ឱកាសសម្រាប់កសិផលវៀតណាមនៅលើទីផ្សារជួញដូរទំនិញ
(VOVWORLD) -នាថ្ងៃទី ១ មិថុនា ឆ្នាំ២០១៨អនុក្រឹត្យលេខ ៥១ របស់រដ្ឋាភិបាលវៀតណាមត្រូវបានចូលជាធរមាន ។ អនុក្រឹត្យនេះ ធ្វើវិសោធនកម្ម និងបំពេញបន្លែមមាត្រាមួយចំនួននៃអនុក្រឹត្យលេខ ១៥៨ របស់រដ្ឋាភិបាលដែលបានចុះថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០០៦ ដោយបានចែងលម្អិតនូវច្បាប់ពាណិជ្ជកម្មស្ដីពីសកម្មភាពជួញដូរទំនិញតាមរយៈមន្ទីរជួញដូរទំនិញ។ អនុក្រឹត្យនេះ មានខ្លឹមសារបើកទូលាយ និងបង្ក លក្ខណៈងាយស្រួលសម្រាប់ការប្រតិបត្តិនៃទីផ្សារជួញដូរទំនិញ ជាពិសេសគឺនៅពេលចរាចរណ៍ទំនិញទៅកាន់បរទេស ហើយជួយលើកកម្ពស់លក្ខណៈប្រកួតប្រជែងនៃទំនិញកសិផលវៀតណាមទៀតផង។
កសិផលវៀតណាមនៅលើទីផ្សារ (Internet) |
វៀតណាមគឺជាប្រទេសនាំចេញកសិផលដ៏ធំនៅលើពិភពលោក ជាពិសេសគឺកាហ្វេ ម្រេច គ្រាប់ស្វាយចន្ទី និងកៅស៊ូ ជាដើម។ ប៉ុន្តែរហូតមកដល់ពេលនេះ ក្រុមហ៊ុនបរទេសមិនត្រឹមតែបានកំណត់តម្លៃនាំចេញកលិផលប៉ុណ្ណោះទេ ថែមទាំងកំណត់បទដ្ឋានសម្រាប់មុខទំនិញកសិផលទៀតផង។ ខណៈដែលសហគ្រាសគោរពតាមបទដ្ឋាន និងរបាំងខាងបច្ចេកទេសអន្តរជាតិ គឺបានន័យថា មុខទំនិញទាំងនេះត្រូវបានការពាររួចជាស្រេច ពោលគឺត្រូវបានជួញដូរទៅតាមច្បាប់កំណត់នៅទីផ្សារ។ លោក Nguyen Duc Dung អគ្គនាយករងមន្ទីរជួញដូរទំនិញវៀតណាមបានឲ្យដឹងថា៖
“ក្រៅពីការជួញដូរដែលមានការកំណត់នោះ យើងខ្ញុំបានតភ្ជាប់ ជាមួយ ក្រុមហ៊ុន logistic និងឃ្លាំងផ្ទុកទំនិញ ដើម្បីផ្ដល់សេវាដឹកជញ្ជូន និងត្រួតពិនិត្យ សំដៅជួយសម្រួលដល់សហគ្រាស់ក្នុងការជួញដូរទំនិញ និងទប់ស្កាត់ហានិភ័យផងដែរ”
ចំពោះផលិតផលម្រេច ដោយប្រឈមនឹងការលំបាកក្នុងការគ្រប់គ្រងតម្លៃ និងគ្មានតារាងប្រៀបធៀបតម្លៃជាមួយអន្តរជាតិនោះ បានជាប្រជាកសិករត្រូវបង្ខំចិត្តលក់ម្រេចក្នុងតម្លៃថោក។ យ៉ាងណាមិញ នៅឥណ្ឌា និង ប្រេស៊ីល ដោយមានទីផ្សារជួញដូរម្រេច បានជាតម្លៃម្រេចអាចទទួលយកបាន។ លោកស្រី Nguyen Mai Oanh អនុប្រធានសម្ព័ន្ធសមាគមម្រេចវៀតណាមបានឲ្យដឹងថា៖
“យើងខ្ញុំបានបង្កើតកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធសមាគមម្រេចឥណ្ឌា ដើម្បីផ្លាស់ប្ដូរព័ត៌មានក្នុងទីផ្សារជួញដូរម្រេច។ ហេតុដូច្នេះហើយ បានជាម្រេចមានតម្លៃសមរម្យនិងស្ថិរភាពនៅទីផ្សារ។ ឥណ្ឌាក៏មានបំណងបោះទុនវិនិយោគ និងចួលរួមក្នុងទីផ្សារជួញដូរម្រេចរបស់វៀតណាមដែរ”។
ស្តង់ទំនិញកសិផលរបស់វៀតណាមនៅក្នុងពីព័រណ័មួយ (Internet)
|
ចំពោះមុខទំនិញកាហ្វេវិញ នាពេលកន្លងទៅ ក្រសួងឧស្សហពាណិជ្ជកម្មវៀតណាមបានបើកឲ្យដំណើរការសាកល្បងនូវមជ្ឈមណ្ឌលជួញដូរកាហ្វេ Buon Me Thuat ប៉ុន្តែត្រូវបិទដំណើរការវិញដោយមិនទទួលបានប្រសិទ្ធភាពឡើយ។ ក្រៅពីនេះ សហគ្រាសបរទេសបានប្រមូលទិញកាហ្វេនៅវៀតណាមតាមស្ដង់ដារដែលគេកំណត់ក្នុងតម្លៃទាប ដើម្បីយកទៅកែច្នៃ ហើយលក់ចេញក្នុងតម្លៃខ្ពស់។ ហេតុដូច្នេះហើយ បានជាសហគ្រាស និងអ្នកដាំកាហ្វេ មានបំណងប្រាថ្នាថា៖បន្ទាប់ពីទីផ្សារជួញដូរទំនិញក្នុងស្រុកតភ្ជាប់ជាមួយនឹងទីផ្សារជួញដូរបរទេសនោះ នឹងនាំមូកនូវព័ត៌មានតម្លាភាព ច្បាស់លាស់ និងកាត់បន្ថយហានិភ័យដែរ។ លោក Trinh Duc Minh ប្រធានសម្ព័ន្ធសមាគមកាហ្វេ Dak Lak បានឲ្យដឹងថា៖
“សហគ្រាស ធនាគារ និងអង្គភាព logistic គប្បីរួមសហការជាមួយគ្នា ព្រមទាំងតភ្ជាប់រវាងមន្ទីរជួញដូរក្នុងស្រុកទៀតផង។ ប្រសិនបើទទួលបានជោគជ័យនោះ យើងនឹងមានទំនុកទុកចិត្តផងដែរ”។
ទំនិញកសិផលរបស់វៀតណាមចូលក្នុងទីផ្សារជួញដូរទំនិញ និងជួញដូរជាមួយទីផ្សារទំនិញបរទេសគឺមិនងាយស្រួលទេ។ ប្រសិនបើ កសិករ សហគ្រាស និងស្ថាប័នមានសមត្ថកិច្ចខិតខំប្រឹងប្រែង ដើម្បីឆ្លើយតបនឹង លក្ខខ័ណ្ឌដ៏តឹងរ៉ឹងនៃទីផ្សារនោះ យើងច្បាស់ជានឹងទទួលបានជោគជ័យ។ ហើយតាមនោះកាត់បន្ថយហានិភ័យដោយបម្រែបម្រួលនៃទីផ្សារ គ្រប់គ្រង តម្លៃ បាន ហើយរួមចំណែកលើកកម្ពស់តម្លៃនៃមុខទំនិញកសិផលរបស់វៀតណាមទៀតផង៕