញុំមានបំណងចង់ទទួលបានកិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភរបស់រដ្ឋអំណាចខេត្ត Binh Duong និងស្ថាប័ននានា។ យើងខ្ញុំមានជំនឿជាក់ថា ខេត្ត Binh Duong និងអភិវឌ្ឍន៍កាន់តែខ្លាំងក្លាថែមទៀត។

ជំហានវិជ្ជមានក្នុងការធ្វើកំណែទម្រង់រដ្ឋបាល និងការទាក់ទាញទុនវិនិយោគ នៅខេត្ត Binh Duong - ảnh 2  ហេដ្ឋារចនាសម្ព័ន្ធខេត្ត Binh Duong 

នាពេលខាងមុខ ខេត្ត Binh Duong នឹងបន្តវិនិយោគហេដ្ឋារចនាសម្ព័ន្ធទំនើប ដោយព្រមៗគ្នា សំដៅបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិន ដូចជា កសាង ជួសជុលពង្រីកប្រព័ន្ធផ្លូវគមនាគមន៍សំខាន់ៗ ដែលតភ្ជាប់ខេត្តជាមួយមណ្ឌលសេដ្ឋកិច្ចស្នូលនៅភាគខាងត្បូង។ លោក Tran Thanh Liem ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Duong បានឲ្យដឹងថា៖ ដើម្បីទាក់ទាញគម្រោងការណ៍ធំៗពីសហគ្រាសបរទេស ខេត្ត Binh Duong បានបន្តកែលម្អបរិយាកាសវិនិយោគ ជំរុញខ្លាំងការធ្វើកំណែទម្រង់បែបបទរដ្ឋបាល និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងថ្នាក់ខេត្ត។ ទន្ទឹមនឹងនេះ ខេត្ត បានប្រមូលប្រភពធនធានដើម្បីវិនិយោគហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម និងបណ្ដុះបណ្ដាលធនធានមនុស្ស។

"ថ្នាក់ដឹកនាំខេត្ត និងស្ថប័នគ្រប់ជាន់ថ្នាក់នឹងបន្តរួមដំណើរជាមួយសហគ្រាស ដើម្បីផ្ទៀងស្ដាប់ ស្វែងយល់ និងដោះស្រាយរាល់ការសាកល្បង និងសំណើររបស់សហគ្រាស ដើម្បីបង្កលក្ខណៈងាយស្រួល និងជ្រះស្រឡះបំផុតសម្រាប់សហគ្រាស និងសហគ្រិនផងដែរ"។

ដើម្បីបន្តលើកកម្ពស់ប្រសិទ្ធភាពក្នុងការទាក់ទាញទុនវិនិយោគនោះ ថ្នាក់ដឹកនាំខេត្ត Binh Duong បានប្រគល់ភារកិច្ចជាក់ស្តែងជូនមន្ទីរ ស្ថាប័ននានា សំដៅកសាង សុក្រឹតយន្តការគោលនយោបាយ  កែលំអហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសចាំបាច់។ ទន្ទឹមនឹងនេះ បន្តរក្សាបរិយាកាសវិនិយោគដោយស្ថិរភាព ផ្ទៀងស្ដាប់ និងដោះស្រាយសំណើរ ការសាកល្បងជូនសហគមសហគ្រាស FDI ក្នុងខេត្តជាប្រចាំ។

បរិយាកាសវិនិយោគ ធ្វើអាជីវកម្មរបស់ខេត្ត Binh Duong កាន់តែជ្រះស្រឡៈ ងាយស្រួល ដែលត្រូវបានសហគមន៍សហគ្រាសនៅក្នុង និងក្រៅប្រទេស វាយតម្លៃខ្ពស់ គឺនៅតែបានយកចិត្តទុកដាក់កែលម្អ និងឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចដោយចីរភាពថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ