|
ផ្នែកជលផលវៀតណាមឆ្ពោះទៅគោលដៅបង្កើនតំលៃប្រាក់នាំចេញបង្កង (VNA) |
(VOVworld) – ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមកំពុងកសាង
គំរោងការណ៍អភិវឌ្ឍន៍ផ្នែកឧស្សាហកម្មផលិតបង្កង ខំប្រឹងប្រែងឆ្ពោះទៅ
គោលដៅតំលៃប្រាក់នាំចេញបង្កងទទួលបាន ១០ ពាន់លានដុល្លាអាមេរិកនា
ឆ្នាំ ២០២៥។
ការផលិតនិងនាំចេញបង្កងរបស់វៀតណាមអភិវឌ្ឍន៍ដោយឥតឈប់ឈរ
ក្នុងរយៈពេលកន្លែងទៅដែលបានលើកកំពស់ចំណាត់ថ្នាក់របស់វៀតណាម
ក្នុងផ្នែកផលិតបង្កងពិភពលោក។ វៀតណាមកំពុងឈរលំដាប់ថ្នាក់ទី ៣
ខាងផលិតនិងនាំចេញបង្កង។ ទន្ទឹមនឹងនោះ វៀតណាមគឺជាប្រទេសផ្គត់
ផ្គង់បង្កងធំបំផុតសំរាប់ទីផ្សារជប៉ុនហើយឈរលំដាប់ថ្នាក់ទី ៣ នៅអាមេរិក
និងទី ៤ នៅសហភាពអឺរ៉ុប។ លោក Truong Dinh Hoe អគ្គលេខាធិការសមាគ
មន៍កែច្នៃនិងនាំចេញជលផលវៀតណាមបានឲ្យដឹងថា៖
«មុននេះ តំលៃបង្កងខ្ពស់ដោយសារវាត្រូវបានធ្វើអាជីវកម្មក្នុងធម្មជាតិ។ នា
បច្ចុប្បន្ន បង្គាជើងសនិងបង្កងត្រូវបានចិញ្ចឹមដោយហេតុនេះទើបតំលៃទាប
ជាង។ ប្រការនេះរួមចំណែកក្នុងភាពម្ចាស់ការប្រភពផ្គត់ផ្គង់ ក៏ដូចជា បង្កើន
កំណើនក្នុងការប្រើប្រាស់និងតំលៃចំពោះផលិតផលបង្កងរបស់វៀតណាម
ផងដែរ។»
រីឯ ប្រធានមន្ទីរចិញ្ចឹមជលផលចំណុះអគ្គនាយកដ្ឋានជលផលក្រសួង កសិកម្ម
និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Nhu Van Can បានឲ្យដឹងថា៖
«ទស្សនៈអភិឌ្ឍន៍គឺមិនបើកទូលាយផ្ទៃដីចិញ្ចឹម នោះគឺប្រមូលផ្តុំទៅលើការ
លើកកំពស់ទិន្នផល។ តំបន់ចិញ្ចឹមនឹងមានផ្ទៃដីពី ៦០០ ដល់ ៧០០ ពាន់ ហិកតា។
ដោយឈរលើមូលដ្ឋាននេះ យើងនឹងត្រួតពិនិត្យឡើងវិញការរៀបចំ ផែនការ
តំបន់ចិញ្ចឹមបង្កងដើម្បីលើកកំពស់ទិន្នផលនិងគុណភាព។»
អនុរដ្ឋមន្ត្រីក្រសួងសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Vu Van
Tam បានឲ្យដឹងថា៖ ក្នុងឆ្នាំ ២០១៧ នេះ ផ្នែកជលផលនឹងប្តេជ្ញាអនុវត្តវិធានការ
ដោយឈរលើមូលដ្ឋានកសាងផែនការធ្វើសកម្មភាពនៃគំរោងការណ៍អភិវឌ្ឍន៍
ផ្នែកឧស្សាហកម្មបង្កង។ លោក Vu Van Tam បានលើកច្បាស់ថា៖
«ប្រមូលផ្តុំទៅលើវិទ្យាសាស្ត្របច្ចេកវិទ្យាដើម្បីលើកកំពស់ទិន្នផលនៃផ្ទៃដី
ចិញ្ចឹមបង្កងឧស្សាហកម្ម។ នាបច្ចុប្បន្ន ផ្ទៃដីចិញ្ចឹមបង្កងគឺ ១៤០ ពាន់ហិកតា
ដែលអាចកើនឡើងរាប់សិបពាន់ហិកតាក្នុងរយៈពេលខ្លីខាងមុខ។ ទិន្នផលមធ្យម
ទទួលបាន ៤ តោនក្នុងមួយហិកតា ដែលអាចលើកកំពស់ដល់ ៦ ឬ ៨ តោនក្នុង
មួយហិកតា។ គប្បីមានយន្តការគោនយោបាយទាក់ទាញសហគ្រាសដើម្បី តភ្ជាប់
ជាមួយសហគ្រិនហើយវិនិយោគចូលក្នុងវិទ្យាសាស្ត្របច្ចេកវិទ្យាហើយអភិវឌ្ឍន៍រូប
សណ្ឋានថ្មីក្នុងការផលិតនិងនាំចេញបង្កង។»
នាពេលថ្មីៗនេះ ការជះឥទ្ធិពលដោយបំរ៉ែបំរួលអាកាសធាតុ ជាពិសេសគឺ
ស្ថានភាពជ្រាបទឹកប្រៃដែលកំពុងប្រព្រឹត្តទៅដ៏ទូលំទូលាយ រងឥទ្ធិពលអាក្រក់
ទៅលើផ្ទៃដីផលិតកសិកម្ម នោះគឺការផ្លាស់ប្តូររចនាសម្ព័ន្ធផលិតកម្ម ក្នុងនោះ
ជំរុញខ្លាំងការចិញ្ចឹមបង្កងសំរាប់ការនាំចេញគឺជាវិធានការជំនួសប្រកបដោយ
ប្រសិទ្ធភាពដើម្បីលើកកំពស់តំលៃនាំចេញ៕