ការកសាងជនបទថ្មីនៅស្រុកTho Xuanខេត្តThanh Hoa

លោកអ្នកនាងជាទីមេត្រី!

          ជាស្រុកមួយនៅតំបន់ខ្ពង់រាប​ព្រៃភ្នំ ​ភាគខាងលិចទីក្រុង Thanh Hoa ស្រុក Tho
Xuan ត្រូវបានស្គាល់ដល់ជាស្រុកមួយ ក្នុងចំណោម​ស្រុក​ឈាន​ទៅមុខក្នុងការ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម …។ល។ ពិសេស ក្រោយរយះ​ពេល ៣ឆ្នាំ អនុវត្តចលនា  កសាងជនបទថ្មី ជីវភាពរស់នៅរបស់ប្រជាជននៅទីនេះ កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃ
ទៅមួយថ្ងៃ ប្រព័ន្ធនយោបាយ សន្តិសុខសង្គមត្រូវបានរក្សារយ៉ាងរឹងមាំ…​

ការកសាងជនបទថ្មីនៅស្រុកTho Xuanខេត្តThanh Hoa - ảnh 1
ការកសាងជនបទថ្មីនៅស្រុកTho Xuanខេត្តThanh Hoa (http://www.nongthonmoi.net/)

          កម្មវិធីកសាងជនបទថ្មី ត្រូវបានស្រុក Tho Xuan អនុវត្តលើ​ឃុំ​ទាំង៣៧ ក្នុង
ស្រុក។ ជួរកម្មាភិបាលស្នូល របស់ស្រុក និងឃុំ បានហ្វឹកហាត់អំពីកម្មវិធីកសាង
ជនបទថ្មី។ ពិសេស ការងារ​ព័ត៍មាន ឃោសនាត្រូវបានជំរុញ​ខ្លាំង។ ចលនាប្រឡង
ប្រណាំង៖”Tho Xuan រួមកម្លាំង​​កសាងជនបទថ្មី” ​ទទួលបានលទ្ធផលជំហានដំបូង​​។​​នាសព្វថ្ងៃ ឃុំចំនួន១០០% របស់ស្រុក Tho Xuan បានសម្រេចការ​ងារ​ស៊ើបអង្កេត  វាយតំលៃអំពីស្ថានភាពជាក់ស្ដែងនៅជនបទ ​និងបង្កើត​គំរោង​ការណ៍ កសាងជន
បទថ្មី។ តាមរយះការវាយតំលៃអំពីបទដ្ឋាន​និមួយៗ​នៃបទដ្ឋានជាតិចំនួន ១៩ ស្រុក
 Tho Xuan ​មានឃុំ​ចំនួន​៣០ ទទួលបាន ៥ -៨ បទដ្ឋាន។ ក្នងរយះពេល ២ ឆ្នាំ កន្លង
ទៅ ការអនុវត្ត​កសាងជនបទថ្មីនៅក្នុងភូមិសាស្ត្រស្រុក Tho Xuan ទទួលបានលទ្ធផល​សកម្មជាច្រើន។ លោក  Le Huy Hoang អនុប្រធានគណះកម្មាធិការស្រុក Tho Xuan អនុប្រធាន គណះកម្មាធិការទទួលបន្ទុកកសាងជនបទថ្មី បានអោយដឹងថា៖

          “ការ​កសាងជនបទថ្មី របស់ស្រុក ជានិច្ចកាល ក្ដាប់ជាប់តាម​ការណែនាំ និងត្រូវ
បាន ផ្សព្វផ្សាយនៅគ្រប់ឃុំ អង្គការមហាជន និងប្រជាជន។ ក្នុងដំណើការអនុវត្តប្រការ សំខាន់បំផុតគឺ ឃោសនាដ៏ទូលំទូលាយ ស៊ីជំរៅ អំពីគោលមាគា៍ កសាងជនបទថ្មី 
ដើម្បីប្រជាជនគ្រប់រូបដឹង និងយល់ អំពីការកសាងជនបទថ្មី។ ”

          ​ឃុំ Tay Ho ជាឃុំកសិកម្មសុទ្ធសាច១​របស់ស្រុក Tho Xuan នាគ្រាដំបូង​​ប្រមូល ផ្តុំប្រព័ន្ធនយោបាយទាំងមូលចូលរួម ពិ​សេសឃុំយកចិត្តទុកដាក់ដល់ការងារបង្កើត
គំរោងផែនការ។ ​សមាជិក​គណះកម្មា​ធិ​ការ​ទទួលបន្ទុកការកសាងជនបទថ្មី  របស់ ឃុំបានទៅទស្សនកិច្ច សិក្សារ​នៅតាម​ឃុំគំរូមួយចំនួននៅក្នុងតំបន់ផ្សេងៗ។​ បន្ទាប់
នោះ​ពិភាក្សាជាមួយប្រជាជន អំពីបទដ្ឋាននិមួយៗ របៀបអនុវត្តនៅភូមិនិមួយៗ  កសាងគំរោងការណ។ ក្រោយនោះទើបអនុម័តជាផ្លូវការ។ លោក Pham Van Tung នៅភូមិទី៤ ឃុំ Tay Ho ស្រុក Tho Xuan បានអោយដឹងថា៖

          “ក្រោយរយះពេល ២ ឆ្នាំ អនុវត្ត ការកសាងជនបទថ្មី មុខមាត់របស់​ជនបទកាន់ តែផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកស្ទួយ។ ចំពោះគ្រួសារយើងខ្ញុំ ជីវភាពរស់នៅត្រូវបានកែលំអរជាច្រើន ទាំងខាងសេដ្ឋកិច្ច និង
វប្បធម៏…។ល។មានកម្មវិធីការកសាងជនបទថ្មី ការធ្វើដំណើរទៅវិញទៅ មកបានមាន ភាពងាយស្រួល  ការលក់ដូរត្រូវបានបើកទូលាយ ចំណូលកើនឡើង​ពី ៣ ដល់ ៤ដង  បើប្រៀបទៅនឹងរយះពេលមុននេះ។ ”

ការកសាងជនបទថ្មីនៅស្រុកTho Xuanខេត្តThanh Hoa - ảnh 2
ការកសាងជនបទថ្មីនៅស្រុកTho Xuanខេត្តThanh Hoa (http://www.nongthonmoi.net/)


          ដល់នាបច្ចុប្បន្ន ស្រុក Tho Xuan បានប្រមូលផ្តុំបានទឹកប្រាក់ចំនួន​ ៥០០ ​ពាន់
លាន ដុង ក្នុងនោះ ប្រមូលផ្តុំពីប្រជាជនគឺ ៣៤៦ ពាន់លាន​ដុង​ស្មើនឹង ៦៩%  ដើម្បី កសាងបណ្ដាសំណង់ជនបទថ្មី។ ក្នុងរយះពេលខាង​មុខនេះ ស្រុក Tho Xuan នឹង បន្តត្រួតពិនិត្យ បំពេញបន្ថែមគំរោង​ការ​អភិវឌ្ឍន៍សេដ្ឋកិច្ច  សង្គម នៅក្នុងតំបន់ ស្រុក  និងដោយឈរលើមូលដ្ឋាននោះ លើកទឹក​ចិត្តសមាសភាពសេដ្ឋកិច្ចទាំងឡាយ 
វិនិយោគ អភិវឌ្ឍន៍ផលិតកម្ម អាជីវកម្ម ប្រមូលផ្តុំគ្រប់ប្រភពកម្លាំង ដើម្បីទំនើប ភាវូបនីយកម្មជាជំហានៗ ហេដ្ឋា​រចនាសម្ព័ន្ធជនបទផងដែរ៕ 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ