ទីក្រុងហូជីមិញដោះរបាំងរារាំងដើម្បីកំណើនដោយចីរភាព

(VOVWORLD) -ក្រោយរយៈពេល ៣ ឆ្នាំ អនុវត្តកម្មវិធីលើកកម្ពស់គុណភាពកំណើននោះ សមត្ថភាពប្រកួតប្រជែងខាងសេដ្ឋកិច្ចរបស់ទីក្រុងហូជីមិញបន្តរក្សាកំណើនខ្ពស់និងស្ថិរភាព។ ទោះជាយ៉ាងណាក៏ដោយដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ក្នុងដំណាក់កាលថ្មីនេះ ទីក្រុងហូជីមិញកំពុងម្ចាស់ការដោះរបាំងរារាំងដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចដោយចីរភាព។
 ទីក្រុងហូជីមិញដោះរបាំងរារាំងដើម្បីកំណើនដោយចីរភាព - ảnh 1 ទិដ្ឋភាពទីក្រុងហូជីមីញនារាត្រី (Internet)

ក្នុងដំណាក់កាល 2015-2017 កំណើនសេដ្ឋកិច្ចជាមធ្យមរបស់ទីក្រុងហូជីមិញទទួលបាន 8,2% ក្នុងមួយឆ្នាំហើយកំណើនសេដ្ឋកិច្ចនាឆ្នាំក្រោយៗទៀតជានិច្ចកាលខ្ពស់ជាងឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយយោងតាមសេដ្ឋវិទូបានឲ្យដឹងថា៖នៅក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ទីក្រុងនោះ ការអភិវឌ្ឍឧស្សាហកម្មនៅតែពឹងផ្អែកលើមូលដ្ឋានទុននិងពលកម្មប៉ុណ្ណោះ ពោលគឺមិនពឹងផ្អែកលើទិន្នផលពលកម្ម បច្ចេកវិទ្យា និងបញ្ញវន្តឡើយ។     សាស្ត្រាចារ្យ បណ្ឌិត លោកNguyen Trong Hoai នាយករងមហាវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញបានឲ្យដឹងថា ទីក្រុងគម្បីផ្លាស់រូបសណ្ឋានខឿនសេដ្ឋកិច្ចដែលផ្ដោតសំខាន់លើប្រសិទ្ធភាព ការផ្លាស់ប្ដរថ្មី និងការច្នៃប្រឌិត ដែលផ្អែកលើមូលដ្ឋានអភិវឌ្ឍន៍បច្ចេកវិជ្ជា ហេដ្ឋារចនាសម្ព័ន្ធ គុណភាពប្រភពធនធានមនុស្សយន្តការនិងគោលនយោបាយ។ ទីក្រុងគប្បីវិនិយោគអភិវឌ្ឍន៍ មជ្ឈមណ្ឌលគ្រប់គ្រងទីក្រុងឆ្លាតនិងឃ្លាំងផ្ទុកទិន្នន័យទូទៅតាមយន្តការបើកទូលាយ។លោកបានថ្លែងយ៉ាងដូច្នេះថា៖

“ប្រហារសំខាន់ៗគឺមន្ទីរ និងស្ថានប័ននានាគប្បីអនុវត្តឲ្យបានល្អរាល់ភារកិច្ចសារធារណៈ។ ពោលគឺយើងចំបាច់ត្រូវអនុវត្តន៍បច្ចេកវិទ្យាព័ត៌មានសម្រាប់សេវាកម្មសារធារណ ហើយប្រការជាលក្ខខ័ណ្ឌចម្បងផងដែ”។

ទីក្រុងហូជីមិញគប្បីជំរុញកិច្ចសហប្រតិបត្តិការ និងតភ្ជាប់តំបន់ ដើម្បីពង្រីកទីតាំងភូមិសាស្ត្រអភិវឌ្ឍន៍។ ទន្ទឹមនឹងនេះ ទីក្រុងហូជីមិញត្រូវកំណត់ឲ្យក្លាយទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ បច្ចេកវិទ្យាខ្ពស់ និងជាតំបន់សេដ្ឋកិច្ចសំខាន់ៗនៅភូមិភាគខាងត្បូង។ សាស្រ្តាចារ្យរង បណ្ឌិត Do Phu Tran Tinh នៅមហាវិទ្យាល័យសេដ្ឋកិច្ច នីតិសាស្ត្រ ចំណុះសកាលវិទ្យាល័យជាតិទីក្រុង
ហូជីមិញបានឲ្យដឹងថា៖

“ទីក្រុងហូជីមិញមិនគប្បីទទួលភារកិច្ចច្រើនពេកនោះទេ ពោលគឺទីក្រុងត្រូវប្រគល់ភារកិច្ចឲ្យទៅមូលដ្ឋានមួយចំនួនក្នុងតំបន់។ យើងចាំបាច់ត្រូវមានក្របខ័ណ្ឌគតិយុត្តសមស្របជាមួយការតភ្ជាប់ និងអភិវឌ្ឍន៍ក្នុងតំបន់ ទើបអាចលើកកម្ពស់គុណភាពកំណើនបានផងដែរ”។

អ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រជាច្រើនរូបបានស្នើឲ្យទីក្រុងគប្បីទាក់ទាញប្រភពទុនវិនិយោគប្រកដោយប្រសិទ្ធភាព និងលើកម្ពស់គុណភាពកំណើនសេដ្ឋកិច្ចតាមរយៈការវិនិយោគស៊ីជម្រៅនឹងផ្លាស់ប្ដូរបច្ចេកវិទ្យា។ក្រោមការគ្រប់គ្រងរបស់រដ្ឋនោះ ទីក្រុងចាំបាច់ត្រូវមានរូបសណ្ឋានសេដ្ឋកិច្ច ដែលមានរចនាសម្ព័ន្ធផ្នែក ដែលផ្លាស់ប្តូរតាមទិសដៅជំរុញកំណើនដោយចីរភាព និងបែងចែកប្រភពកម្លាំងសមស្រប។ ព្រមទាំងមានគោលនយោបាយជួយឧបត្ថម្ភសម្រាប់សហគ្រាសខាត់តូច និងមធ្យម។

 ទីក្រុងហូជីមិញដោះរបាំងរារាំងដើម្បីកំណើនដោយចីរភាព - ảnh 2លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ (Internet)

សាររបស់ទីក្រុងហូជីមិញគឺតែងតែផ្ទៀងស្ដាប់ និងសន្យាខិតខំប្រឹងប្រែងក្នុងការអនុវត្តរាល់ដំណោះស្រាយ ដើម្បីជួយឲ្យការរួមវិភាគទានរបស់អ្នកជំនាញ អ្ននវិទ្យាសាស្ត្រ និងសហគ្រាសក្លាយទៅជាការពិត។ លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានឲ្យដឹងថា៖

“ទីក្រុងនឹងបង្កលក្ខណៈងាយស្រួលបំផុត និងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីជួយឲ្យអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រក្នុងការរួមវិភាគទានច្រើនថែមទៀតសម្រាប់ទីក្រុងអភិវឌ្ឍន៍។ ខ្ញុះសង្ឃឹមថាអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រទាំងនេះនឹងរួមដំណើរ ចែករំលែកលទ្ធផលក្នុងការសិក្សាស្រាវជ្រាវ និងផ្ដល់មតិ ដើម្បីរាល់យន្តការ គោលនយោបាយដែលបានចេញផ្សាយនឹងផ្សាផ្ជាប់ជាមួយការពិតជាក់ស្ដែង ហើយមានមូលដ្ឋានទ្រឹស្តីផងដែរ”។

ពិតណាស់ថា ដើម្បីរាក្សារឹងមាំនូវកំណើនសេដ្ឋកិច្ច ឆ្ពោះទៅរកនិរន្តរភាពនោះ ទីក្រុងគប្បីម្ចាស់ការដោះរបាំងរារាំងជាជំហានៗ។ ក្រៅពីនេះ ទីក្រុងគប្បីអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចតាមទិសចីរភាព ផ្អែកលើកម្លាំងក្នុងប្រទេស អភិវឌ្ឍន៍បៃតង អនុវត្តន៍វិទ្យាសាស្ត្របច្ចេកវិទ្យា និងផ្លាស់ប្ដូរថ្មី ថ្នៃប្រឌិត គឺជាទិសដៅដ៏ត្រឹមត្រូវ ហើយតាមនោះអះអាងនូវឋានៈជាក្បាលម៉ាស៊ីនរបស់ទីក្រុងហូជីមិញ
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ