Hai Phong ខិតខំប្រឹងប្រែង​ក្លាយ​ទៅជា​កម្លាំង​ចលករ​កំណើន​របស់​ប្រទេស​ជាតិទាំងមូល

(VOVWORLD) - ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ទីក្រុង Hai Phong ទទួលបានកំណើនជាបន្តបន្ទាប់ ដោយស្ថិតក្នុងលំដាប់កំពូលរបស់ប្រទេសជាតិទាំងមូល។ ក្នុងឆ្នាំ ២០២១ ទោះបីជាជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍយ៉ាងស្មុគស្មាញក៏ដោយ ប៉ុន្តែទីក្រុងនៅតែរក្សាបានកំណើនពីរខ្ទង់ ខ្ពស់បំផុតនៅទូទាំងប្រទេស។ 
Hai Phong ខិតខំប្រឹងប្រែង​ក្លាយ​ទៅជា​កម្លាំង​ចលករ​កំណើន​របស់​ប្រទេស​ជាតិទាំងមូល - ảnh 1Hai Phong ខិតខំប្រឹងប្រែងក្លាយទៅជាកម្លាំងចលករកំណើនរបស់ប្រទេសជាតិទាំងមូល (រូបថត៖ VOV)

ក្រៅពីល្បឿនអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន ទីក្រុង Hai Phong បានដាក់ចេញគោលដៅអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ពោលគឺក្លាយទៅជាទីក្រុងឧស្សាហកម្មទំនើប ឆ្លាតវៃ និងប្រកបដោយនិរន្តរភាពនៅតំបន់អាស៊ីអាគ្នេយ៍ និងលើពិភពលោក ព្រមទាំងក្លាយទៅជាកម្លាំងចលករកំណើនរបស់ប្រទេសជាតិទាំងមូលទៀតផង។

កំណើនសេដ្ឋកិច្ច (GRDP) សម្រេចបានជិត ១២,៤% នាំមុខគេក្នុងប្រទេស; ចំណូលថវិកាសម្រេចបាន ៩៤ ០០០ ពាន់លានដុង; ការទាក់ទាញទុនវិនិយោគពីបរទេស (FDI) សម្រេចបានជាង ៥ ពាន់លានដុល្លារអាមេរិក ខ្ពស់ជាង ៣ ទៅ ៤ ដងបើប្រៀបធៀបនឹងឆ្នាំ ២០២០ ហើយជាប់ចំណាត់ថ្នាក់លេខ ១ នៅទូទាំងប្រទេស។ ឆ្នាំ ២០២១ កន្លងទៅបន្តជាឆ្នាំជោគជ័យរបស់ទីក្រុង Hai Phong បើទោះបីជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍដ៏ស្មុគស្មាញក៏ដោយ។

ក្នុងឆ្នាំ ២០២១ អំឡុងពេលដែលវ៉ាក់សាំងបង្ការកូវីដ ១៩ មិនទាន់បានចាក់ជូនពលរដ្ឋយ៉ាងទូលំទូលាយនោះ ជាមធ្យមក្នុងមួយថ្ងៃ មានរថយន្តកុងតឺន័រ និងរថយន្តដឹកទំនិញចំនួន ១២ ៥០០ គ្រឿង បានចេញចូលទីក្រុង Hai Phong។ ដោយមានគោលការណ៍ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតខ្ពស់ជាង និងលឿនជាងមួយកម្រិត បើប្រៀបធៀបនឹងអនុសាស្ត្ររបស់ក្រសួងសុខាភិបាលនោះ ទីក្រុង Hai Phong បានម្ចាស់ការធ្វើតេស្តរកកូវីដ ១៩ និងទាញយកប្រភពវ៉ាក់សាំង ដើម្បីចាក់ជូនប្រជាជន។ យោងតាមលេខាបក្សទីក្រុង Hai Phong លោក Tran Luu Quang បានឲ្យដឹងថាការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតបានល្អ គឺជាកូនសោរសម្រាប់ទីក្រុង Hai Phong សម្រេចបានកំណើនខ្ពស់ក្នុងឆ្នាំ ២០២១៖ “ក្នុងគ្រាដ៏លំបាកបំផុត ទីក្រុង Hai Phong នៅតែរក្សាបានបរិយាកាសវិនិយោគ ដដែល។ ក្រៅពីសសរស្តម្ភទាំង៣ ដែលមហាសន្និបាតបក្សទីក្រុងលើកទី១៦ បានដាក់ចេញនោះគឺ៖ ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ - កំពង់ផែសមុទ្រ logistics - ទេសចរណ៍ ពាណិជ្ជកម្ម យើងខ្ញុំបានបន្តយកចិត្តទុកដាក់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាមួយការអភិវឌ្ឍនគរដោយព្រមៗគ្នាយ៉ាងល្អប្រសើរ ដើម្បីជួយសម្រួលដល់អ្នកជំនាញ និងពលកររស់នៅផងដែរ”។

ក្នុងឆ្នាំ ២០២២ ទីក្រុង Hai Phong បានដាក់ចេញគោលដៅសម្រេចឲ្យបាន GRDP ១៣% ឡើងទៅ បើធៀបនឹងឆ្នាំ ២០២១ ហើយទាក់ទាញ FDI ពី ២,៥ ទៅ ៣ ពាន់លានដុល្លារអាមេរិកចូលមកមណ្ឌលឧស្សាហកម្ម និងមណ្ឌលសេដ្ឋកិច្ចក្នុងភូមិសាស្រ្តទីក្រុង។ យោងតាមលោក Le Trung Kien ប្រធានគណៈគ្រប់គ្រងមណ្ឌលសេដ្ឋកិច្ចទីក្រុង Hai Phong បានឲ្យដឹងថា គោលដៅ ទាក់ទាញទុនវិនិយោក FDI ចំនួន ៣ ពាន់លានដុល្លារអាមេរិកកំពុងត្រូវបានអនុវត្តន៍តាមរយៈការងារធ្វើ និងភារកិច្ចជាក់លាក់៖ “ដើម្បីទាក់ទាញបានទុន FDI ចំនួន ៣ ពាន់លានដុល្លារអាមេរិកនោះ ទីក្រុងនឹងពង្រីកលទ្ធផល ហើយត្រូវយល់ដឹងយ៉ាងច្បាស់លាស់អំពីគោលបំណងហ៊ានគិតហ៊ានធ្វើសម្រាប់ទីក្រុង។ យើងចាំបាច់ត្រូវប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យាព័ត៌មាន ឌីជីថល។ ទន្ទឹមនឹងនេះការទាក់ទាញទុនវិនិយោគត្រូវផ្ដោតសំខាន់លើការប្រើប្រាស់ដីធ្លី និងកម្លាំងពលរតិច ប៉ុន្តែប្រើប្រាស់ បច្ចេកវិទ្យាខ្ពស់ ទទួលបានប្រាក់ចំណេញខ្ពស់ មិនបំពុលបរិស្ថាន មិនគេចពន្ធ និងមិនប្រែប្រួលតម្លៃផងដែរ”។

Hai Phong ខិតខំប្រឹងប្រែង​ក្លាយ​ទៅជា​កម្លាំង​ចលករ​កំណើន​របស់​ប្រទេស​ជាតិទាំងមូល - ảnh 2គម្រោង Cau Rao ១ ដែលជាគម្រោងសំខាន់មួយនៃទីក្រុង Hai Phong ឆ្នាំ ២០២១ (រូបថត៖ VOV)

សំដៅអនុវត្តសេចក្តីសម្រេចចិត្តលេខ ៤៥ របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍទីក្រុង Hai Phong ដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ក្នុងសម័យប្រជុំលើកទី ២ នៃរដ្ឋសភានីតិកាលទី ១៥ កន្លងទៅ រដ្ឋសភាបានអនុម័តលើសេចក្តីសម្រេចចិត្តចំនួន ៣៥ ស្ដីពីយន្តការ និងគោលនយោបាយពិសេសអភិវឌ្ឍន៍ទីក្រុង Hai Phong។ ទីក្រុង Hai Phong ត្រូវតែអភិវឌ្ឍន៍មិនត្រឹមតែសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងសម្រាប់បុព្វហេតុអភិវឌ្ឍន៍របស់ប្រទេសជាតិទាំងមូលទៀតផង។ ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុង Hai Phong នាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានចង្អុលបង្ហាញពីភារកិច្ចសំខាន់ៗដែលទីក្រុង Hai Phong ចាំបាច់ត្រូវអនុវត្តន៍ដើម្បីអភិវឌ្ឍន៍ថែមទៀត ឲ្យសក្តិសមនឹងការយកចិត្តទុកដាក់របស់មជ្ឈឹម។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា៖ “ទីក្រុង Hai Phong ត្រូវតែពង្រីកលក្ខណៈខ្លួនទីពឹងខ្លួនថែមទៀត ដើម្បីអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព ដោយពឹងផ្អែកលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ពឹងផ្អែកលើការផ្លាស់ប្ដូរថ្មីច្នៃប្រឌិត ពឹងផ្អែកលើការផ្លាស់ប្ដូរឌីជីថល ដើម្បីអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយអំពីសន្តិសុខការពារជាតិ សេដ្ឋកិច្ច ក្នុងនោះផ្ដោតសំខាន់លើឧស្សាហកម្មទំនើប ឧស្សាហកម្មបៃតង;  សេវាកម្មត្រូវតែជឿនលឿន ឆ្លាតវៃ និងងាយស្រួល។ ទេសចរណ៍ត្រូវតែមានលក្ខណៈអេកូឡូស៊ី គុណភាពខ្ពស់; កសិកម្មត្រូវតែបៃតង និងប្រកបដោយនិរន្តរភាព។ ទីមួយគឺការអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ ដោយផ្អែកលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ទីពីរត្រូវតែអភិវឌ្ឍសុខដុមរមនា ពោលគឺការអភិវឌ្ឍវប្បធម៌ ត្រូវសមស្របជាមួយនឹងការអភិវឌ្ឍនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងទិដ្ឋភាពសន្តិសុខ និងការពារជាតិផ្សេងទៀត”។

ដោយមានការយកចិត្តទុកដាក់ និងការវិនិយោគរបស់រដ្ឋ ជាមួយនឹងប្រពៃណី “អង់អាចក្លាហាន - ប្ដេជ្ញាយកឈ្នះ” ដូចទៅនឹងប្រសាសន៍ស្ងើចសរសើររបស់លោកប្រធានហូជីមិញនោះ ទីក្រុង Hai Phong កំពុងបន្តអភិវឌ្ឍន៍យ៉ាងទូលំទូលាយ និងខ្លាំងក្លាថែមទៀត ដើម្បីក្លាយទៅជាកម្លាំងចលករកំណើនរបស់តំបន់ និងប្រទេសជាតិទាំងមូលយ៉ាងឆាប់រហ័សផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ