ប្រសិទ្ធភាពពីគោលនយោបាយជួយឧបត្ថម្ភអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ព្រៃភ្នំ

ប្រសិទ្ធភាពពីគោលនយោបាយជួយឧបត្ថម្ភអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ព្រៃភ្នំ - ảnh 1
ប្រសិទ្ធភាពពីគោលនយោបាយជួយឧបត្ថម្ភអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ព្រៃភ្នំ (Image: VNA)


(VOVworld) – ក្នុងក្របខ័ណ្ឌគំរោងការណ៍ «បង្កើនកិច្ចសហប្រតិបត្តិការ
អន្តរជាតិជួយឧបត្ថម្ភអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនរួមជាតិជាជន
ជាតិភាគតិច» របស់រដ្ឋាភិបាលវៀតណាម ក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ
កម្មវិធីជួយ ឧបត្ថម្ភសំរាប់ជនរួមជាតិជាជនជាតិភាគតិចជាច្រើនត្រូវបាន
អនុវត្តប្រកបដោយ ប្រសិទ្ធភាព។ ក្នុងនោះ ការផ្តល់ប្រភពទុនប្រមូលផ្តុំ
ទៅលើការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមសុខាភិបាលនិងដំណោះស្រាយបញ្ហា
សង្គមកិច្ចអប់រំនិងបណ្តុះបណ្ដាល រួមចំណែកកាត់បន្ថយភាពក្រីក្រ
កែលំអរជីវភាពរស់នៅរបស់ប្រជាជនជាជន ជាតិភាគតិចនៅតំបន់ព្រៃភ្នំ។​

        ក្រៅពីប្រភពទុននៅក្នុងផែនការ នាពេលថ្មីៗនេះ រដ្ឋាភិបាលវៀតណាម
សុទ្ធតែលៃទុកចំនួនប្រាក់ធំៗពីការសន្សំសំចៃនៃការចំណាយថវិការរដ្ឋមជ្ឈឹម
ដើម្បីអនុវត្តគោលនយោបាយសន្តិសុខសង្គមសំរាប់ជនរួមជាតិភាគតិចនៅ
តំបន់ព្រៃភ្នំ។ ក្នុងឆ្នាំ ២០១៥ ដោយឡែក គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
វៀតណាមបានផ្តល់ចំនួនប្រាក់ ៥៣០០ ពាន់លានដុងសំរាប់កម្មវិធីជួយ
ឧបត្ថម្ភលំនៅដ្ឋាន​ កម្មវិធីជួយផ្តល់ដីផលិតកសិកម្មឬគោលនយោបាយផ្តល់
កម្ចីសំរាប់ជនរួមជាតិភាគតិចក្រីក្រពិសេស។ ក្នុងឆ្នាំ ២០១៥ ដែរ មានអង្គ
ការក្រៅរដ្ឋាភិបាលនិងក្រុមហ៊ិននៅក្នុងនិងក្រៅប្រទេសសន្យាវិនិយោគរាប់
ពាន់លានដុងដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនៅតំបន់ព្រៃភ្នំដំណាក់កាល
២០១៦ - ២០២០។

ខេត្ត Bac Giang (ភាគខាងជើងវៀតណាម) គឺជាតំបន់ជួរមុខក្នុងទូទាំង
ប្រទេសអនុវត្តប្រកបដោយប្រសិទ្ធភាពរាល់ប្រភពប្រាក់ជំនួយនេះ។ លោក
 Chu Quy Minh អនុប្រធានគណៈកម្មាធិការជនរួមជាតិខេត្ត Bac Giang បាន
ឲ្យដឹងថា ៖ ​​​                                

«ពីប្រភពទុនជួយឧបត្ថម្ភ ខេត្តបានអភិវឌ្ឍន៍កសិកម្មតាមទិសផលិតម្ម
ទំនិញរបៀបប្រមូលផ្តុំ តភ្ជាប់ជាមួយការផ្ទេប្តូររចនាសម្ព័ន្ធដំណាំដាំដុះដោយ
ឈរ លើមូលដ្ឋានរៀបចំផែ​នការតំបន់ផលិតកម្មឲ្យសមស្របនឹងតំបន់និមួយៗ
ឃុំ និមួយៗដើម្បីពង្រីកសក្តានុភាព។ ជំរុញយ៉ាងខ្លាំងអភិវឌ្ឍន៍ឧស្សាហកម្ម
និង រប សប្បកម្មពាណិជ្ជកម្មតភ្ជាប់នឹងមុខរបរជនបទ។»

        ស្ថិតក្នុងកម្មវិធីអនុវត្តគំរោងការណ៍ «បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ
 ជួយឧ​បត្ថម្ភអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមតំបន់ជនរួមជាតិភាគតិច»​ របស់រដ្ឋាភិបាល
 ក្នុងរយៈពេល ៥ ឆ្នាំ កន្លងទៅ ក្រុមហ៊ុនភាគហ៊ុននាំចេញនាំចូល Loc Huong
ខេត្ត Yen Bai (ភាគខាងជើងវៀតណាម) បានតភ្ជាប់ជាជំហានៗរវាងប្រជា
កសិកររជាមួយរដ្ឋអំណាចតំបន់នៅខេត្ត Yen Bai និងខេត្ត Son La ដើម្បី
 អភិវឌ្ឍន៍កសិផលនៅទីនេះ។ លោកស្រី Nguyen Thi Thanh Huong អគ្គនិយការ
 ក្រុមហ៊ុនភាគហ៊ុននាំចេញនាំចូល Loc Huong បានឲ្យដឹងថា៖

        «ដំណាក់កាលទី ១​ គឺណែនាំប្រជាកសិករពីបច្ចេកទេសនិងប្រមូលផលដាំ
ដំណាំ។ ដំណាក់កាលទី ២ គឺរយៈពេលចាប់ផ្តើម ផលិតកម្មជាផ្លូវការ។ យើងខ្ញុំ
ណែនាំសំរាប់នារីជាជនជាតិភាគតិចអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាដើម្បីឆ្លើយ
តបនឹងតម្រូវការរបស់ក្រុមហ៊ុនចំពោះផលិតផលក៏ដូច ជា តម្រូវការនៅក្នុងនិង
ក្រៅប្រទេស។»

        ទាំងនេះគឺជារូបសណ្ឋានជួយឧបត្ថម្ភអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមចំពោះតំបន់
ជនរួមជាតិភាគតិច ប្រព័ន្ធ Mr. Sach (លោកស្អាត) បានសហការជាមួយប្រជាកសិ
ករនៅខេត្ត Hoa Binh ខេត្ត Bac Giang ខេត្ត Bac Ninh រួមជាមួយតំបន់ជុំវិញផ្សេងៗ
ទៀតដើម្បីកសាងរូបសណ្ឋានចិញ្ចឹមសត្វនិងដាំដំណាំតាមប្រព័ន្ធបិទឆិតសុវត្ថិភាព
សំរាប់អតិថជនទីក្រុងហាណូយ។ លោក Nguyen Quang Huy នាយកគ្រប់គ្រង
ពាណិជ្ជកម្មប្រព័ន្ធ Mr.Sach បានឲ្យដឹងថា៖

        «បញ្ហាអាកាសធាតុ​ក៏ដូចជាចរាចរណ៍ដឹកជញ្ជូននិងការធានាកសិផលពិបាក
ណាស់ដោយសារកសិផលដែលត្រូវបានដឹកជញ្ជូនពីតំបន់ព្រៃភ្នំដល់អតិថិជននៅ
ទីក្រុងជួបការលំបាកជាច្រើន។ ជាពិសេស គុណភាពកសិផលនឹងថយចុះក្នុង
ពេលមិនទាន់ប្រមូលផល។ យើងខ្ញុំសហការជាមួយរដ្ឋអំណាចតំបន់ មជ្ឈមណ្ឌល
ចញ្ចឹមដាំដុះដើម្បីផ្សព្វផ្សាយជាមួយប្រជាកសិករអំពីផលិតផល ស្អាត។ ក្នុងពេល
ប្រភពប្រើប្រាស់កសិផលត្រូវបានធានា ប្រជាកសិករនឹងពេញ ចិត្តផលិត។»

        ការយកចិត្តទុកអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ជនរួមជាតិភាគតិចនៅព្រៃភ្នំគឺជា
គោលនយោបាយអាទិភាពរបស់វៀតណាម។ រួមជាមួយបណ្ដាកម្មវិធីគំរោងការ
 ណ៍វិនិយោគរបស់រដ្ឋ ប្រភពទុនជួយឧបត្ថម្ភជាង ៣០ លានដុល្លាអាមេរិកពីអង្គ
ការក្រៅប្រទេសកំពុងបន្តពង្រីកប្រកបដោយប្រសិទ្ធភាពក្នុងការកាត់បន្ថយភាព
 ក្រីក្រនៅតំបន់ព្រៃភ្នំ។ លទ្ធផលនេះបង្ហាញនូវកិច្ចសហប្រតិបត្តិការរបស់រដ្ឋ
រដ្ឋអំណាចនិងប្រជាពលរដ្ឋក្នុងការខំប្រឹងប្រែងធានាសន្តិសុខសង្គម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ